ខេត្តកំពត ៖ ដីបឹងធម្មជាតិចាប់ពីទំនប់ភ្នំគងលាន់ លាតសន្ធឹងហួសភ្នំទឹកធំ រហូតដល់ព្រំដែនវៀតណាម ស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេលួចលក់នៅក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៨អស់ហើយ ។ បន្ទាប់ពីមានការទិញ-លក់បឹងទៅអោយក្រុមហ៊ុនឯកជននោះមក ខាងក្រុមហ៊ុនក៏បានជីកកាយដីហ៊ុមព័ទ្ធយកភ្នំតូចៗ និងភ្នំទឹកធំ និងធ្វើចាក់ដីបន្ថែមពីលើផ្លូវ ដែលមានពីមុនរបស់វត្តគោគកំបោរ ដែលនៅកៀកកិតបំផុតទឹកដីទល់
ដែន ។ សូមរំលឹកថា៖ ការដាំកូនត្នោតតាមខ្សែក្រវាត់ព្រំដែនគឺជាប្រវត្តិសាស្ត្រសម្រាប់ទុកកូនចៅជំនាន់ក្រោយ

លោកកៅ ទុន អាយុ៧៤ឆ្នាំ ជាមេភូមិអន្លង់ថ្ងាន់បាននិយាយប្រាប់នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះថា ដីបឹងធម្មជាតិអន្លង់ថ្ងាន់នេះ លាតសន្ធឹងពីជើងទៅត្បូងទៅដល់ភ្នំទឹកមានចម្ងាយ៤គីឡូម៉ែត្រ។លោកមេភូមិនិយាយថា អាជ្ញាធរបានលក់ដីក្នុងបឹងតឺ១០០ហិកតាទេ ក្នុងឆ្នាំ2007និង2008 និងដីក្រៅពីនោះ ជាដីរបស់ប្រជាពលរដ្ឋ ហើយពួកគាត់ក៏លក់អោយទៅក្រុមហ៊ុនអស់ហើយផងដែរ។

រីឯមន្ត្រីសាលាស្រុកកំពង់ត្រាចម្នាក់ សុំមិនបញ្ចេញឈ្មោះនិយាយប្រាប់អោយដឹងថា អាជ្ញាធរខេត្តកំពត ទើបតែដឹងរឿងពេលដែលមកដាំកូនត្នោតនៅខ្សែក្រវ៉ាត់ព្រំដែននៅភូមិអន្លង់ថ្ងាន់ជិតព្រំដែនវៀតណាម បានមើលឃើញទិដ្ឋភាពគេលក់ដីបឹងធម្មជាតិ និងដាំបង្គោលព្រាតលើដីបឹងថែមទាំងមានប្លង់ទៀត។

មន្ត្រីរូបនោះបាននិយាយថា អាជ្ញាធរខេត្តមានគម្រោងដកដីទាំងនោះមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋវិញហើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។







ចែករំលែកព័តមាននេះ