ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ដ៏ធំបំផុត​នៅ​កា​ណា​ដា​ បញ្ចេញ CO2 ជាង​១​ពាន់​លាន​តោន ពុំធ្លាប់​មាន​

2 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ ចាត់ទុកជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​ដែល​ភព​ផែនដី​ពុំ​ធ្លាប់​ជួប​ប្រទះ

ប្រទេស​កា​ណា​ដា ៖ ចាត់ទុកជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​ដែល​ភព​ផែនដី​ពុំ​ធ្លាប់​ជួប​ប្រទះ
ដោយសារ​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៅ​កា​ណា​ដា​នា​ឆ្នាំ​នេះ​តែ​មួយ​គត់​បាន​បញ្ចេញ​អុក
ស៊ី​ត​ដឺ​កា​បោ​ន CO2 ដល់​ទៅ​ជាង​១​ពាន់​លាន​តោនពុំ​ធ្លាប់​មាន​ទាល់តែ​សោះ ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១១ សីហា របស់​អាជ្ញាធរ​កា​ណា​ដា​។

តួលេខ​នេះ​គឹ​លើស​ពី​ការ​បញ្ចេញ CO2 ទៅ​លើអាកាស​ពិភពលោក​ពេញ​១​ឆ្នាំ​២០២២ ដែល​មាន​ជិត​០,៨​ពាន់​លាន​តោន ។ តួលេខ​នេះ​វា​ស្ទើរតែ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​បញ្ចេញ CO2 របស់​ជប៉ុន​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ប្រមាណ​ជា​១,១២​ពាន់​លាន​តោន ។

កាលពី​ថ្ងៃ​ទី​១១ សីហា ប្រទេស​កា​ណា​ដា បានប្រកាស​អាសន្ន​ភ្លើង​ឆេះ​ព្រៃ​កម្រិត​ខ្ពស់​ថ្មី​ទៀត ។ នៅ​ខេត្ត​កូ​ឡុំ​ប៊ី​អង់គ្លេស​ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ភ្លើង​ឆេះ​ព្រៃ ក្នុង​ខែ​នេះ​នា​ចុង
ស​ប្ដា​ហ៍​កន្លង​ទៅ​និង​ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ ធាតុអាកាស​ឡើង​ក្ដៅ​បំផុត​ខុស​ពី​ធម្មតា ដែល​នឹង​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃធំ​ៗ​ថ្មី​ពិបាក​ក្នុង​ការ​ទប់ទល់​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង និង​ធ្វើ​ឲ្យ​ភាពរាំងស្ងួត​កាន់តែ​ហួតហែង​ថែម​ទៀត ។

ចំណែក​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅ​កោះ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​វិញ​ចំនួន​អ្នក​ស្លា.ប់​ពេល​នេះ​កើន​ដល់​៩៣​នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ