ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​សំណង់​​ម្នាក់​ត្រូវ​​​ជន​មិន​ស្គាល់​​​មុខ​កា.ប់​​ប្រហារ​​​ផុង​​សៀត​ផ្កា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្មករសំណង់​ម្នាក់​ត្រូវ​​ជនមិនស្គាល់​មុខកា.ប់ផុងសៀត​ផ្កា​​​ខាង​ឆ្វេង ​​បណ្តាល​ឱ្យ​​រ​ងរបួសធ្ងន់​​​កាលពីវេលាម៉ោង​​​១១​និង​​​៤៥​នាទី​យប់ថ្ងៃទី​​​១០ ឧសភា ​នៅ​ចំណុច​​​លូ​​៥ ​ភូមិទ្រាទី​​៣ សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមាន​ជ័យ។ តាម​ប្រភពព័ត៌មាន​ពីឈ្មោះ​​​សុខ ល័ក្ខ ​​ភេទ​ប្រុស អាយុ​​​៣២​ឆ្នាំ ​​ជា​កម្មករសំណង់

រាជធានីភ្នំពេញ ៖ ​កម្មករសំណង់​ម្នាក់​ត្រូវ​​ជនមិនស្គាល់​មុខកាប់ផុងសៀត​ផ្កា​​​ខាង​ឆ្វេង ​​បណ្តាល​ឱ្យ​​រ​ងរបួសធ្ងន់​​​កាលពីវេលាម៉ោង​​​១១​និង​​​៤៥​នាទី​យប់ថ្ងៃទី​​​១០ ឧសភា ​នៅ​ចំណុច​​​លូ​​៥ ​ភូមិទ្រាទី​​៣ សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមាន​ជ័យ។

តាម​ប្រភពព័ត៌មាន​ពីឈ្មោះ​​​សុខ ល័ក្ខ ​​ភេទ​ប្រុស អាយុ​​​៣២​ឆ្នាំ ​​ជា​កម្មករសំណង់ ​មានស្រុក​កំណើត​​នៅ​​ភូមិ​គោក​ព្រិច ​ឃុំសំរោង ​​ស្រុកគិរី​​វង់ ​ខេត្តតាកែវ ​​បាន​ឱ្យ​ដឹង​ថា ​គាត់ និងប្រពន្ធ​​​​មក​ធ្វើ​ការ​សំណង់​​នៅ​​ចំណុច​កើតហេតុ​ខាងលើ ។ ​​ចំណែក​បុរស​រងគ្រោះ​​ដែលត្រូវ​​​គេ​កាប់នោះ​​ឈ្មោះ​​ម៉ៅ ហួន ​​អាយុ​២៦​ឆ្នាំ មានប្រពន្ធ​​​ទៅរស់​នៅ​​​ភូមិ​គគ​រទី​១ ​ឃុំគគរទី​១ ស្រុក​កំពង់សៀម ​ខេត្តកំពង់ចាម ​​តែ​បច្ចុប្បន្ន​​មកធ្វើ​​​កម្មករ​សំណង់​​ជាមួយ​គ្នា​ ។ ​ជា​រៀង​រាល់​​​ថ្ងៃ បន្ទាប់ពីធ្វើ​​ការងារ​ចប់​ ហូបបាយ​​​ពេលល្ងាច​​​រួច​រាល់ ​​បុរស​​រងគ្រោះ​តែង​តែ​​​ទៅអង្គុយ​​​ច្រៀង​ខារ៉ាអូខេ ដែល​​​នៅជាប់​កន្លែង​ធ្វើសំណង់​នោះ​។​

នៅថ្ងៃ​កើតហេតុ​​ ​បុរស​រងគ្រោះ​​បាន​ទៅ​​ច្រៀងខារ៉ាអូខេ​​​​​ដូចសព្វដង ​​ហើយខ្លួន​ និងប្រពន្ធ​ក៏​​បាន​ទៅ​អង្គុយ​​​​ផឹកកាហ្វេ ​មើលវីដេអូនៅផ្ទះ​ក្បែរ​នោះ​ដែរ ​។ លុះ​​ម៉ោង​​​​៩​យប់​​​ក៏មក​សម្រាក​វិញ ​​ចំណែក​បុរស​​​​រងគ្រោះ​​​នៅ​អង្គុយ​​​ច្រៀង​ខារ៉ាអូខេ ​មិនទាន់​ត្រឡប់​មក​​​កន្លែង​​សម្រាក​វិញទេ ។ លុះ​ដល់​​​ម៉ោងប្រមាណ​​១២​និង​​​២៥នាទី​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​​១១ ឧសភា ​ស្រាប់​តែ​ឮ​សំឡេង​​​ឈ្មោះហួន ស្រែក​​ហៅ​​ឱ្យ​ជួយ ពេល​នោះ​​គាត់​ពីរនាក់ប្តីប្រពន្ធ​​​ក៏បើកទ្វារ​​​មក​ឃើញ​​​ឈាមហូរ​​ស្រោចខ្លួន ​មិនដឹង​គេ​កាប់​ពីណា​មកទេ ឯ​​​ផ្ទះអ្នក​ជិត​ខាងក៏​​​​បិទទ្វារ​​​អស់​ដែរ ​។

ទាំងពីរ​នាក់​​ប្តីប្រពន្ធ​​បាន​​សួរ​រកមូល​ហេតុ និង​​រក​មុខ​​អ្នក​ណាកាប់ ប៉ុន្តែ​ជនរងគ្រោះ​​និយាយ​លែង​ដឹង​ខុស​​ត្រូវហើយ ​ឃើញដូច្នេះ​​​ក៏នាំគ្នា​​គ្រាហ៍​សំដៅ​​​ទៅ​ផ្លូវ​វ៉េងស្រេង ដើម្បីរកម៉ូតូ​​ឌុប​នាំយកទៅមន្ទី​រ​ពេទ្យ​​ តែពេល​​ជួបម៉ូតូ​ឌុប​ហើយ​គេមិនហ៊ាន​ឌុប​ទៅទេ ​ក៏ចេះ​តែ​​គ្រាហ៍​ទៅមុខ​​​បានចម្ងាយ​​​​៤០០​ម៉ែត្រ​​ដល់​កន្លែង​កុង​ស៊ីកាប់​ជ្រូក នៅបឹង​ក្រពើ​មានហាង​លក់​​កាហ្វេ​មួយ​ឃើញ​ប៉ូលិស​​​កំពុង​អង្គុយ​​ផឹកកាហ្វេក៏ប្តឹង ទើប​ប៉ូលិស​​​ទូរស័ព្ទ​ហៅ​រថយន្តសាមុយ​​​របស់​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​មក​ដឹក​យកទៅព្យាបាល ។​

ប៉ូលិស​​​ប៉ុស្តិ៍​ស្ទឹ​ងមានជ័យ​បាន​ឱ្យ​ដឹង​ថា ​​កាល​ពីវេលាម៉ោង​​​១១​និង​​​៥០នាទីយប់ ​មាន​ម៉ូតូឌុប​​ជិះមក​រាយការណ៍​​ប្រាប់ថា ​​នៅក្នុងភូមិ​​ត្រពាំងថ្លឹង​ សង្កាត់​ចោមចៅ ​មានមនុស្ស២​ក្រុម​កំពុង​​តែ​កាប់ចាក់គ្នា ។ ​ប៉ូលិស​​ឮដូច្នេះក៏​​នាំគ្នា​ជិះម៉ូតូទៅរក​ តែពេលទៅដល់អត់មាន​​​ឃើញ​អ្វីទេ ក៏ត្រឡប់​មក​វិញ​ ហើយ​ទៅ​អង្គុយ​​ផឹក​កាហ្វេ ស្រាប់តែ​​​ឃើញ​​ជន​រងគ្រោះ​​​ត្រូវ​គេ​នាំ​​​មក​​ហើយសួរនាំ​​ទៅមិនដឹង​អ្វី​​ទាំងអស់ ។ ​ខណៈ​ពេល​ទៅដល់​មន្ទីរពេទ្យ​​​ គ្រូពេទ្យ​​បានថតពិនិត្យ​​ឃើញ​​​​ផុង​សៀត​ផ្កា​ខាង​ឆ្វេង ៕​