ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​លួ​.​ច​យ៉ាង​សកម្ម​ប្រចាំ​ខេត្តតាកែវ ចំនួន​៣​នាក់

8 ខែ មុន
  • តាកែវ

ជនសង្ស័យ​ជា​មុខសញ្ញា​លួ​.​ច​យ៉ាង​សកម្ម​ប្រចាំ​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ចំនួន​

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួ​.​ច​យ៉ាង​សកម្ម​ប្រចាំ​​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ និង​ដក​ហូ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ថ្ងៃខែ​ខាងលើ​នេះ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ចេញ​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ម្នាក់​ឈ្មោះ សឿ​ន ថុ​នា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ គឺជា​មុខសញ្ញា​លួ​.​ច​យ៉ាង​សកម្ម​ក្នុង​មូលដ្ឋាន ដែល​សមត្ថកិច្ច​កំពុង​តាមដាន​ជា​យូរ​មក​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ក្តាប់​បាន​ថា នៅ​នឹង​ផ្ទះ​ជនសង្ស័យ​រួម​មាន​សម្ភារៈ និង​ឧបករណ៍​មិន​ប្រក្រតី​ជា​ច្រើន ដែល​បំរើ​ឲ្យ​សកម្មភាព​បទល្មើស ពេល​នោះ​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ ក្រោម​ការ​ដឹកនាំ និង​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​មាន​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ដើម្បី​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​របស់​ជនសង្ស័យ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​ចុះ​ទៅ​ឆែកឆេរ​នោះ ក៏​បាន​រក​ឃើញ​សម្ភារៈ និង​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​ជា​ច្រើន រួម​មាន​ដូច​ជា ៖ ស្លាក​លេខ​ម៉ូតូ​ចំនួន​០៧, ប្រដាប់​កាច់​សោ​.​ក​ម៉ូតូ​, ប្រដាប់​ឆ្កឹះ​សោរ​ផ្ទះ​, កាំ​មេ​រ៉ា​សុ​វត្ថ​ភាព​ចំនួន​៤, សម្ភារៈ​សម្រាប់​កែ​ច្នៃ​ម៉ូតូ ព្រមទាំង​សម្បក​ទូរស័ព្ទ​មួយ​ចំនួន​ធំ​ទៀត​ផង​។

ក្រោយ​ពេល​ឆែកឆេរ​រួច ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ល្មើស​ដូច​ជា ៖ លួ​.​ច​ម៉ូតូ​នៅ​ភ្នំពេញ​ចំនួន​២​លើក (​ដោយ​មិន​ចាំ​ថ្ងៃខែ​) ជាមួយ​ឈ្មោះ អា​ដា ហៅ អ៊ុយ​ក្រែ​ន​។ នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ លួ​.​ច​ម៉ូតូ​១​គ្រឿង​នៅ​ភូមិ​ប្រ​ជ្រាយ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ជាមួយ​ឈ្មោះ អា​ដា ហៅ អ៊ុយ​ក្រែ​ន​។ ចំណែក​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​២​ពាក់កណ្តាល​អធ្រាត្រ ខ្លួន​គាស់​ហាង​លក់​ទូរស័ព្ទ​ដៃ រួច​លួ​.​ច​បាន​ម៉ូតូ​១​គ្រឿង នៅ​ភូមិ​ព្រៃធំ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​លួ​.​ច​ជាមួយ​ឈ្មោះ ដា ហៅ​អ៊ុយ​ក្រែ​ន ។ រីឯ​បញ្ហា​ស្លាក​លេខ​ម៉ូតូ គឺ​ឈ្មោះ ចិត្រ និង​ឈ្មោះ ដួង លួ​.​ច​ម៉ូតូ​ពី​ភ្នំពេញ​បាន​ដោះ​មក​ផ្ញើ​ទុក​នៅផ្ទះ​របស់​ខ្លួន ចំណែក​ទីលំនៅ​របស់​ឈ្មោះ ចិត្រ និង​ឈ្មោះ​ដួង ខ្លួន​មិន​ស្គាល់​ពួក​គេ​នោះ​ទេ​»​។

ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ​រួច​មក សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ និង​ស្វែងរក​មុខសញ្ញា​ដែល​ពាក់ព័ន្ធ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត គឺ​ម្នាក់​ឈ្មោះ គួ​ន លី​ដា (​ហៅ អ៊ុយ​ក្រែ​ន​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ​។ និង​ម្នាក់​ឈ្មោះ អ៊ុ គី​ម​ហ័​ង ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​ជាប់​ពាក់ព័ន្ធ និង​ចូលរួម​ធ្វើ​សកម្មភាព​លួ​.​ច​យ៉ាង​សកម្ម​ប្រចាំ​ខេត្តតាកែវ ជាមួយ​ឈ្មោះ សឿ​ន ថុ​នា កន្លង​មក ពិតប្រាកដ​មែន​»​។

ដោយ​យោង​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ផ្នែក​លើ​វត្ថុ​តាង​ដែល​ដកហូត​បាន​ជាក់ស្តែង ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ សមត្ថកិច្ច​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ