បុត្រាស្ដេចថៃ២អង្គមកលេងស្រុក បានវិលត្រឡប់ទៅអាមេរិកវិញហើយ
ប្រទេសថៃ ៖ បន្ទាប់ពីមកកាន់ស្រុកកំណើតគួរឲ្យភ្ញាក់ផ្អើលអស់ពេលប៉ុន្មានថ្ងៃ បុត្រាស្ដេចថៃ២អង្គ
ប្រទេសថៃ ៖ បន្ទាប់ពីមកកាន់ស្រុកកំណើតគួរឲ្យភ្ញាក់ផ្អើលអស់ពេលប៉ុន្មានថ្ងៃ បុត្រាស្ដេចថៃ២អង្គ
ប្រទេសថៃ ៖ បន្ទាប់ពីមកកាន់ស្រុកកំណើតគួរឲ្យភ្ញាក់ផ្អើលអស់ពេលប៉ុន្មានថ្ងៃ បុត្រាស្ដេចថៃ២អង្គបានវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញហើយ តែដោយសន្យាវិលត្រឡប់មកវិញ។
ព្រះអង្គម្ចាស់VACHARAESORN VICACHARAWONGSE ព្រះជន្ម៤២ព្រះវស្សានិងព្រះអង្គម្ចាស់CHAKRIWAT VICACHARAWONGSEព្រះជន្ម៤០ព្រះវស្សាជាវេជ្ជបណ្ឌិត ដែលជាបុត្រទី២និងបុត្រទី៣ របស់ព្រះមហាក្សត្រថៃរាមាទី១០ ថ្លែងក្នុងបទសម្ភាសន៍មួយនាថ្ងៃទី១៤សីហា មុនចេញដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ នៅឯព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិថា ទ្រង់ទាំង២នឹងវិលត្រឡប់មកប្រទេសថៃវិញក្រោយ២៧ឆ្នាំរស់នៅបរទេស។
ព្រះអង្គម្ចាស់VACHARAESORN ហៅ THAN AON បានថ្លែងអំណរគុណចំពោះបណ្ដាអ្នកកាសែត ដែលទោះបីជាពេលយប់ ក៏នៅតាមយកព័ត៌មានពីរឿងទ្រង់។ ទ្រង់ស្នាក់អាស្រ័យនៅក្នុងប្រទេសអស់ពេលពី៧ទៅ៨ថ្ងៃហើយអនុជរបស់ទ្រង់ស្ថិតនៅថៃ៣ទៅ៤ថៃ្ង។ ទ្រង់មានបន្ទូលថា ពេលវិលមកកាន់ប្រទេសថៃគ្រប់គ្នា ចាប់អារម្មណ៍និងរោះរាយរាក់ទាក់។ ខ្ញុំបានជួបពិភាក្សាជាមួយបណ្ដាពលរដ្ឋថៃគ្រប់ស្រទាប់។
ព្រះអង្គម្ចាស់VACHARAESORN បានយាងមកដល់ថៃកាលពីថ្ងៃទី៧សីហា និងបានទៅកាន់ទីតាំងមូលនិធិទទួលបន្ទុកកុមារជាយក្រុងបាងកកនាថ្ងៃបន្ទាប់។ ពេលត្រឡប់មកដល់ថៃជាលើកដំបូងចាប់តាំងពី២៧ឆ្នាំមកហើយ ទ្រង់ មានក្ដីរីករាយ។ ទ្រង់ថានេះជាសុបិនមួយដែលក្លាយជាការពិត។
ទ្រង់ក៏បានទៅទស្សនាទីតាំងជាច្រើនដូចជាព្រះវិហារនានាក្នុងក្រុងបាងកក និងឧទ្យានប្រវត្តិសាស្ត្រអាយុធ្យា។ ទ្រង់បានយាងសាកម្ហូបថៃនិងម្ហូបដទៃៗទៀតក្នុងសង្កាត់ផ្សារចិននៃក្រុងបាងកក។ រួចនាថ្ងៃទី១៣សីហាទ្រង់បានជិះមេត្រូលើអាកាសក្រុងបាងកក ដោយទ្រង់សរសើរថាស្អាតជាងមេត្រូនៅក្រុងញូវយ៉កផង។ ទ្រង់ថានៅញូវយ៉កទ្រង់ជាពលរដ្ឋសាមញ្ញជិះមេត្រូទៅធ្វើការរាល់ថ្ងៃ។ ទ្រង់ធ្វើការកត់សម្គាល់ថា ថៃបច្ចុប្បន្នខុសស្រឡះពីថៃកាលពី២៧ឆ្នាំមុន ។
ព្រះអង្គម្ចាស់អង្គនោះបន្តថា ទ្រង់សូមសរសើរដល់សប្បុរសធម៌របស់ព្រះមហាក្សត្រនិងសង្ឃឹមថាទ្រង់និងប្អូនព្រមទាំងគ្រួសារនឹងវិលត្រឡប់មកថៃវិញនាពេលអនាគត៕
ចែករំលែកព័តមាននេះ