ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន២​នាក់​ប្តី​ប្រពន្ធ​​ចែក​ចាយ​ថ្នាំញៀន​នៅក្រុង​សំរោង

14 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ៖ ជនសង្ស័យ​​ប្តី​ប្រពន្ធ​​​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ភូមិ​គិរី​វ័ន្ត ​​សង្កាត់​កូនក្រៀល ​ក្រុង​សំរោង​ពីបទ​ជួញដូរ​ថ្នាំ​ញៀន​​ចំនួន​៤៦គ្រាប់ ​កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី៩ ឧសភា ​។​​ ជនសង្ស័យ​ជា​ប្តី​​ឈ្មោះ​គន់ ភៀន ​​អាយុ​៣៣​ឆ្នាំ​ និងប្រពន្ធឈ្មោះ​សិទ្ធ សារ៉ន ​អាយុ​៣១​ឆ្នាំ

ខេត្ត​ឧត្តរ​មានជ័យ ៖ ជនសង្ស័យ​​ប្តី​ប្រពន្ធ​​​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ភូមិ​គិរី​វ័ន្ត ​​សង្កាត់​កូនក្រៀល ​ក្រុង​សំរោង​ពីបទ​ជួញដូរ​ថ្នាំ​ញៀន​​ចំនួន​៤៦គ្រាប់ ​កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី៩ ឧសភា ​។​​ ជនសង្ស័យ​ជា​ប្តី​​ឈ្មោះ​គន់ ភៀន ​​អាយុ​៣៣​ឆ្នាំ​ និងប្រពន្ធឈ្មោះ​សិទ្ធ សារ៉ន ​អាយុ​៣១​ឆ្នាំ ​។

លោក​​វរ​សេនីយ៍ត្រីហម ភិរម្យ ​នាយការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​​ខេត្តឱ្យ​កោះសន្តិភាព​​ដឹង​ថា ការឃាត់ខ្លួន​ជន​សង្ស័យ​ពីរនាក់ប្តី​ប្រពន្ធ គឺ​​អនុ​វត្ត​ទៅ​តាម​ការ​​​ចង្អុល​បង្ហាញ​​ពី​​លោកកូយ ​កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សាលា​​ដំបូងខេត្តឧត្តរ​មាន​ជ័យ​​ លោកម៉ែន​ លី ស្នង​ការ​នគរ​បាល​ខេត្តឧត្តរ​មាន​ជ័យ ។​​

បន្ទាប់ពីបានទទួលបទបញ្ជា​មក​សមត្ថ​កិច្ច​​បានចុះ​ស៊ើបអង្កេត​​រកឃើញទីតាំង​ជួ​ញ​ដូរ​​ និង​ចែកចាយ​គ្រឿងញៀន​​មួយ​​​​​នៅ​ភូមិ​គិរីវ័ន្ត។ លោកកូយ កាន់យ៉ា ​ព្រះរាជអាជ្ញា​​សាលា​ដំបូង​ខេត្ត និង​លោកម៉ែន​ លី ស្នង​ការ​ខេត្ត​បានដឹកនាំ​កងកម្លាំង​ប៉ូលិស​​​ឆែកឆេរ​លំនៅឋាន​​នោះរក​ឃើញ​ថ្នាំប្រភេទ​យ៉ាម៉ា​ចំនួន​៤៦​គ្រាប់ ទូរស័ព្ទដៃ​ចំនួន​១១គ្រឿង ​រថយន្ត​កាមរី១គ្រឿង ​ពណ៌​ទឹកប្រាក់​​ ពាក់​ស្លាកលេខ​ 2A 0757 ស៊េរី​ឆ្នាំ ៩៤ ​ត្រូវ​បាន​​ដកហូត​ជាវត្ថុ​តាង​ និងឃាត់ខ្លួន​នាំទៅ​ស្នងការដ្ឋានខេត្ត​ ដើម្បី​​សាកសួរ ។ ជនសង្ស័យ​​ទាំងពីរនាក់​ប្តីប្រពន្ធ​​ឆ្លើយ​សារភាព​កំហុស​របស់​ពួកគេ ហើយ​ត្រូវ​សមត្ថ​កិច្ច កសាងសំណុំ​រឿង​​​បញ្ជូនខ្លួន​ទៅសាលា​ដំបូង​ខេត្ត​ឧត្តរ​​មានជ័យ ដើម្បីផ្តន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់ ៕