ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់​ដី​នៅ​ចិន​ស្លា.ប់​ជាង​២០​នាក់​ ខណៈ​ទឹកជំនន់​នៅ​ប្រទេស​នេះ​អាក្រក់​បំផុត

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​តុល្យការ​ថ្មី​មួយ​របស់អាជ្ញាធរ​មូលដ្ឋាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៣ សីហា ថា មនុស្ស​

ប្រទេស​ចិន ៖ តាម​តុល្យការ​ថ្មី​មួយ​របស់អាជ្ញាធរ​មូលដ្ឋាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៣ សីហា ថា មនុស្ស​យ៉ាងតិច​២១​នាក់​ស្លា.ប់ ក្រោយ​ការ​បា.ក់ដី​នា​ពេល​មុន​នេះ​នៅ​ភាគ​ខាងជើង​ចិន​មក​ពី​ភ្លៀង
ធ្លាក់​ខ្លាំង​បំផុត ។

ទឹកជំនន់​ភ្លាម​ៗ​នៅ​តំបន់​ភ្នំ​កាលពី​ថ្ងៃ​ទី​១១ សីហា នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក ក្នុងភូមិ
WEIZIPING ជិត​ក្រុង​ស៊ី​​អាន​ទីប្រជុំជន​ខេត្ត​សាន់​ស៊ី​ តុល្យការ​មុន​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា លើក​ឡើង​ពី​មនុស្ស​ស្លា.ប់​ត្រឹម​៤​នាក់ ។

ក្នុង​សេចក្ដីប្រកាស​មួយ​ចេញផ្សាយ​តាម​អ៊ីន​ធើ​ណេ​ត​កា​រិ​យាល័យ​គ្រប់គ្រង​សភាពការណ៍​បន្ទាន់​ក្រុង​ស៊ី​​អាន​គូសបញ្ជាក់​ថា ក្រៅពី​អ្នក​ស្លា.ប់​មនុស្ស​៦​នាក់​នៅ​តែ​បាត់​ខ្លួន ។ ភាគ​ខាងជើង​ប្រទេស​ចិន​ជួប​ប្រទះនឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៣១​ កក្កដា​ មក បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ពិសេសនៅ​ក្រុង​ប៉េ​កាំ​ង បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​សិប​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ