ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​1ខែ​​បង្ក្រាប​គ្រឿង​ញៀន​​២០ករណីឃាត់ខ្លួន​៥៦នាក់​

14 ឆ្នាំ មុន

ខេត្តកំពង់​ចាម៖ មន្ត្រី​​ប៉ូលិស​បាន​ឱ្យដឹងថា យុទ្ធ​នាការ​បង្ក្រាប​គ្រឿង​ញៀន​​ក្នុង​​រយៈពេល​១​​ ខែ​កន្លង​មក​នេះ​ សមត្ថ​​កិច្ច​​បង្ក្រាប​បាន​២០​ករណី​ ​និង​បាន​​ឃាត់​ខ្លួន​អ្នក​​ពាក់​ព័ន្ធ​​៥៦​នាក់ ក្នុង​​នោះ​​​មាន​ស្ត្រី​​១១​នាក់​​ផងដែរ ។ ការ​​​ប្រកាស​​ឱ្យ​ដឹង​​នេះបាន​​​ធ្វើ​ឡើង នៅព្រឹក​​ថ្ងៃទី​​១១ ឧសភា ក្នុង​​កិច្ចប្រជុំ​​បូក​​សរុប​​លទ្ធ​ផល​នៃ​យុទ្ធ​នាការ​​ការ​ងារ​​ប្រឆាំង​គ្រឿង​ញៀន​

ខេត្តកំពង់​ចាម៖ មន្ត្រី​​ប៉ូលិស​បាន​ឱ្យដឹងថា យុទ្ធ​នាការ​បង្ក្រាប​គ្រឿង​ញៀន​​ក្នុង​​រយៈពេល​១​​ ខែ​កន្លង​មក​នេះ​ សមត្ថ​​កិច្ច​​បង្ក្រាប​បាន​២០​ករណី​ ​និង​បាន​​ឃាត់​ខ្លួន​អ្នក​​ពាក់​ព័ន្ធ​​៥៦​នាក់ ក្នុង​​នោះ​​​មាន​ស្ត្រី​​១១​នាក់​​ផងដែរ ។ ការ​​​ប្រកាស​​ឱ្យ​ដឹង​​នេះបាន​​​ធ្វើ​ឡើង នៅព្រឹក​​ថ្ងៃទី​​១១ ឧសភា ក្នុង​​កិច្ចប្រជុំ​​បូក​​សរុប​​លទ្ធ​ផល​នៃ​យុទ្ធ​នាការ​​ការ​ងារ​​ប្រឆាំង​គ្រឿង​ញៀន​រយៈពេល​​១​ខែ (១២ មេសា ​ដល់​ថ្ងៃ​ទី​១២ ឧសភា​ ២០១១)​ ​ក្រោម​​អធិបតីភាព​​លោក​ឧត្តម​សេនីយ៍​​ត្រីនួន​ សាមិន ​ស្នង​ការ​​នគរ​បាល​​ខេត្ត នៅ​សាល​ប្រជុំ​​ស្នង​ការ​​​ដ្ឋាន​ខេត្ត ។

​លោក​វរសេនីយ៍​​ត្រី​​សោម រស់ ប្រធាន​​ការិ​យា​​ល័យ​​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​​លើក​ឡើង​​បន្ថែម​ថា ក្រៅពី​ការ​ឃាត់​ខ្លួន​​​ សមត្ថ​កិច្ច​​បាន​​ដក​ហូតថ្នាំញៀន​​ប្រភេទ​​ក្រាម​​ពណ៌.ស ចំនួន​​៨២កញ្ចប់​ មាន​ទម្ងន់​​៤៩,៣​ក្រាម​ និង​ប្រភេទ​​​គ្រាប់​ពណ៌​​ផ្កា​​ឈូកចំនួន​២៥​​គ្រាប់​ ឧបករណ៍​​សេពគ្រឿង​ញៀន​​មួយ​ចំនួន​ និង​សំភារ​វេច​ខ្ចប់​​មួយ​ចំនួន​​ទៀត ។ លោក​​វរសេនីយ៍​​ត្រី​ សោម រស់ បាន​បន្ត​ថា ក្នុង​ចំណោម​​​អ្នក​ឃាត់​ខ្លួន​គឺ​មាន​​​អ្នក​​ខុស​ច្បាប់​​១៤​នាក់ ក្នុង​នោះ​ស្ត្រី​​៣​នាក់​ អ្នក​​​ចែក​ចាយ​​​៩​នាក់​​ ក្នុង​ស្ត្រី​២​នាក់​ អ្នក​ប្រើ​ប្រាស់​​​ចំនួន​៣២​នាក់​ ក្នុង​ស្ត្រី​៥​នាក់​ អ្នក​រក្សា​ទុកគ្រឿង​ញៀន​ម្នាក់​ ជា​ស្ត្រី​ ។ ក្នុង​ការ​​បង្ក្រាប​​នេះ​ដែរ​ ក៏​បាន​​រឹបអូស​​ប្រាក់​ដុល្លារ​​ក្លែង​ក្លាយ​​ចំនួន​១៤០​ដុល្លារ (​ប្រភេទ​ក្រដាស់​១០០ដុល្លារ​និង​២០ដុល្លារ​) ទូរស័ព្ទ​​​ដៃ​ចំនួន​​៣គ្រឿង​ វិទ្យុ​​ទាក់​ទង​​​១គ្រឿង ដំបង​​ឆក់​១គ្រឿង​ ។

លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នង​ការ​រងនគរបាលខេត្តទទួលផែនកណ្តាល​យុត្តិធម៌ បាន​គូសបញ្ចាក់ថា បន្ទាប់ពី​ទទួល​បានបទ​បញ្ជា​​ពីលោក​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន អគ្គ​ស្នង​ការនគរបាលជាតិ ក្នុងវិធានការបង្ក្រាប​ប​ទ​ល្មើសគ្រឿងញៀន រូបលោកក៏បានចាប់ផ្តើម​សុំ​គោល​ការណ៍ពីលោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការ​នគរបាល​ខេត្ត ហើយ​​លោក​ក៏​ចាប់ផ្តើម​​អនុវត្តបង្ក្រាប​​យ៉ាង​តឹង​រ៉ឹង​​ និងធ្វើ​​ដូច​ភ្លៀង​រលឹម ៕