ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​មុន​យកឈើរុកប្រដាប់ភេទ​ ពេលនេះ​​ល្បួង​​ចាប់​រំលោ.ភ​​ត្រូវចាប់ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្មេង​ប្រុស​ជំទង់ម្នាក់​​​បានធ្វើសកម្មភាព​​ចាប់​រំលោ.ភ​​​សេព​សន្ថវៈ​​​ក្មេង​ស្រី​អាយុ​​៨​ឆ្នាំម្នាក់ ប៉ុន្តែ​​មិន​បាន​សម្រេច​នោះ​ទេ ក៏ត្រូវម្តាយក្មេង​ស្រី​​ប្តឹង​ប៉ូលិស​​​​ឱ្យចាប់ខ្លួនកសាង​សំណុំរឿង​​ចាត់ការ​តាមផ្លូវ​ច្បាប់​ ​​​​កាល​ពីវេលា​ម៉ោង​​​​៩​និង​​៣០នាទីព្រឹកថ្ងៃទី​​​១០ ឧសភា ២០១១ នៅ​​រោងបាយ​​​ផ្ទះ​ជនសង្ស័យ​​រូប​នោះ ស្ថិត​​​ក្នុងភូមិ​

រាជធានីភ្នំពេញ ៖ ​ក្មេង​ប្រុស​ជំទង់ម្នាក់​​​បានធ្វើសកម្មភាព​​ចាប់​រំលោភ​​​សេព​សន្ថវៈ​​​ក្មេង​ស្រី​អាយុ​​៨​ឆ្នាំម្នាក់ ប៉ុន្តែ​​មិន​បាន​សម្រេច​នោះ​ទេ ក៏ត្រូវម្តាយក្មេង​ស្រី​​ប្តឹង​ប៉ូលិស​​​​ឱ្យចាប់ខ្លួនកសាង​សំណុំរឿង​​ចាត់ការ​តាមផ្លូវ​ច្បាប់​ ​​​​កាល​ពីវេលា​ម៉ោង​​​​៩​និង​​៣០នាទីព្រឹកថ្ងៃទី​​​១០ ឧសភា ២០១១ នៅ​​រោងបាយ​​​ផ្ទះ​ជនសង្ស័យ​​រូប​នោះ ស្ថិត​​​ក្នុងភូមិ​ត្រពាំងក្រឡាញ់ ឃុំ​​សំរោង​​លើ ស្រុក​​​អង្គស្នួល ​​ខេត្តកណ្តាល ។ ​​ក្មេងប្រុស​ជំទង់​ម្នាក់​នេះ​​​ឈ្មោះអឿន ​ថា ហៅ​តឹង ​អាយុ​​១៦​ឆ្នាំ ​​ជា​សិស្ស​​​ មានទីលំនៅ​​​ភូមិ​ខាងលើ ​​ចំណែក​ឯ​ក្មេង​ស្រី​​​រងគ្រោះអាយុ​​​៨​ឆ្នាំ ។

​តាមប្រភពព័ត៌​មាន​​​​បាន​ឱ្យ​ដឹង​ថា ​​នៅ​មុន​ពេល​​កើតហេតុ​​​ក្មេងស្រី​រ​ងគ្រោះ​​​​បានរត់​លេង​ជា​មួយក្មេងៗ​​មួយចំនួនទៀត នៅ​​ជិត​ផ្ទះ​ក្មេង​​ប្រុស​ជំទង់​​ជាប់ចោទ​។​ ពេលនោះ​ក្មេង​ប្រុស​​ខិល​ខូច​​បានឱ្យលុយ​​ទៅក្មេង​ស្រី​រង​គ្រោះ​ចំនួន​​១.០០០​រៀល និង​បានលួងលោម​សុំ​​រួម​រ័ក​ បន្ទាប់មក​​ជននេះបាននាំក្មេងស្រី​​រង​គ្រោះ​ទៅ​ក្នុងផ្ទះ​​​បាយ​របស់ខ្លួន ​ធ្វើសកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​​តែ​ម្តង ។ ​ខណៈ​​ក្មេងប្រុស​ជំទង់​​នោះកំពុង​ធ្វើ​សកម្ម​ភាព​​​​ មិត្ត​ភក្តិ​​របស់​នាង​ដែល​រត់លេង​ជា​មួយនោះ​​ដោយសារ​បាត់​នាង​យូរពេក​បាន​ស្រែក​ហៅ​​​ ​ធ្វើ​ឱ្យ​​ក្មេង​ប្រុស​​​ខិលខូច​​​បញ្ឈប់ស​កម្មភាព​​ចំណែក​ក្មេងស្រី​​​​រង​គ្រោះ​បាន​ទាញសំពត់​​​ស្លៀក​​​រួច​​​រត់ទៅ​រកមិត្តភក្តិ​​របស់នាង​។

ប្រភពដដែល​បាន​​​បន្តទៀត​ថា ​​ខណៈ​នោះ​​នាង​មានទឹកមុខ​ស្លេកស្លាំង​យ៉ាងខ្លាំង ​ចំណែក​​ឯ​ស្ត្រីជាម្តាយ​​​ពេលឃើញ​​​កូនមានទឹកមុខ​​បែប​នេះ​​ក៏បានធ្វើការ​សួរនាំពីមូលហេតុ​​ផ្សេងៗ ប៉ុន្តែ​នាង​​មិនបានឆ្លើយ​​តបទេ ​សូម្បីតែ​​មួយម៉ាត់​ ។ ពេល​នោះ​​មិត្តភក្តិ​​របស់នាង​បាន​ប្រាប់​ម្តាយ​នាង​ថា ពួក​​គេ​បានឃើញក្មេង​ប្រុស​​ជំទង់ឈ្មោះ​​​អឿន ថា ​ហៅតឹង ​​ឱ្យលុយ​​ទៅនាង​ចំនួន​១.០០០​រៀល។​ ​ត្រង់​នេះ​ស្ត្រី​​ជា​ម្តាយមានការ​ចាប់់អារម្មណ៍​​យ៉ាង​ខ្លាំង ព្រោះ​​កាលពី​រយៈ​ពេល​​៣ខែមុន ​ក្មេង​ប្រុស​​ម្នាក់នេះ​​​ធ្លាប់​យកឈើ​រុក​​​ប្រដាប់ភេទ​​​កូនរបស់​គាត់​​ (ក្មេងស្រី​រងគ្រោះ)​ ម្តង​រួច​ម​ក​ហើយ ។ ​​ភ្លាមៗ​នោះស្ត្រីជា​ម្តាយបាន​ជជីកសួរ​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​ក្មេងស្រី​​រូបនោះ​និយាយ​​ការពិត​ចេញ​មកអស់ ​ទើបប្តឹង​ប៉ូលិស​​​ព្រហ្មទណ្ឌ​​​ស្រុកអង្គស្នួល ​ហើយ​ប៉ូលិស​​​ប៉ុស្តិ៍​​សំរោង​​លើចុះ​ទៅចាប់ខ្លួន​តែម្តង ៕​