ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​ក្រុងប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​ថ្នាំញៀន

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​​​​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​កាល ពីវេលាម៉ោង​៣ និង៣០​នាទីរសៀលថ្ងៃទី១០ ​ឧសភា នៅ​ភូមិ​​ក្បាលស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​ខណៈរូប​គេ​​កំពុង​​នាំ​យកថ្នាំ​ញៀន​ទៅឱ្យម៉ូយ​​ ។ ​ជនសង្ស័យ​ឈ្មោះ​លុយ ​ព្រីង ភេទ​ប្រុស អាយុ​២៦ឆ្នាំ​​ ជា​អ្នក​រត់ម៉ូតូ​ឌុប ​បច្ចុប្បន្ន​​រស់​នៅ​ក្នុងភូមិ​បាលិលេយ្យ

ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​​​​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​កាល ពីវេលាម៉ោង​៣ និង៣០​នាទីរសៀលថ្ងៃទី១០ ​ឧសភា នៅ​ភូមិ​​ក្បាលស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​ខណៈរូប​គេ​​កំពុង​​នាំ​យកថ្នាំ​ញៀន​ទៅឱ្យម៉ូយ​​ ។ ​ជនសង្ស័យ​ឈ្មោះ​លុយ ​ព្រីង ភេទ​ប្រុស អាយុ​២៦ឆ្នាំ​​ ជា​អ្នក​រត់ម៉ូតូ​ឌុប ​បច្ចុប្បន្ន​​រស់​នៅ​ក្នុងភូមិ​បាលិលេយ្យ ។

​បើ​តាម​ការ​ឱ្យ​ដឹង​ពីសមត្ថកិច្ច​ប៉េអឹមក្រុង​ថា សមត្ថ​កិច្ចបាន​តាមដាន និងស្រាវជ្រាវ​​ជា​យូរ​មក​ហើយ ទើប​ពេល​​គេកំពុង​ជិះ​ម៉ូតូ​ឆ្ពោះ​ទៅ​ដោះ​ដូរ​ថ្នាំញៀន ​ត្រូវសមត្ថកិច្ច​​ឃាត់ខ្លួនឆែកឆេរហើយ​ប្រទះ​ឃើញថ្នាំញៀនប្រភេទ​យ៉ាម៉ា​ WY ​ពណ៌​ក្រហមចំនួន​៣០គ្រាប់ ​។

លោក​វរ​សេនីយ៍ទោ​ម៉ែន ភិរម្យ ​មេបញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​​ និងជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​​នៃកងរាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រាប់កោះ​សន្តិភាព​ថា អនុវត្ត​តាម​​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់​​ពីនាយ​ឧត្តម​សេនីយ៍​សៅ សុខា ​មេ​បញ្ជាការ​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​​ប្រទេស​ក៏​ដូច​ជា​ការណែនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍​​​​ត្រី​​​រ័ត្ន ស្រ៊ាង ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ឱ្យ​កម្លាំង​ក្រោម​ឱ​វាទ​​យក​ចិត្តទុកដាក់​រួមគ្នាបង្ក្រាប​រាល់បទ​ល្មើស និង​ដោយ​មាន​សេចក្តីរាយ​ការណ៍​ពីបណ្តាញ​បាន​ប្រាប់​ពីមុខ​សញ្ញា​រូប​នោះ ទើបលោកបញ្ជា​កម្លាំង​ឱ្យ​ទៅ​ឃាត់​ខ្លួន ។ ​

លោក​ម៉ែន ​ភិរម្យ ​បន្ត​ថា ​ជនសង្ស័យ​​សារ​ភាពថា ថ្នាំញៀន​ទាំង​៣០​គ្រាប់នោះ ​គឺ​គេ​ទិញ​ពីអ្នក​ផ្សេង ដើម្បី​ទៅ​ឱ្យម៉ូយ​​បន្ត​ ។ ជន​សង្ស័យ​ម្នាក់នេះ​នឹង​បញ្ជូន​ទៅ​ទីបញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​​ខេត្ត ដើម្បី​ឱ្យ​ចាត់ការ​បន្ត ៕