ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​​ដឹកឈើ​បេង​ខុសច្បាប់​របស់​មន្ត្រី​ប៉ូលិស​ធំ​ម្នាក់​ក្នុង​ខេត្ត

14 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រថ​យន្ត​ប៉ាហ្សេរ៉ូ ​ពណ៌​ត្រេអ៊ី ​​គ្មានស្លាក​លេខ​មួយគ្រឿង​ដែលដឹក​ឈើ​ប្រណីត​ប្រភេទ​​នាងនួន ដាក់​តាម​សិប្បកម្ម ក្នុងក្រុង​បាន​លុង ត្រូវ​ប៉ូលិស​សេដ្ឋកិច្ច​​ចាប់​កាលពីវេលាម៉ោង​២​រសៀល ថ្ងៃទី១១ ​ឧសភា ​ដោយ​រួ​ម​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ក្រុង​បានលុង ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​សង្កាត់​​កាចាញស្ទាក់​ចាប់​​បាន​រួច​បញ្ជូន​ទៅ​

ខេត្តរតនគិរី ៖ រថ​យន្ត​ប៉ាហ្សេរ៉ូ ​ពណ៌​ត្រេអ៊ី ​​គ្មានស្លាក​លេខ​មួយគ្រឿង​ដែលដឹក​ឈើ​ប្រណីត​ប្រភេទ​​នាងនួន ដាក់​តាម​សិប្បកម្ម ក្នុងក្រុង​បាន​លុង ត្រូវ​ប៉ូលិស​សេដ្ឋកិច្ច​​ចាប់​កាលពីវេលាម៉ោង​២​រសៀល ថ្ងៃទី១១ ​ឧសភា ​ដោយ​រួ​ម​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ក្រុង​បានលុង ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​សង្កាត់​​កាចាញស្ទាក់​ចាប់​​បាន​រួច​បញ្ជូន​ទៅ​រក្សា​ទុក​នៅបរិវេណ​ទីធ្លា​រដ្ឋ​បាល​ខណ្ឌ​ព្រៃឈើខេត្ត ដើម្បី​ធ្វើកំណត់​ហេតុ​ចាត់​ការ​តាម​ច្បាប់ ។

​​សមត្ថកិច្ច​​ដែលបានបង្ក្រាប​​ផ្ទាល់​​ឱ្យ​ដឹង​ថា ​រថយន្ត​ប៉ា​ហ្សេរ៉ូ ពណ៌ត្រេអ៊ី ​នេះ ដឹកឈើ​នាង​នួន​ចំនួន​១៧ដុំ ​ស្មើ​​នឹង​ជាង​បួន​ផ្លាន​​និង​ថូផ្កា​ចំនួន​ពីរ​ទៀត​​ដែល​ដឹកជញ្ជូន​ពី​ស្រុក​កូនមុំ ក្នុង​បំណង​យកដាក់​តាម​សិប្បកម្ម​ក្នុង​ក្រុង​បានលុង ប៉ុន្តែ​ត្រូវ​កម្លាំង​សហការ​​បង្ក្រាប​​បាន​​នៅចំណុច​​យាយ​ទូល​ចេកលើ​ដង​ផ្លូវ​ជាតិ​លេខ​78A ​ក្នុងភូមិ​បុរី​កម្មករ៤ ស្ថិត​ក្នុង​​សង្កាត់ កាចាញ ក្រុង​បានលុង ។​​ រថ​យន្ត​​ដែលដឹក​ជញ្ជូន​​ឈើនេះ​ជា​កម្ម​សិទ្ធិ​​របស់​ឈ្មោះ​កំព្រា​​ ភេទប្រុស រស់នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ តែង​ប្រកប​របរដឹក​ជញ្ជូន​ឈើ​ប្រណីត​​នេះ​ជារឿយ​ៗ ។ ឈើ​ដែល​​បង្ក្រាប​បាននោះ ត្រូវ​​គេ​បង្ហើប​ឱ្យ​ដឹង​ថា ជាឈើ​របស់​​មន្ត្រី​​ប៉ូលិស​ថ្នាក់​ធំ​មាន​ឋានៈ​​ជា​ស្នង​ការ​រង​ ប៉ុន្តែ​​​ត្រូវ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​​ខេត្ត​ទទួល​បទបញ្ជា​ពី​លោកស្នង​ការ​ត្រូវ​តែបង្ក្រាប​ឱ្យ​ខាង​តែ​បាន ។

ពេលស្ទាក់​ចាប់​រថយន្ត នោះ គេសង្កេត​ឃើញ​មាន​ការ​ធ្វើ​អន្តរា​គមន៍​​ពី​មន្ត្រី​ប៉ូលិស​ថ្នាក់​ធំនោះ​​ទៅ​កងកម្លាំង​គ្រប់​ស្ថាប័ន​ដែល​ចុះ​បង្ក្រាប​ប៉ុន្តែ​មិន​អាច​អនុ​គ្រោះ​​បានឡើយ ព្រោះ​សកម្ម​ភាព​ល្មើស​បែប​នោះ ធ្លាប់បានប្រព្រឹត្ត​ញឹកញាប់​​ដោយសំអាង​លើ​បុណ្យស័ក្តិធំ​ ទើប​លោកស្នង​ការ​បញ្ជា​បង្ក្រាប​​ឱ្យ​រាង​ចាល​ម្តង ។

ចំពោះ​សកម្ម​ភាព​ប្រព្រឹត្តបទល្មើស​ដឹកជញ្ជូន​ឈើប្រណីត​របស់ជន​ទុច្ចរិត​មួយចំនួនក្នុង​ខេត្ត​រតនគិរី​គឺ​មាន​ការប្រែ​ប្រួលផ្លាស់ប្តូរ​គ្រប់រូប​ភាព​តាមតម្រូវ​ការ​ទីផ្សារ​ក្រៅប្រទេស បើ​ទីផ្សារនៅ​​ប្រទេស​វៀត​ណាមត្រូវ​ការ​ប្រភេទ​​ឈើគ្រញូង​គឺនាំ​គ្នា​សម្រុក​ដឹក​គ្រញូង បើ​ទីផ្សារ​​ប្រទេស​វៀត​ណាម​ត្រូវ​ការ​ប្រភេទ​ឈើ​ផ្សេងៗ​ទៀត​នោះ​គេនាំគ្នា​សម្រុក​ដឹក​ឈើ​ប្រភេទ​ផ្សេង​នោះភ្លាម ។

បើតាម​ការ​សង្កេតរយៈកាលជាង​មួយខែ​នេះ ​ទីផ្សារ​នៅប្រទេសវៀត​ណាម​លែងត្រូវការ​ឈើ​ប្រភេទ​ចំនៀរគ្រញូង គឺត្រូវ​ការ​ប្រភេទឈើ​បេង និងនាង​នួន​វិញម្តង ទើបឈ្មួញ​សម្រុក​ដឹកបេង និងនាង​នួន​វិញ​ម្តង ពិសេសគឺ​ថូផ្កា​នាំចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ជា​ច្រើន សុទ្ធ​តែ​មន្ត្រី​កងកម្លាំង​មានបុណ្យ ស័ក្តិធំៗ មិន​មាន​សមត្ថកិច្ច​ណាហ៊ាន​បង្ក្រាប​​ឡើយ បើបង្ក្រាប​បានតែតូចតាច ហើយ​ពុំ​ដែល ចាប់បាន​អ្នកប្រព្រឹត្ត​នេះទេ គឺបាន​​តែ​រថយន្ត ​និង​ឈើ​ប៉ុណ្ណោះ​នាពេលកន្លងមក ក៏​ដូច​ជាពេល​នេះ​ជាដើម ៕