ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​នគ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​​​ចិន​និង​ខ្មែរ​៥​នាក់​ចាប់​បង្ខាំង​​​ចិន​នៅផ្ទះ​​សំណាក់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ឃុំឃាំង និង​បង្ខាំង​ជនជាតិ​ចិន​នៅ​ក្នុងផ្ទះ​សំណាក់​ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ CAO…

រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ឃុំឃាំង និង​បង្ខាំង​ជនជាតិ​ចិន​នៅ​ក្នុងផ្ទះ​សំណាក់​ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ CAO ZHI PENG ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជនជាតិ​ចិន
(​គ្មាន​លិខិតឆ្លងដែន​), ២-​ឈ្មោះ ZHANG XUESHUANG ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ជនជាតិ​ចិន
(​គ្មាន​លិខិតឆ្លងដែន​), ៣-​ឈ្មោះ ផេង ចន្ទ​តារា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​, ៤-​ឈ្មោះ ម៉េ​ង ហួត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​ និង​៥-​ឈ្មោះ តាំង លី​ម៉ី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ​។​ ចំណែក​ជន​រង​គ្រោះ SUN MENG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិតឆ្លង
ដែន​)​។

តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោករ​វ​សេនីយ៍​ឯក ម៉​ម សា​វន នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ទើបបាន​ជំនាញ​បាន​សហការ​ជាមួយ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​
អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ ខែសីហា ​ឆ្នាំ​២០២៥​ នៅ​ចំណុច​បន្ទប់​លេខ​២០២ ផ្ទះសំណាក់​លឹ​ម​ហេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពាក់​ព​ន្ធ័​នឹង​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​បន្ទប់​លេខ​២០២ ផ្ទះសំណាក់​លឹ​ម​ហេង ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ត្រូវ​បាន​អធិ​ការ​ដ្ឋាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ