ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មា.ន់​កាំ​ភ្លើ​.​ង​៦​នាក់​ភ្ជ​.​ង់​សមត្ថកិច្ច​អនុរក្ស​ពន្ធនា​គារ រំដោះ​អ្នកទោស​ជា​មេខ្លោង​យក​ទៅ​បាត់​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

ខ្មា.ន់​កាំ​ភ្លើ​.​ង​ចំនួន​៦​នាក់​បាន​នាំ​គ្នា​ចូល​ធ្វើ​សកម្មភាព​ភ្ជ​.​ង់​សមត្ថកិច្ច មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែល​បញ្ជូន​យក​អ្នកទោស​គ្រឿ​.​ង​ញៀ​.​ន​មក​ព្យាបាល​ធេ្ម​ញ​យីហោ «​ជុំ ចិន្តា​» ដោយ​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់​យក​ទៅ​បាត់

ខេត្តសៀមរាប ៖ ខ្មា.ន់​កាំ​ភ្លើ​.​ង​ចំនួន​៦​នាក់​បាន​នាំ​គ្នា​ចូល​ធ្វើ​សកម្មភាព​ភ្ជ​.​ង់​សមត្ថកិច្ច មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែល​បញ្ជូន​យក​អ្នកទោស​គ្រឿ​.​ង​ញៀ​.​ន​មក​ព្យាបាល​ធេ្ម​ញ​យីហោ «​ជុំ ចិន្តា​» ដោយ​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ មុខ​ហ្គា​ស​សាំង​តេ​លា ស្ថិត​ក្នុង​ង​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា មាន​ករណី​ជនសង្ស័យ​១​ក្រុម មាន​គ្នា​៦​នាក់ បើកបរ​រថយន្ត Lexus ៣៣០ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​២ AA.៤៣១៥ មក​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់​មានឈ្មោះ Chen Hsin Han នៅ​កន្លែង​ពេទ្យធ្មេញ យីហោ «​ជុំ ចិន្តា​» ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប រួច​ក៏​បាន​យក​រថយន្ត​ឡិច​ស៊ី​ស​៣៣០ នោះ ទៅ​ប្លុ​.​ង​ចោល​នៅ​ខាងក្រោយ​បុរី «​អាន់​ខេត​» ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គំ​។ បន្ទាប់​ក្រុម​ខ្នាន់​កាំ​ភ្លើ​.​ង​ក៏​ឡើង​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង រត់គេច​ខ្លួន​បាត់ ដែល​មា​គ្នា​ចំនួន​៧​នាក់ ក្នុង​នោះ​រួម​ទាំង​អ្នកទោស​ផង​ដែរ ទៅ​ទិស​ខាងលិច រួច​បត់​ទៅ​ទិស​ខាងជើង បម្រុង​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ច្រក​ជាំ​ច្រ​ងាំ ឬ​ច្រក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បី​ចូល​ទៅ​ប្រទេស​ថៃ ដោយ​សុវត្ថិភាព​។

សមត្ថកិច្ច​នគរបាល​ខេត្ត បានឱ្យ​ដឹង​ទៀត​ថា អ្នកទោស​ជនជាតិ​ចិន ដែល​បក្សពួក​មក​រំដោះ​យក​ទៅ​នោះ ជា​មេខ្លោង​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន ឈ្មោះ «CHEN HSIN HAN» ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥២​ឆ្នាំ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០០៩ មក​ម្ល៉េះ​។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​អនុវត្ត​ទោស​នៅ​ពន្ធនាគារ អ្នកទោស​រូប​នេះ​មាន​ជំងឺ​ឈឺធ្មេញ ពិបាក​ទទួល​អាហារ ហើយ​ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​ព្យាបាល​ធ្មេញ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​ធូរស្បើយ​ឡើយ​។ លុះដល់​ថ្ងៃ​កើតហេតុ ជា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣ គ្រូពេទ្យ​បាន​ណាត់ជួប​អ្នកជំងឺ ទើប​ក្រុម​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តសៀមរាប ក៏​បាន​បញ្ជូន​អ្នកទោស​រូប​នោះ​មក​ម្តងទៀត​។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា ហើយ​ក្នុង​ពេល​គ្រូពេទ្យ​កំពុង​តែ​ព្យាបាល​នោះ ក៏​ស្រាប់តែ​លេចមុខ​ខ្មា.ន់​កាំ​ភ្លើ​.​ង​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​អា​វុ​.​ធ បិទមុខ ដូច​រឿង​និ​ន​ចារ ចេញ​មក​ពី​ខាងក្រោយ​ចំនួន​៤​នាក់ និង​មក​ពី​ខាង​មុខ​ចំនួន​២​នាក់ ក្នុង​បរិវេណ​ពេទ្យធ្មេញ​យីហោ «​ជុំ ចិន្តា​» រួច​ដើរ​ចូល​មក ដោយ​ក្នុង​ដៃ​មាន​កាន់​កាំ​ភ្លើ​.​ង​គ្រប់​ដៃ​ភ្ជ​.​ង់​មក​លើ​សមត្ថកិច្ច​អនុរក្ស​ពន្ធនាគារ​ចំនួន​៤ នាក់ ដែល​មក​ការពារ​អ្នកទោស​។ ខណៈ​ពេល​នោះ ក្រុម​ខ្មា.ន់​កាំ​ភ្លើ​.​ង​ក៏​ធ្វើការ​រំដោះ​អ្នកទោស រួច​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​រត់គេច​ខ្លួន​ទៅ​ទិស​ខាង លិច រួច​បត់​ចូល​ទៅ​ខាងក្រោយ​បុរី «​អាន់​ខេត​» បន្ទាប់​មក​ទុក​រថយន្ត​៣៣០ ចោល ហើយ​ក៏​នាំ​គ្នា​ឡើង​រថយន្ត​សាំង​យ៉ុ​ង រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​តាម​ប្រមាញ់ ក្រុម​ខ្មា.ន់​កាំ​ភ្លើ​.​ង និង​អ្នកទោស​ទាំង​៧​នាក់​ដែល​រត់គេច​ខ្លួន​បាត់​នោះ ដើម្បី​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ