ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​ថា​ ធនធាន​យោធា​អ៊ុយ​ក្រែ​ន​ស្ទើរតែ​អស់ហើយ

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេសរុ​ស្ស៊ី​​លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ វាយតម្លៃ​កាលពី​ថ្ងៃ​ទី

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេសរុ​ស្ស៊ី​​លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ វាយតម្លៃ​កាលពី​ថ្ងៃ​ទី
១៥ សីហា​ថា ធនធាន​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ស្ទើរតែ​អស់រលីង​ហើយ ពេល​ដែល​ក្រុង​គៀវ​ធ្វើ​ចាប់
តាំងពី​ខែមិថុនា​មក ការ​វាយបក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន ដើម្បី​ដណ្ដើម​បណ្ដា​ដែនដី​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រុ​ស្ស៊ី​មក​វិញ ។

ក្នុង​សន្និសីទ​មួយ​ស្ដី​ពី​សន្តិសុខ​នៅ​ក្រុង​មូ​ស្គូ​លោក​ឆ​យ​ហ្គូ​ថ្លែង​ថា ធនធាន​យោធា​របស់​អ៊ុយ
ក្រែ​ន​ស្ទើរតែ​អស់រលីង​ហើយ ។ លោក​អះអាងទៀត​ថា ក្រុង​គៀវ​មិន​សម្រេច​បាន​គោលដៅ​នៃ
ការ​វាយបក​របស់​ខ្លួន ក៏​ទោះបី​មានការ​ជួយទ្រទ្រង់​ទាំងស្រុង​ពី​លោក​ខាងលិច​ក្ដី ។

លោក​អះអាង​ទៀត​ថា​យុទ្ធនាការ​យោធា​នៅអ៊ុយ​ក្រែ​ន ចាប់តាំងពី​ជិត​១​ឆ្នាំ​កន្លះ​មកនេះ បង្ហាញ
ពី​ការ​លំបាក​ខ្លាំង​មួយ​សម្រាប់​កងទ័ព​រុ​ស្ស៊ី​ ប៉ុន្តែ រុ​ស្ស៊ី​​អាច​បង្កើន​ផលិតកម្ម​រថក្រោះ និង​រថពាសដែក​របស់​ខ្លួន ។ ទាក់ទិន​នឹង​ជំនួយ​អាវុធ​របស់​ពួកលោក​ខាងលិច​ដល់​អ៊ុយ​ក្រែ​ន លោក​ឆ​យ​ហ្គូ
អះអាង​ថា ធ្វើ​អី​មិនកើត​ចំពោះ​កងទ័ព​រុ​ស្ស៊ី​ឡើយ ។ យើង​ត្រៀម​ចែក​រំ​លែក​ការ​វាយ​ត​មៃ្ល​លើ
បណ្ដា​ចំណុចខ្សោយ​របស់​បណ្ដា​ឧបករណ៍​យោធា​លោក​ខាងលិច ។ លោក​ថ្លែង​បែប​នេះ​នៅ​មុខ
បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​អន្តរជាតិ ។ លោកឆ​យ​ហ្គូ​ក៏​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​កង​ទាហាន​រុ​ស្ស៊ី​​ដែល​លោក​ថា បាន​ពុះពារ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​លើ​ទីលាន ប្រយុទ្ធ​ប្រឆាំង​ពួក​ណា​ហ្ស៊ី​​បែប
ថ្មី ។

សន្និសីទ​លើក​ទី​១១​ស្ដី​ពី​សន្តិសុខ​អន្តរជាតិ​ក្រុង​មូ​ស្គូ រៀបចំ​ធ្វើ​ឡើង​ដោយ​កងទ័ព​រុ​ស្ស៊ី​ និង​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៤ សីហា ជិត​រដ្ឋធានី​ជា​ផ្លូវការ​ចូលរួម​ដោយ​អ្នក​ទទួលខុសត្រូវ​យោធា​ជាង​៨០០​រូប មក​ពី​ប្រទេស​៧៦​តែ​ពុំ​មានប្រទេស​លោក​ខាងលិច​ណាមួយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ