ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​អាក្រក់​បំផុត​នៅ​កា​ណា​ដា​ជម្លៀស​មនុស្ស​ចេញពី​ទីក្រុង​មួយ

8 ខែ មុន

ប្រទេស​កា​ណា​ដា ៖ ទីក្រុង​YELLOWNIFE ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ពាយ័ព្យ​កា​ណា​ដា ត្រូវ​បាន​

ប្រទេស​កា​ណា​ដា ៖ ទីក្រុង​YELLOWNIFE ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ពាយ័ព្យ​កា​ណា​ដា ត្រូវ​បាន​ជម្លៀស​មនុស្ស​ចេញ​ដោយសារ​ការ​គំរា.មកំហែ.ង​នៃ​ភ្លើង​ឆេះ​ព្រៃ​។

ភ្លើង​ឆេះ​ព្រៃ​ត្រូវ​រាលដាល​មក​ដល់ទី​ក្រុង​នោះ​នា​ថ្ងៃ​ទី​១៨​ឬ​១៩​សីហា​។ គឺ​នា​យប់​ថ្ងៃ​ទី​១៦​សីហា​ដែល​អាជ្ញាធរ​បាន​ស្នើ​ដល់​ប្រជាជន ក្រុង​នេះ ២២.០០០​នាក់​ចាក​ចេញពីផ្ទះ​សម្បែង​ពួក​គេ​។ រថយន្ត​ច្រើន​ពាន់​គ្រឿង​បាន​បន្តកន្ទុយ​គ្នា​ចាក​ចេញពី​ទីក្រុង​នោះ​តាម​ផ្លូវថ្នល់​តែ​មួយ​។ ប្រជាជន​ក្រុង​YELLOWNIFE ភាគច្រើន​ប្រើ​ផ្លូវថ្នល់​តែ​មួយ ឆ្ពោះ​មក​ភាគ​ខាងត្បូង​ដែល​អាច​មក​កាន់​ខេត្ត​អាល់​ប៊ែ​រ​តា​ជិតខាង ក្នុង​ចម្ងាយ​ផ្លូវ​ច្រើន​រយ​គីឡូម៉ែត្រ​។

គេ​ត្រូវ​ចំណាយពេល​ដល់​៥​ម៉ោង ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ចម្ងាយ​ត្រឹម​១០០​គីឡូម៉ែត្រ ពេល​ចេញពី​ក្រុង​YELLOWNIFE មក​ពី​រថយន្ត​ប្រជ្រៀត​គ្នា​ច្រើន នឹង​ត្រូវ​ឈប់​ចៀស​ឲ្យ​រថយន្ត​ដឹក​គ្រឿងចក្រ​ទៅ​ត្រាយព្រៃ​និង​ធ្វើ​របាំង រារាំង​កុំ​ឲ្យ​ភ្លើង​ឆេះ​រុលទៅមុខ​លឿង​ពេក ខណៈ​អណ្ដាតភ្លើង​ជះ​ពន្លឺ​ដល់​ផ្លូវថ្នល់​នោះ​។ ចំណែក​កងទ័ព​ត្រៀម​បណ្ដា​យន្តហោះ​សម្រាប់​ជួយ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​នោះ​។

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក កា​ណា​ដា​ជួប​ប្រទះ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​ជា​ប្រវត្តិសាស្ត្រ ដោយ​ព្រៃឈើ​ជាង​១៣,៧​លាន​ហិ​កតា​រង​ការ​បំផ្លាញ​រួច​ហើយដោយ​សារ​ភ្លើង​។ ភ្លើង​ឆេះ​ព្រៃ​នៅ​បន្ត​ឆេះ​ខ្លាំង​ច្រើន​កន្លែង គឺ​១០៥៤​កន្លែង​កំពុង​សកម្ម​មក​ដល់​ថ្ងៃ​ទី​១៧​សីហា ក្នុង​នោះ​៦៦៩​កន្លែង​មិន​អាច​ត្រួតត្រា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ