ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ទារិកា​កម្សត់​ម្នាក់ ត្រូវ​គេ​យក​ប្លុ​.​ង​ចោល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទារិកា​ដ៏​កម្សត់​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្លុ​.​ង​ចោល​នៅ​ជាប់​ដងផ្លូវ​លំ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទារិកា​ដ៏​កម្សត់​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្លុ​.​ង​ចោល​នៅ​ជាប់​ដងផ្លូវ​លំ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​អូរ​ជ្រៅ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ថា តើ​នរណា​ជា​ម្តាយ​របស់​ទារិកា​ដ៏​កម្សត់​ខាងលើ​នេះ? ហើយ​ចំពោះ​ការ​ប្រទះ​ឃើញ​នេះ​ដែរ គឺ​ខណៈ​ពេល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មានឈ្មោះ អេ​ង សុខុម អាយុ​៧០​ឆ្នាំ ជា​អ្នកលក់​បបរគ្រឿង នៅ​ពេល​ក្រោក​រៀបចំ​បបរ​លក់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ទារិកា​ដ៏​កម្សត់​តែ​ម្ដង​។

ជួប​ផ្ទាល់​ជាមួយ​ស្ត្រី​វ័យ​ចំណាស់​ដែល​បានឃើញ​ហេតុការណ៍​មុនគេ ដោយ​គាត់​ប្រាប់​ឱ្យ​ដឹង​ថា «​ដំបូង​ឡើយ​គាត់​ស្មានថា ជា​កូនក្រមុំកៅស៊ូ ឬ​តុក្កតា​ប៉ុណ្ណោះ លុះ​ពេល​កូនប្រុស​របស់​គាត់​ឈ្មោះ អ៊ុ​ច ណា​រ៉េ​ត អាយុ​ជាង​២០​ឆ្នាំ បណ្តើរ​ម៉ូតូ​ចេញពីផ្ទះ ហើយ​ក៏​បើកភ្លើង​ម៉ូតូ ក៏​ស្រាប់តែ​ឃើញ​ថា នោះ​ជា​ទារិកា​ដែល​ត្រូវ​គេ​យក​មក​ប្លុ​.​ង​ចោល​សោះ​»​។

ស្ត្រី​រូប​នេះ​លើក​ឡើង​ថា «​ទារិកា​រូប​នេះ ទំនងជា​គេ​យក​មក​បោះចោល ព្រោះថា គេ​មិន​បាន​ដាក់​ត្រឹមត្រូវ​ឡើយ ដោយ​ទារិកា និង​សុក​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជាង​១​ច​ង្អា​ម​»​។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា «​ការ​ប្រទះ​ឃើញ​ដំបូង ទារិកា​នេះ​គឺ​ដេក​ផ្កាប់មុខ លុះ​ពេល​គាត់​ឡើង​ផ្ងារ​មើល ជា​អកុសល​ទារិកា​រូប​នេះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​»​។

ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ខាងលើ​នេះ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ រួម​ជាមួយ​កម្លាំង​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ប៉ុស្តិ៍​អូរ​ជ្រៅ និង​ប៉ុស្តិ៍​ក្បាលស្ពាន​, អាជ្ញាធរ​ភូមិ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។​យ៉ាងណា​ក៏​ដោយ ទារិកា​ដ៏​កម្សត់​ខាងលើ​រូប​នេះ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​តបា​ត់ទៅ​ហើយ​។

បើ​តាម​អ្នកស្រុក​ខ្លះ ក៏​បាន​លើក​ឡើង​ដែរ​ថា «​ម្តាយ​ទារិកា​រូប​នេះ អាច​ជា​អ្នក​ខ្វះខាត ទើប​ក្រោយ​ពេល​កើតកូន​រួច ក៏​យក​កូន​មក​ប្លុ​.​ង​ចោល​បែប​នេះ​»​។ ខណៈ​អ្នកខ្លះ​ទៀត​ថា «​ទារិកា​រូប​នេះ អាច​នៅ​មានជីវិត​មុន​ពេល​យក​ទៅ​ប្លុ​.​ង​ចោល ព្រោះថា បើ​ក្រោយ​កើត​ហើយ​ស្លា​.​ប់​ប្រហែលជា​ស្ត្រី​ជា​ម្តាយ​មិន​យក​ទៅ​ប្លុ​.​ង​ចោល​តាម​ដងផ្លូវ​ឲ្យ​គេឯង​ឃើញ​នោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ