ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ទិញ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​​ល​ពី​អ៊ីស្រា​អែ​ល

2 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​ សីហា​ ពី​កិច្ចព្រមព្រៀង​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧​ សីហា​ ពី​កិច្ចព្រមព្រៀង​មួយ ដែល​ចុះហត្ថលេខា​ជាមួយ​អា​ល្លឺ​ម៉​ង់ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អា​មេ​រិ​ក ស្ដី​ពី​ការ​លក់​ប្រព័ន្ធ​ការពារ​អាកាស​អ៊ី​ស្រា​អែ​ល​ ARROW3 ក្នុង​ទឹកប្រាក់​៣,៥​ពាន់​លាន​ដុល្លារ​។

ប្រព័ន្ធ​មី​ស៊ី​​ល​ ARROW3 បា.ញ់​បាន​ឆ្ងាយ​ផលិត​ដោយ​ឧស្សាហកម្ម​អ៊ី​​ស្រា​អែ​ល ដោយ​រួម​សហការ​ជាមួយ ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ BOEING ជា​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល សំដៅ​ស្ទាក់​កម្ទេច​គោលដៅ​ហោះហើរ​ពីលើ​បរិយាកាស ជាមួយ​ការ​បា.ញ់​បាន​ដល់​ចម្ងាយ​២៤០០​គីឡូម៉ែត្រ​។

ប្រព័ន្ធ​នោះ​ផលិត​ឡើង​ដើម្បី​ប្រឈម​មុខ​នឹង​សមត្ថភាព​កាន់តែ​ខ្ពស់ របស់​គូប្រឆាំង​តំបន់​របស់​អ៊ី​ស្រា​អែ​ល ដូច​ជា​អ៊ី​រ៉​ង់​ និង​ស៊ី​រី​ ។

អា​ល្លឺ​ម៉​ង់​ចង់​បំពាក់​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បំពាក់​គ្រឿង​សព្វាវុ.ធ​ថ្មី​ៗ ដែល​សម្រេច​ក្រោយ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ