ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័​យ​​លួច​ម៉ូតូ​ពី​ប៉ៃលិន​ជិះទៅ​ជាប់អន្ទាក់​ប៉េ​អឹមនៅ​​ស្រុក​កំ​រៀង

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​កងរាជអាវុធហត្ថស្រុក​កំ​រៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្រោយ​មាន​សេចក្ដី​រាយ​ការ​ណ៍ថា បាន​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ពី​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ហើយ​ថែម​ទាំង​ដកហូត​ម៉ូតូ​០២​គ្រឿង​…

ខេត្តបាត់ដំបង​ ៖ កម្លាំង​កងរាជអាវុធហត្ថស្រុក​កំ​រៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្រោយ​មាន​សេចក្ដី​រាយ​ការ​ណ៍ថា បាន​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ពី​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ហើយ​ថែម​ទាំង​ដកហូត​ម៉ូតូ​០២​គ្រឿង​ ។

យោង​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​មាន ១​-ឈ្មោះ ចាន់ ដា​រ៉ា អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ​ចំរើន ភា អាយុ​៣០​ឆ្នាំ ទាំង​០២​នាក់​នេះ ​នៅ​ភូមិ​ទូល​និម្មិត សង្កាត់​ទូល​ល្វា ក្រុង ប៉ៃលិន និង៣-​ឈ្មោះ សិន កក្កដា អាយុ​២០​ឆ្នាំ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង គឺម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ បិទ​តែម​ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-0364 (​ម៉ូតូ​ដែល​បាត់​) និង ម៉ាក​​ហុងដា​ឌ្រី​ម​ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ 1C-9280 (​ម៉ូតូ​ក្រុម​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ស្រុក​សាលា​ក្រៅ​បាន​ផ្ដល់​ព័​ត៌មាន​(​បាត់​ម៉ូតូ​)​នេះ ដល់​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំ​រៀង ឲ្យ​ជួយ​អន្តរា​គម​ន៍ ក្រោយ​ពី​ដឹង​តម្រុយ​ថា មុខសញ្ញា​លួច​ម៉ូតូ​ទាំង​០៣​នាក់ បាន​លួច​ម៉ូតូ​ពី​ស្រុក​សាលា​ក្រៅ ជិះ​ឆ្ពោះ​មក​កាន់​ស្រុក​កំ​រៀង ​។ ក្រោយ​ពី​ទ​ទ​ទូល​បាន​
ព័​ត៌​មាន​នេះ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​ចុះ​ត្រូ​ត​ពិនិត្យ​លើ​ដងផ្លូវ ប្រហែល​កន្លះ​ម៉ោង​ប៉ុណ្ណោះ ជនសង្ស័យ​ទាំង​០៣​នាក់ ក៏​ជិះ​ចូល​អន្ទាក់​កម្លាំង​កងរាជអាវុធហត្ថ​តែ​ម្ដង​។

បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ ជនសង្ស័យ​ទាំង​០៣​នាក់ រួម​ទាំង​វត្ថុ​តាង​ផង កំពុង​ស្ថិត​​នៅ​ក្នុង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ដែល​មន្ត្រី​ជំនាញ កំពុង​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ​

អត្ថបទសរសេរ ដោយ