ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ម៉ក់ ជី​តូ ទទួលស្គាល់ថា នេះអាចជាភាពចន្លោះប្រហោងពិតមែនព្រោះកម្ពុជាមិនធ្លាប់មានខ្មា.ន់កាំភ្លើ.ងរំដោះអ្នកទោស

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៣ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​អំពី​លទ្ធផល​ប្រតិបត្តិការ​លម្អិត​បន្ថែម​ក្នុង​ការ​តាម​បង្ក្រាប​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ប្រដាប់​អា​វុ​.​ធ​ដែល​បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ទៅ​រំដោះ​មេខ្លោង​គ្រឿង​ញៀ​.​ន​ម្នាក់ នៅ​ខេត្តសៀមរាប ដែល​ត្រូវ​អនុវត្ត​ទោស​៥២​ឆ្នាំ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន​ទ្រង់ទ្រាយ​ធំ…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៣ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​អំពី​លទ្ធផល​ប្រតិបត្តិការ​លម្អិត​បន្ថែម​ក្នុង​ការ​តាម​បង្ក្រាប​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ប្រដាប់​អា​វុ​.​ធ​ដែល​បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ទៅ​រំដោះ​មេខ្លោង​គ្រឿង​ញៀ​.​ន​ម្នាក់ នៅ​ខេត្តសៀមរាប ដែល​ត្រូវ​អនុវត្ត​ទោស​៥២​ឆ្នាំ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន​ទ្រង់ទ្រាយ​ធំ ហើយ​បញ្ជា​ឲ្យ​ជួញដូរ​ចេញពី​ពន្ធនាគារ​ថែម​ទៀត​ផង ។

សន្និសីទ​នោះ​ធ្វើ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែនការ​ងារ​ប្រយុទ្ធ​ប្រ​ឆាំ ង​បទល្មើស​ជួញដូរ​គ្រឿង​ញៀ​.​ន លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​លោក​ឧត្តមសេនីយ៍ ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ឧ​ក្រិ​.​ដ្ឋ​ជន​ចំនួន​៧​នាក់​ហើយ​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ក្នុង​នោះ​មាន​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ចំនួន​៦​នាក់ (​កាន់​លិខិតឆ្លងដែន​អា​មេ​រិ​ក​) និង​ជនជាតិ​ចិន សញ្ជាតិ​អា​មេ​រិ​ក​ម្នាក់ (​កាន់​លិខិតឆ្លងដែន​អា​មេ​រិ​ក​) ពួក​គេ​ជា​ឧ​ក្រិ​.​ដ្ឋ​ជន​ស៊ីឈ្នួល ដើម្បី​ធ្វើ​សកម្មភាព ។
ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​បន្ត​ថា ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​បាន​រៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល​២​ខែ​មក​ហើយ ពោល​រៀបចំ​ផែនការ​តាំងពី​នៅ​សហរដ្ឋអាមេរិក​មក​ម្ល៉េះ ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ទីតាំង​ភូមិសាស្ដ្រ​តែ​កន្លះ​ខែ​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​កើតហេតុ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣ មាន​ឧ​ក្រិ​.​ដ្ឋ​ជន​៤ នាក់ ជា​អ្នក​ចូល​ធ្វើ​សកម្មភាព​រំដោះ​ដោយ​ផ្ទាល់​នៅ​គ្លីនិក​ធ្មេញ ក្នុង​ក្រុង​សៀមរាប ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ឧ​ក្រិ​.​ដ្ឋ​ជន​ម្នាក់​ទៅ​ព្យាបាល​ជំងឺ​ធ្មេញ ដែល​កន្លង​ទៅ​ធ្លាប់​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្ដែ​មិន​បាន​ធូរស្រាល ។ ក្រៅពី​ឧ​ក្រិ​.​ដ្ឋ​ជន​៤​នាក់ ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​នោះ ពួក​គេ​នៅ​មាន​ក្រុម​ជំនួយ​២​នាក់​ទៀត ដើម្បី​ត្រៀម​ជួយ​អន្ដរាគមន៍​ក្នុង​ករណី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បន្ថែម​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នគរបាល​ទាំងអស់​បាន​រួម​គ្នា​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា ដែល​ពួក​គេ​រត់​ពី​ខេត្តសៀមរាប​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន ។

ទើប​នៅ​រំលង​អធ្រាត្រ​ឈាន​ចូល​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​កំណត់​បាន​ទីតាំង​ដែល​ឧ​ក្រិ​.​ដ្ឋ​ជន​លាក់ខ្លួន និង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ចំនួន​៧​នាក់ ។ ដោយឡែក​សម្រាប់​មេ​ក្លោ​ង​ពិរុទ្ធជន​នោះ បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ក្រៅប្រទេស​បាត់ ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​សង្កត់ធ្ងន់​ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា បានដឹង​ទីតាំង​ប្រទេស​ដែល​មេខ្លោង​នោះរ​ត់ទៅ​លាក់ខ្លួន​ហើយ ហើយ​កំពុង​តែ​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​ខាង​តែ​បាន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​ឲ្យ​តឹង​រឹង​បំផុត មិន​អាច​លើកលែង​បាន​ឡើយ ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បន្ដ​ថា កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ក៏​កំពុង​សហការ​គ្នា ដើម្បី​ស្រាវជ្រាវ​បន្ដ​ទៀត ។ ដោយឡែក​ចំពោះ​ច​ម្ង​ល់​ថា តើ​ករណី​នេះ​អាច​មានការ​ឲ្យ​ដៃ​ពី​ផ្ទៃក្នុង​ដែរ​ឬទេ ? ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​អះអាង​ថា ក្នុង​នាម​ជាម​ន្ដ្រី​នគរបាល​អ្នក​អនុវត្ត​ច្បាប់​កម្លាំង​ជំនាញ​នឹង​ស្រាវជ្រាវ​លើ​ចំណុច​នេះ ដើម្បី​បញ្ចប់​រាល់​មន្ទិល​សង្ស័យ​ទាំងឡាយ​ដែល​បាន​លើក​ឡើង​ក្នុង​ករណី​រក​ឃើញ​មានការ​ពាក់ព័ន្ធ​កម្រិត​ណា​នោះ​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​ធរមាន​មិន​លើកលែង​ឡើយ​។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ថា ហេតុការណ៍​នេះ​អាច​ដោយ​មាន​ភាព​ចន្លោះ​ប្រហោង​របស់​អនុរក្ស​ពន្ធនាគារ​ដែរ​ឬទេ ? ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ទទួលស្គាល់​ថា នេះ​អាច​ជា​ភាព​ចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច​ពិតមែន ដោយសារ​តែ​កន្លង​ទៅ​កម្ពុជា​មិន​ដែល​ធ្លាប់​មាន​ករណី​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​សម្រុកចូល​មក​រំដោះ​អ្នកទោស​បែប​នេះ​ទេ ។
ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែម​ថា អនុរក្ស​ពន្ធនាគារ​នៅ​ពេល​បញ្ជូន​ពិរុទ្ធជន​មេខ្លោង​គ្រឿង​ញៀ​.​ន​ទៅ​កាន់​គ្លី​និ​ច​ធ្មេញ​ក៏​មាន​អា​វុ​.​ធ​ទៅ​ជាមួយ​ដែរ ប៉ុន្ដែ​ជា​ប្រភេទ​អា​វុ​.​ធ​វែង​ទុក​នៅ​ក្នុង​រថយន្ដ​ពេល​នោះ​ប្រសិនបើ​អនុរក្ស​ពន្ធនាគារ​មាន​កាំ​ភ្លើ​.​ង​កាន់​នៅ​ក្នុង​ដៃ​ច្បាស់​ណាស់​នឹង​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន ហើយ​កាន់តែ​ច្បាស់​ទៀត​នោះ គឺ​នឹង​មាន​អ្នក​រង​របួស ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។

ចំពោះ​មុខ​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​អះអាង​ថា កម្លាំង​នគរបាល​ជាតិ និង​អនុរក្ស​ពន្ធនាគារ​នឹង​បង្កើត​ការ​យកចិត្តទុកដាក់​ឲ្យ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត នៅ​ពេល​បញ្ជូន​អ្នក​ជាប់​ទោស​ទៅ​កាន់​គោលដៅ​ណាមួយ ដើម្បី​ទប់ស្កាត់ និង​បង្ការ​មិន​ឲ្យ​មាន​បទល្មើស​ប្រភេទ​នេះ​កើតឡើង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ