ឆេះព្រៃនៅកោះហាវ៉ៃ ចំនួនអ្នកស្លា.ប់កើនឡើងលើស១០០នាក់ហើយ
សហរដ្ឋអាមេរិក ៖ នាថ្ងៃទី១៥ សីហា អភិបាលកោះហាវ៉ៃ លោក JOSH GREEN ថ្លែងថា មនុស្សដល់
សហរដ្ឋអាមេរិក ៖ នាថ្ងៃទី១៥ សីហា អភិបាលកោះហាវ៉ៃ លោក JOSH GREEN ថ្លែងថា មនុស្សដល់
សហរដ្ឋអាមេរិក ៖ នាថ្ងៃទី១៥ សីហា អភិបាលកោះហាវ៉ៃ លោក JOSH GREEN ថ្លែងថា មនុស្សដល់១០១នាក់ ហើយរកឃើញស្លា.ប់ក្នុងភ្លើងឆេះព្រៃដ៏សាហា.វនឹកស្មានមិនដល់នៅកោះហាវ៉ៃ ។ គួររំលឹកថា ចំនួនអ្នកស្លា.ប់កើនឡើងជិត៩០នាក់ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅកោះហាវ៉ៃ
តុល្យការនេះត្រូវបានចេញផ្សាយតាមទូរ ទស្សន៍ដោយបញ្ជាក់ថា ពួកអ្នកជួយសង្គ្រោះពេលនេះបានរើកកាយជាង១ភាគ៤នៃតំបន់រុករក ។ ភ្លើងឆេះព្រៃនេះពិតជាសម្លា.ប់មនុស្សច្រើនបំផុតពុំធ្លាប់មានចាប់តាំងពីជាង១សតវត្សមកហើយនៅសហរដ្ឋអាមេរិក ។ ទីក្រុង LAHEINA នាឆ្នេរសមុទ្រខាងលិចកោះ MAUI ស្ទើរតែរងការបំផ្លាញទាំងស្រុងដោយអណ្ដាតភ្លើង ។ នៅទីក្រុងនោះអគារច្រើនពាន់រងការបំផ្លាញហើយផ្ទះជាច្រើនត្រូវក្លាយជាគំនរផេះ ។
ទីក្រុងដែលជាអតីតរាជធានី នៃរាជាណាចក្រហាវ៉ៃមានប្រជាជនប្រមាណជា១២.០០០នាក់ នៅបន្តរាប់អ្នកស្លាប់ហើយអាជ្ញាធរបានលើករួចហើយថា ចំនួនអ្នកស្លាប់នឹងមានច្រើនថែមទៀត នាប៉ុន្មានថ្ងៃខាងមុខនេះ ។ សាច់ញាតិអ្នកបា.ត់ខ្លួនត្រូវបានលើកទឹកចិត្តឲ្យធ្វើតេស្ត NDA ដើម្បីសំរួលដល់ការកំណត់អត្តសញ្ញាណបណ្ដាសាកស.ពដែលភាគច្រើនត្រូវភ្លើងឆេះខ្លោ.ចមើលលែងស្គាល់ ៕
ចែករំលែកព័តមាននេះ