ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថពាសដែក​លោក​ខាងលិច ​ប្រមូល​បាន​នៅ​អ៊ុយ​ក្រែន ត្រូវ​រុស្ស៊ី​ដាក់​​តាំង​ជិត​ក្រុងមូស្គូ​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្ស៊ី​​បាន​ប្រមូល​យក​មក​តាំងនៅ​ជិត​ក្រុង​មូ​ស្គូ បណ្ដា​រថពាសដែក​សន្មត់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្ស៊ី​​បាន​ប្រមូល​យក​មក​តាំងនៅ​ជិត​ក្រុង​មូ​ស្គូ បណ្ដា​រថពាសដែក​សន្មត់​ថា​រឹបអូស​យក​បាន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ឧបករណ៍​យោធា​លោក​ខាងលិច​យក​មក​តាំង​ទាំងនេះ មាន​ជា​ពិសេស​រថពាសដែក​បារាំង​និង​រថពាសដែក​ប្រយុទ្ធ​អា​មេ​រិ​ក​។ ទិស​ដៅ​នៃ​ការ​តាំង​នេះ​ហាក់​ចង់​អួត​ពី​គ្រឿង​សព្វាវុធ​របស់​ខ្លួន និង​ចំអ.ក​ចំពោះ​ការ​វា.យបក​របស់​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​។

នៅ​ឧទ្យាន​ស្នេហា​មាតុភូមិ ជាទី​លាន​លើកតម្កើង​កិត្តិយស​ដល់​កងទ័ព​រុ​ស្ស៊ី​ ស្ថិត​ក្នុង​តំបន់​ក្រុង​មូ​ស្គូ មេបញ្ជាការ​រុ​ស្ស៊ី​មួយ​រូប​ពា​ក់មួក​កាស់​យោធា​ពណ៌​ខៀវ បាន​ថ្លែង​បង្ហាញ​នៅ​មុខ​រថពាសដែក​ដឹក​ទ័ព​អា​មេ​រិ​ក​១​គ្រឿង ធុន​MAXXPRO ដែល​ក្រុង​មូ​ស្គូ​ថា ជា​រថពាសដែក​អា​មេ​រិ​ក​ផ្ដល់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​។

មេបញ្ជាការ​រូប​នេះ​និយាយ​ថា រថពាសដែក​នេះ​កង​ទាហាន​អ៊ុយ​ក្រែ​ន​បោះបង់​ចោល​លើ​ទីលានប្រយុទ្ធ​។ បន្ទាប់​មក​បង្ហាញ​រថយន្ត​ពាស​ដែក​អង់គ្លេស​ធុន​HUSKY ដែល​កញ្ចក់​ខាង​មុខ​មាន​ស្នាម​ត្រូវ​គ្រាប់​។ ចំណែក​នាយទាហាន​រុ​ស្ស៊ី​​ម្នាក់​ទៀត បង្ហាញ​អត្តសញ្ញាណ​រថពាសដែក​ធុន​AMX-10 RC​ដែល​មាន​កាណុង​ប្រឆាំង​រថក្រោះ​វែង​បារាំង​ផ្ដល់​ឲ្យ​។ ក្រៅពី​នេះ​មាន​រថពាសដែក​ដឹក​ទ័ព​អា​មេ​រិ​ក​ធុន​M113​និង​រថពាសដែក​ប្រយុទ្ធ​ស៊ុ​យ​អែ​ត​ធុន​CV90-40​។

ផ្នែក​សារព័ត៌មាន​របស់​កងទ័ព​រុ​ស្ស៊ី​​និយាយ​ថា ផ្នែក​មួយ​ធំ​នៃ​ឧបករណ៍​យោធា​ទាំងនេះ គឺជា​របស់​អង់គ្លេស​។ អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ឌី​មី​ឌ្រី​មេ​ដ​វេ​ដេ​វ​ បាន​ទៅ​ទស្សនាការ​ដាក់​តាំង​នោះ​កាលពី​ថ្ងៃ​ទី​១៦ ​សីហា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ