ទឹកជំនន់ និងការបា.ក់ដីនៅឥណ្ឌា ឆ.ក់យកជីវិតមនុស្ស៦០នាក់
ប្រទេសឥណ្ឌា ៖ មនុស្សច្រើនសិបនាក់ស្លា.ប់នៅឥណ្ឌារយៈពេល២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីទឹក
ប្រទេសឥណ្ឌា ៖ មនុស្សច្រើនសិបនាក់ស្លា.ប់នៅឥណ្ឌារយៈពេល២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីទឹក
ប្រទេសឥណ្ឌា ៖ មនុស្សច្រើនសិបនាក់ស្លា.ប់នៅឥណ្ឌារយៈពេល២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីទឹកជំនន់ដ៏ធំនិងការបា.ក់ដីដ៏បំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេស។
អាជ្ញាធរឥណ្ឌាប្រកាសនាថ្ងៃទី១៤ សីហាថា តុល្យការពិតជាធ្ងន់ធ្ងរ ដោយមនុស្សយ៉ាងតិច៦០នាក់ស្លាប់ ក្នុងនោះ៩នាក់ក្នុងការបាក់ព្រះវិហារមួយ ពេលមានទឹកជំនន់ធំនិងការបាក់ដី។ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញស្ពាននិងអគារទាំងឡាយ និងរថយន្តនានាត្រូវទឹកហូរកួចនាំយកទៅក្នុងរដ្ឋភាគខាងជើង គឺរដ្ឋអ៊ុតតារ៉ាក់ខាន់និងរដ្ឋហ៊ីម៉ាឆាល់ប្រាដែស។ ក្នុងរដ្ឋហ៊ីម៉ាឆាល់ប្រាដែសដែលរងការប៉ះពាល់ខ្លាំងដោយភ្លៀងធំ មនុស្សយ៉ាងតិច៥០នាក់ស្លាប់២៤ម៉ោងចុងក្រោយនេះ។ នាយករដ្ឋមន្ត្រីនៃរដ្ឋនោះលោកស៊ូគ្វីឌ័រស៊ីងស៊ូឃូថ្លែងថា ក្នុងចំណោមអ្នកស្លា.ប់ទាំងនេះ ៩នាក់ដោយសារការបាក់ព្រះវិហារហ៊ីនឌូមួយនៅក្រុងស៊ីមឡារដ្ឋធានីនៃរដ្ឋនេះ។
នាយករដ្ឋមន្ត្រីរូបនេះបន្តថា មិនដែលធ្លាប់ឃើញទេពីមុនរៀងមក ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតបែបនេះ ហើយមានមនុស្សដល់៥០នាក់ស្លាប់រយៈពេលត្រឹម២៤ម៉ោង។ តុល្យការនោះអាចនៅមានខ្ពស់ជាងនេះទៀត ព្រោះមនុស្សប្រមាណជា២០នាក់កំពុងជាប់ក្រោមគំនរបាក់បែកនៅឡើយ។
ប្រធានាធិបតីឥណ្ឌាលោកស្រីDROUPADI MURMU ថ្លែងថា លោកស្រីពិតជាមានការក្ដុកក្ដួលខ្លាំងណាស់ចំពោះការបាត់បង់អាយុជីវិតមនុស្សច្រើនដល់ថ្នាក់នេះ ក្នុងគ្រោះថ្នាក់ទាក់ទិននឹងភ្លៀងធ្លាក់ខ្លាំង។ ក្នុងបណ្ដាតំបន់រងការប៉ះពាល់ខ្លាំង ផ្លូវថ្នល់ធំៗនិងបណ្ដាញអគ្គិសនីរងការខូតខាតធ្ងន់ធ្ងរ នាំឲ្យមានការកកស្ទះក្នុងការធ្វើដំណើរ។ បណ្ដាញផ្លូវដែកក៏រងការខូចខាតធ្ងន់ដែរ៕
ចែករំលែកព័តមាននេះ