ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​​ពោធិ៍សាត់​ត្រូវ​​​បានផ្តន្ទាទោស​​​ជាប់ពន្ធនាគារ​​​១៩​ឆ្នាំ និង​បក្សពួក​​១៨, ១៦, ១៥​ឆ្នាំ​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ អតីត​ព្រះរាជអាជ្ញា​​​ខេត្ត​ពោធិ៍សាត់ ​លោកតុប ចន្ទ​សិរីវុធ ត្រូវ​​បាន​សាលា​ដំបូង​​ខេត្តពោធិ៍សាត់​​​ប្រកាស​​សាល​​ក្រម​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​ចំនួន​​១៩​ឆ្នាំ ​ពីបទ​​ចាប់​​​ជម្រិត ​​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ស៊ីសំណូក​​។ ​​​ការប្រកាស​​​សាលក្រម​​ផ្តន្ទាទោស​​​​លោក​​​តុប ចន្ទ​សិរីវុធ នេះ​ធ្វើ​ឡើង​កាលពី​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​១២ ឧសភា ​​២០១១

ខេត្ត​ពោធិ៍សាត់​ ៖ អតីត​ព្រះរាជអាជ្ញា​​​ខេត្ត​ពោធិ៍សាត់ ​លោកតុប ចន្ទ​សិរីវុធ ត្រូវ​​បាន​សាលា​ដំបូង​​ខេត្តពោធិ៍សាត់​​​ប្រកាស​​សាល​​ក្រម​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​ចំនួន​​១៩​ឆ្នាំ ​ពីបទ​​ចាប់​​​ជម្រិត ​​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ស៊ីសំណូក​​។ ​​​ការប្រកាស​​​សាលក្រម​​ផ្តន្ទាទោស​​​​លោក​​​តុប ចន្ទ​សិរីវុធ នេះ​ធ្វើ​ឡើង​កាលពី​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​១២ ឧសភា ​​២០១១ បន្ទាប់ពី​ត្រូវ​បាន​​មតិ​​មហាជន ប្រជា​ពលរដ្ឋជា​ច្រើន​​ទន្ទឹង​រង់ចាំ​​ជា​យូរ​​មក​ហើយ​ ។

បើ​តាមអ្នកឆ្លើ​យ​ឆ្លង​​​ព័ត៌​មានកោះសន្តិភាព​​ប្រចាំ​ខេត្ត​​​ពោធិ៍​សាត់បាន​បញ្ជាក់​​​ថា​ ក្រៅពី​លោកអតីត​ព្រះរាជ​អាជ្ញា​​​ខេត្តពោធិ៍សាត់​តុប ចន្ទ​សិរីវុធ ​ប្រធានក្រុម​ប្រឹក្សា​​​ជំនុំជម្រះ ​លោក​ឌុច ​ចន្ថា ​​ក៏​បាន​​សម្រេច​ផ្តន្ទា​​ទោស​​​លោកពេជ្រ ​​ពង់យូ ​ជា​ម្ចាស់​ហាង​​រាត្រី​រីករាយពោធិ៍សាត់ និង​ត្រូវ​​ជា​ប្អូនថ្លៃ​​លោក​តុប ចន្ទ​សិរីវុធ ដែលបានរត់​គេច​​ខ្លួន​នោះ ​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ,​លោកឈិត វុទ្ធី ជា​អ្នក​​បើកបរ​​រថយន្ត​​​​ឱ្យ​​​លោក​តុប ចន្ទ​សេរីវុធ​ជាប់ពន្ធនាគារ​​ចំនួន១៦​ឆ្នាំ ​និង​​លោក​រស់ ​​សំណាង​ ត្រូវ​​ជា​អង្គ​រក្ស និង​ជា​ប្អូនថ្លៃ​លោក​តុប ចន្ទ​សិរីវុធ ​​ឱ្យជាប់​ពន្ធនាគារ​ចំនួន​​​១៥​ឆ្នាំ ​​អ្នក​ទាំង​​​៣​ជាប់​ចោទ​ពីបទ​ចាប់ជម្រិ​ត​​ និង​បង្ខាំង​មនុស្ស​​​​ខុសច្បាប់ ។ ​​ការ​ប្រកាស​សាល​​​ក្រម​នៅ​​ព្រឹក​មិញ​នេះ មានអ្នកសារព័ត៌មាន​​​ និង​សាច់​ញាតិ​​​លោកតុប ចន្ទ​សិរីវុធ​ ព្រមទាំង​​​មន្ត្រី​​មួយ​ចំនួន​​​ចូលរួម​ស្តាប់ប្រមាណ​​​២០នាក់​ប៉ុណ្ណោះ ។​

គួររំឭក​ថា កាលពីថ្ងៃទី​​​២៩ វិច្ឆិកា ​​២០១០​លោកតុប ចន្ទ​សិរីវុធ​ ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​​ដោយអង្គ​ភាព​​ប្រឆាំងអំពើពុករលួយ​ ខណៈ​ពេល​​ដែល​​​រូបលោកជាមួយ​អ្នកបើក​បរ​​ និងអង្គ​​រក្ស​ម្នាក់​​ កំពុង​​បើក​រថយន្ត​ឆ្ពោះទៅ​ការិយាល័យ​​ធ្វើការងារ​​របស់លោកនៅ​សាលា​​ដំបូង​​ខេត្ត​ពោធិ៍​សាត់ ។ ​ការចាប់​​ខ្លួនលោកតុប ចន្ទ​សិរីវុធ​​​ទាំងព្រឹក​​​ព្រលឹម​​នា​ពេលនោះ​បង្ក​​ឱ្យមាន​​​ការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​​យ៉ាងខ្លាំង ពីព្រោះ​​​លោក​តុប ចន្ទ​សិរីវុធ ​ជាមនុស្ស​​​ដែលគេស្គាល់​​​ថា មាន​ឥទ្ធិពល​ និងអំណាច​​គួរ​សម​​នៅក្នុង​​ខេត្ត៕