ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់រយ​នាក់​សម្រុក​ទៅ​ដង​ប្រេង ក្រោយ​រថភ្លើង​ធ្លាយ​ស៊ីទែន​ចំនួន​២​ទូ​ផ្អើល​ក្រុងកែប

1 ឆ្នាំ មុន
  • កែប

ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំ​គ្នា​សម្រុក​ទៅ​ដង​ប្រេង នៅ​ចំណុច​ក្បែរ​ផ្លូវដែក​រថភ្លើង ខណៈ​ពេល​ដែល​ខ្សែ​រថភ្លើង​ដឹក​ប្រេង​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះ​មក​ក្រុងភ្នំពេញ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំ​គ្នា​សម្រុក​ទៅ​ដង​ប្រេង នៅ​ចំណុច​ក្បែរ​ផ្លូវដែក​រថភ្លើង ខណៈ​ពេល​ដែល​ខ្សែ​រថភ្លើង​ដឹក​ប្រេង​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះ​មក​ក្រុងភ្នំពេញ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចន្លោះ​គីឡូ​លេខ​១៤៩-១៤៨ នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប រថភ្លើង​នោះ​ក៏​ដាច់​ទូ​ស៊ីទែន​ប្រេង បណ្ដាល​ឱ្យ​ទង្គិច​គ្នា ហើយ​ធ្លាយ​ស៊ីទែន​ប្រេង​ចំនួន​២​ទូ និង​ធ្លាក់​កង់​រថភ្លើង​មួយ​ផ្ទាំង បណ្ដាល​ឱ្យ​ខ្ទាត​ចេញពី​ផ្លូវដែក និង​បំណែក​រថភ្លើង​ជ្រុះ​រាយ​ប៉ាយ​ទៀត​ផង​។ ដោយឡែក​ប្រេង​ដែល​ហូរ​ចេញពី​ស៊ីទែន​ប្រេង​នោះ មាន​ចម្ងាយ​២០០​ម៉ែត្រ ធ្វើ​ឱ្យ​រថភ្លើងរ​ត់ទៅ​មុខ​លែង​រួច​តែ​ម្ដង​។

បើ​តាម​ក្រុម​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​រថភ្លើង ក៏​បាន​និយាយ​ឱ្យ​ដឹង​ថា រថភ្លើង​មិនមែន​ធ្លាក់​ពីលើ​ផ្លូវ​ដូច​បណ្ដាញ​សង្គម​គេ​បង្ហោះ​នោះ​ទេ គឺ​ទូ​ដឹក​ប្រេង​វា​ដាច់ ហើយ​ទូ និង​ទូ វា​បុ​.​ក​គ្នា ទើប​បណ្ដាល​ឱ្យ​ធ្លាយ​ប្រែង​ហូរ​ពេញ​វាលស្រែ​តែ​ម្ដង​។

អ្នក​មើល​ការ​ខុស​ត្រូវ នៅ​ទីនោះ​ក៏​និយាយ​ទៀត​ថា ទូរថភ្លើង​ចំនួន​៤៧​ទូ ត្រូវ​បាន​កាត់​យក​ទៅ​រក្សា​ទុក​នៅ​ស្ថានីយ​កំពត និង​យក​ទៅ​ភ្នំពេញ​វិញ​ហើយ​។

ចំណែក​លោក ផូយ ប៊ុ​ន​ធី ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប ក៏​បាន​និយាយ​ដែរ​ថា គ្រោះថ្នាក់​រថភ្លើង​ដឹក​ប្រេង​នេះ មិន​បណ្ដាល​អោយ​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​បាត់បង់​នោះ គឺ​ប្រេង​របស់​រដ្ឋ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ