ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន អំពាវនាវ​ឱ្យ​​បង្កើន​ការ​ផលិត​មី​ស៊ី​​ល

8 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៤ សីហា ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៤ សីហា ថា ក្នុង​ពេល​ដែល​កូរ៉េ​ត្បូង និង​អា​មេ​រិ​ករៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ធំ​មួយ លោក​គី​ម ជុង​អ៊ុ​ន អំពាវនាវ​ឲ្យ​បង្កើន​ទាំងស្រុង​ការ​ផលិតមី​ស៊ី​ល ។

លោក​គី​ម ​ជុង​អ៊ុ​ន​ កាលពី​ថ្ងៃ​ទី​១១ និង​១២​ សីហា បាន​ចុះ​ទៅ​ទស្សនា​រោងចក្រ​ផលិត​មី​ស៊ី​ល រោងចក្រ​ផលិត​គ្រាប់​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង​ធុន​ធ្ងន់ និង​រោងចក្រ​ផលិត​រថយន្ត​ពាស​ដែក​ប្រយុទ្ធ ។ មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​សម្ដែង​ការពេញចិត្ត​ពេល​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ផលិត​មី​ស៊ី​ល​មួយ​កន្លែង ដែល​អាច​ធ្វើ​ឲ្យ​សុ​ក្រិត​ដល់​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ទាក់ទិន​នឹង​ផលិតកម្ម​និង​ទំនើប​កម្ម​បណ្ដា​អាវុធ ។

លោក​គី​ម ជុង​អ៊ុ​ន បាន​កំណត់​ទិស​ដៅ​សំខាន់មួយ បង្កើន​ឲ្យ​ខ្លាំង​សមត្ថភាព​ផលិត​មី​ស៊ី​ល និង​គូសបញ្ជាក់​ពី​តួនាទី​របស់​រោងចក្រ​ក្នុង​ការ​ជម្រុញ​ការ​រៀបចំ​សង្គ្រាម​មួយ ។ លោក​នៅ​បាន​គូសបញ្ជាក់​លើ​ភាព​ចាំបាច់​លើក​ស្ទួយ​ផលិតកម្ម​គ្រាប់​ផ្លោង ហើយ​លោក​បាន​ឡើង​បើក​ដោយ​ខ្លួនឯង រថយន្ត​ពាស​ដែក​ប្រយុទ្ធ​មួយ​គ្រឿង ។ នោះ​ជា​រថយន្ត​ពាស​ដែក​ប្រយុទ្ធ​ម៉ូ​ដែល​ថ្មី​មួយ ។

ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នេះ​ដែរ លោក​គី​ម ជុងអ៊ុ​ន ក៏​បាន​ទៅ​កាន់​រោងចក្រ​ផលិត​គ្រាប់​សម្រាប់
ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង​ទំហំ​ធំ និង​រោងចក្រ​ផលិត​រថយន្ត​ដឹក​ប្រព័ន្ធ​រ៉ុក្កែត​ធុន​នេះ ។ លោក​ថ្លែង​ថា​កង
ទ័ព​កូរ៉េ​ខាងជើង​ត្រូវ​តែ​ជា​កម្លាំងយោធា​ដ៏​ខ្លាំងមួយ ដែល​អាច​ប្រឈម​មុខ​នឹង​សង្គ្រាម​បែប​ណា
មួយ​និង​ក្នុង​ពេល​ណាមួយ ។

លោក​អះអាង​ថា​កងទ័ព​នេះ​ត្រូវ​កម្ទេច​សត្រូវ​ក្នុង​ករណី​មានការ​វាយប្រហារ ។ ទស្សនកិច្ច​នេះ​របស់​លោក​គី​ម ជុង​អ៊ុ​ន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ីន​តោន​កំពុង​រៀបចំ​សម
យុទ្ធ​យោធា​រួម​ដ៏​ធំ​មានឈ្មោះ​ថា ULCHI FREEDOM SHIELD ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១
ដល់​៣១​សីហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ