ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ច្រក​តំបន់​​បឹង​ត្រកួន​ឃាត់​ខ្លួន​​ប្តី​ប្រពន្ធ​​នាំ​ព្រះ​បដិ​មា​ទៅ​សៀម​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​​វរ​សេនា​តូច​លេខ​៨០៧ ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា បន្ទាប់​ពីឆែក​ឆេរ​រក​ឃើញថា​ ពួក​គេ​ជា​ប់​ពាក់​ព័ន្ធ​​​នឹង​ការ​លួច​នាំ​យក​ព្រះ​បដិ​មា​មួយ​អង្គ​ទៅ​លក់​នៅ​ស្រុក​សៀម ។ ប្តី​ប្រពន្ធ​២​នាក់​នេះ

ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​​វរ​សេនា​តូច​លេខ​៨០៧ ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា បន្ទាប់​ពីឆែក​ឆេរ​រក​ឃើញថា​ ពួក​គេ​ជា​ប់​ពាក់​ព័ន្ធ​​​នឹង​ការ​លួច​នាំ​យក​ព្រះ​បដិ​មា​មួយ​អង្គ​ទៅ​លក់​នៅ​ស្រុក​សៀម ។ ប្តី​ប្រពន្ធ​២​នាក់​នេះ ប្តី​ឈ្មោះ​សឿ ញ៉ាញ់ អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ប៊ុន ចាន់​ថន អាយុ​ជាង​៣០​ឆ្នាំ រស់​នៅ​​ភូមិ​បន្ទាយ​មាន​ឫទ្ធិ ​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ ។

ព្រះ​បដិ​មា​មួយ​អង្គ​ដែល​​ចាប់​បាន​ពី​ជន​សង្ស័យ​មាន​កម្ពស់​​០,៨​ម៉ែត្រ និង​ទទឹង​២​តឹក ប៉ុន្តែ​​មិន​ដឹង​ថា បាន​កសាងក្នុងសម័យ​កាល​ណា​ ឬ​ពី​ថ្ម​អ្វី​នោះទេ ដោយ​សា​រតែ​មន្ត្រី​ជំនាញ​​មិន​ទាន់​មក​ធ្វើ​ការ​ពិនិត្យ ។ តាម​លោក​ប្រាក់ សាំ ប្រធាន​​​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​នៃ​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​​គោក​​វរ​សេនា​តូច​លេខ​៨០៧ បាន​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរស័ព្ទ​ថា មុន​ការ​​ចាប់​ឃាត់​បាន​ព្រះ​បដិ​មា​មួយ​អង្គ​នេះ កម្លាំង​របស់​លោក​បាន​ឆែក​​ឆេរ​​រថយន្ត​ជន​សង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាង​លើ គឺ​រថយន្ត​ម៉ាកកាមរី ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​សំបក​ឪឡឹក ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2A-2028 ដែល​រថយន្ត​នេះ​ដឹក​ព្រះ​បដិ​មា​ក្នុង​គោល​បំណង​នាំ​យក​​ចូល​ទៅ​ទឹក​ដី​សៀម ។

លោកពេល​ប្រាក់ សាំ ​បាន​បន្ត​ថា យោង​លើ​ការ​សួរ​នាំ​ជន​សង្ស័យ​ទាំង២​នាក់​ប្តី​ប្រពន្ធ​ប្រាប់​ថា ពួក​ខ្លួន​គ្រាន់តែស៊ីឈ្នួល​​ដឹក​ទៅ​ឱ្យ​សៀម​​តែប៉ុណ្ណោះ​។ ​ទាំង​ជន​សង្ស័យ​ទាំង​វត្ថុ​តាង​ និង​រថយន្ត​ ត្រូវបាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ត ដើម្បី​ចាត់​ការ​តាម​ច្បាប់​ក្រោយ​​ពេល​ធ្វើ​កំណត់​ហេតុ​រួច ៕