រុស្ស៊ីអះអាងពីការកម្ទេចដ្រូនអ៊ុយក្រែននៅក្រុងមូស្គូ និងសមុទ្រខ្មៅ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី១៨ សីហា ពីការកម្ទេចដ្រូនអ៊ុយក្រែន ដែលបញ្ជូនមកវា.យ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី១៨ សីហា ពីការកម្ទេចដ្រូនអ៊ុយក្រែន ដែលបញ្ជូនមកវា.យ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី១៨ សីហា ពីការកម្ទេចដ្រូនអ៊ុយក្រែន ដែលបញ្ជូនមកវា.យប្រហារក្រុងមូស្គូ និងនៅសមុទ្រខ្មៅ ជាកន្លែង២ដែលការវា.យប្រហារបែបនោះមានការកើនឡើង រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្នុងបរិបទនៃការវាយបករបស់អ៊ុយក្រែន និងការដកថយរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ។
អភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ី យានីន គូសបញ្ជាក់ថា នាយប់ថ្ងៃទី១៧មក ១៨ សីហា កងកម្លាំងការពារអាកាសរុស្ស៊ីបានបា.ញ់ទម្លាក់ដ្រូនមួយគ្រឿង។ បំណែកដ្រូននេះបានធ្លាក់លើតំបន់នៃមជ្ឈមណ្ឌលតាំងពិពរណ៍តែមិនបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់អគារឡើយ។
ម្យ៉ាងទៀតរុស្ស៊ីគូសបញ្ជាក់កាលពីថ្ងៃទី១៧ សីហា ពីការកម្ទេចការវាយប្រហារមួយរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ។ ការវាយប្រហារនេះធ្វើឡើងដោយនាវាដ្រូនមួយ ប្រឆាំងកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ី ។ នាវាដ្រូននោះត្រូវកម្ទេចដោយបណ្ដានាវាសមុទ្រខ្មៅរុស្ស៊ី ៕
ចែករំលែកព័តមាននេះ