ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​នាំគ្នា​​​ផ្អើល​​​ដាំ​ដំឡូងមី​ព្រោះមាន​ហាង​ឆេង​នៅក្រៅប្រទេស​

14 ឆ្នាំ មុន

ខេត្ត​ឧត្ត​រមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​បាននិយាយ​​ថា ​​កសិករ​​​​ដែល​រស់នៅ​​តាមបណ្តា​​​ស្រុក​​ប្រមាណ​​​៨០ភាគរយ កំពុង​​នាំគ្នា​​​ដាំ​ដំណាំ​​​ដំឡូងមី ​ព្រោះ​តែ​មាន​ហាង​ឆេង​​លក់​ទៅ​ក្រៅប្រទេស​​មាន​​តម្លៃ​ខ្ពស់ ។​ លោកវណ្ណ​ កុសល អភិបាល​​ស្រុក​​ត្រពាំង​ប្រាសាទ ​មានប្រសាសន៍​ថា ​​បើ​តាមការ​​​​សង្កេត​​​គឺនៅឆ្នាំ​២០១០ ​កន្លងទៅ

ខេត្ត​ឧត្ត​រមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​បាននិយាយ​​ថា ​​កសិករ​​​​ដែល​រស់នៅ​​តាមបណ្តា​​​ស្រុក​​ប្រមាណ​​​៨០ភាគរយ កំពុង​​នាំគ្នា​​​ដាំ​ដំណាំ​​​ដំឡូងមី ​ព្រោះ​តែ​មាន​ហាង​ឆេង​​លក់​ទៅ​ក្រៅប្រទេស​​មាន​​តម្លៃ​ខ្ពស់ ។​ លោកវណ្ណ​ កុសល អភិបាល​​ស្រុក​​ត្រពាំង​ប្រាសាទ ​មានប្រសាសន៍​ថា ​​បើ​តាមការ​​​​សង្កេត​​​គឺនៅឆ្នាំ​២០១០ ​កន្លងទៅ ​មាន​ប្រជា​កសិករ​​​តែប្រមាណ​​​២០%​ប៉ុណ្ណោះ​ដាំ​ដំឡូង​​​មី​​​ តែ​​សម្រាប់ឆ្នាំ​​២០១១នេះ​បានសង្កេត​​ឃើញថា​ ពួកគាត់​បាននាំគ្នា​​​​​​ដាំ​ដំឡូង​មីគ្រប់​​​កន្លែង។​

ប្រការ​ដែល​​ពួកគាត់​​​នាំគ្នា​​ដាំ​ដំឡូង​មីយ៉ាង​​ច្រើន​បែប​នេះ​ ព្រោះ​​​តែ​បាន​មើល​​ទូរទស្សន៍ និង​​តាម​ព័ត៌​មាន​​ផ្សេងៗថា ​​ដំឡូង​មី​មានហាង​ឆេង​​​នាំ​ចេញ​ទៅ​ខាង​ក្រៅ​​​ប្រទេស គឺ​​មាន​តម្លៃ​​ខ្ពស់ ចាប់​ពី​​៦០០ ទៅ​​៧០០​រៀល ​ក្នុង​​១គីឡូក្រាម​សម្រាប់​ដំឡូងមី​​ស្ងួត ហើយ​​បើ​ដំឡូងមី​​ស្រស់វិញ​ក៏​បាន​តម្លៃ​៤០០ ទៅ​​​៥០០​រៀល​ដែរ ក្នុង​​១គីឡូ​ក្រាម​។​​លោក​វណ្ណ កុសល ​បានបញ្ជាក់​ថា ​​ប្រជា​ពលរដ្ឋ​​នៅក្នុងស្រុក​ត្រពាំង​ប្រាសាទសម្រាប់​​​​​គ្រួសារ​ខ្លះ​​ដែល​មាន​ផ្ទៃ​ដី​​ចំនួន​៥​ហិកតា​នោះ ពួកគាត់​​ដាំ​​​ដំឡូងមី​​​៣​ទៅ​៤​ហិកតា ​​ហើយ​នៅ​សល់​​​១​ទៅ​២​ហិកតា គឺ​ទុកដាំ​ដំណាំ​​​ផ្សេងៗ ដូច​ជា​​សណ្តែក​ដី​​ សណ្តែក​សៀង ​​សណ្តែក​បាយ ​​​និងដាំ​ដំណាំ​​រួមផ្សំ​​ផ្សេងៗ​ទៀត។​

លោកអភិបាល​ស្រុកត្រពាំងប្រាសាទ​​បន្ត​ទៀត​ថា ​ក្នុងឆ្នាំ​នេះ ​ប្រជា​ពលរដ្ឋ​​ស្រុកត្រពាំង​ប្រាសាទ​បាន​ដាំ​ដំឡូង​​មីនៅ​លើផ្ទៃដី​​​​ចំនួន​​១​ម៉ឺន​ហិកតា និងដំណាំ​​ផ្សេងៗ​ជា​ច្រើន​​​រយហិកតា។ រី​ឯ​ផ្ទៃដី​ស្រែ​ចំការ ក៏​អាច​​កើនឡើង​​លើសពី​ឆ្នាំ​២០១០ដែរ​ ​​ព្រោះ​ថា ​នា​ឆ្នាំនេះ​​​​​ ​​​ប្រជា​ពលរដ្ឋ​​បាន​នាំគ្នា​បង្ក​​​​បង្កើន​​​ផល​​ផ្នែក​​​កសិ​​-​ឧស្សាហកម្ម​​​ចំនួន​៩០ភាគរយ ។

ប្រជា​ពលរដ្ឋ​​ក្នុងស្រុក​​ត្រពាំង​ប្រាសាទ​ពុំមាន​គ្រួសារ​ណា​ម្នាក់​ចេញ​ទៅ​រក​ស៊ី​នៅ​ខាងក្រៅ​​​ប្រទេ​សឡើយ ​​ឬ​ចេញ​ទៅ​ធ្វើកម្មករ​នៅ​ប្រទេសថៃ​ទេ ព្រោះ​​​ពួក​គាត់​​យល់​ថា ​ទៅរក​​​ស៊ី​១ខែ​ពុំ​ស្មើ​​ធ្វើស្រែ​​មួយ​​​ងារ ដូច្នេះ​​ពួកគាត់​ខិតខំ​បង្ក​បង្កើន​​ផល​ដំណាំ​​តែប៉ុណ្ណោះ ។​​ ប្រជា​កសិករ​​​​បាន​ឱ្យ​​ដឹង​ថា ​ពួកគាត់​​ទិញ​ដើម​​ដំឡូង​មី​​​​ក្នុង​១​បាវ ដែល​មាន​​ចំនួន​​២០ដើម​តម្លៃ​​៣.៥០០​រៀល ៕​