ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិតផ្ញើទៅកាន់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោមរំលោ.ភអនុសញ្ញា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សារ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២ ឧសភា របស់​អ្នក​ស្រី Mary Ware​ham អ្នក​សម្រប​សម្រួល​អង្គ​ការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម​ណូវែល​ហ្សេឡង់ Aotearoa បាន​ធ្វើ​ជា​ផ្លូវ​ការ​ទៅ​កាន់​ស្ថាន​ទូត​ថៃ​ស្តីពី​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម។ សារ​លិខិត​នេះ​បាន​ជូន​ចំពោះ​លោក​ឯក​អគ្គ​រាជ​ទូត Theppitak ដោយ​បាន​សរ​សេរ​ថា

រាជ​ធានី​ភ្នំពេញ ៖ សារ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២ ឧសភា របស់​អ្នក​ស្រី Mary Ware​ham អ្នក​សម្រប​សម្រួល​អង្គ​ការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម​ណូវែល​ហ្សេឡង់ Aotearoa បាន​ធ្វើ​ជា​ផ្លូវ​ការ​ទៅ​កាន់​ស្ថាន​ទូត​ថៃ​ស្តីពី​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម។ សារ​លិខិត​នេះ​បាន​ជូន​ចំពោះ​លោក​ឯក​អគ្គ​រាជ​ទូត Theppitak ដោយ​បាន​សរ​សេរ​ថា «ខ្ញុំ​សរ​សេរ​លិខិត​នេះ​ជំនួស​មុខ​ឱ្យ​អង្គ​ការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម​ណូវែល​ហ្សេឡង់ Aotearoa (ANZCMC) ដើម្បី​សម្តែង​នូវ​ក្តី​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​របស់​ថៃ​ក្នុង​អំឡុង​ពេល​​ជម្លោះ​ព្រំ​ដែន​ជា​មួយ​នឹង​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១។ ANZCMC សូម​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ចូល​រួម​នៅ​ក្នុង​អនុ​សញ្ញា​ឆ្នាំ​២០០៨ ស្តីអំពី​គ្រាប់​បែក​ចង្កោម​ជា​បន្ទាន់»។

សារ​លិខិត​បន្ត​ថា នៅ​ពេល​ចុង​ក្រោយ​នេះ យើង​ខ្ញុំ​បាន​សរ​សេរ​លិខិត​ទៅ​កាន់​ស្ថាន​ទូត​ថៃ​នៅ​ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១០ និង​ថ្ងៃ​ទី​២៧ ​តុលា ឆ្នាំ​២០០៨ ប៉ុន្តែ​មិន​ដែល​បាន​ទទួល​ការ​ឆ្លើយ​តប​ម្តង​ណា​ឡើយ។ ឈរ​លើ​ការ​ស៊ើប​អង្កេត​ដល់​ទីតាំង​ដាច់​ដោយ​ឡែក​ពី​គ្នា អង្គ​ការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម (CMC) បាន​ធ្វើ​សេចក្តី​​សន្និ​ដ្ឋាន​កាល​ពី​ខែ​កន្លង​ទៅ​ថា ថៃ​បាន​ប្រើ​គ្រាប់​បែក​ចង្កោម​មក​លើ​ទឹក​ដី​កម្ពុជា ក្នុង​អំឡុង​ពេល​ជម្លោះ​ព្រំ​ដែន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១។ ថៃ​បាន​បញ្ជាក់​អះ​អាង​ពី​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រភេទ ១៥៥ មិល្លី​ម៉ែត្រ Dual Purpose Improved Conven​tional Munition (DPICM) ដែល​ផ្ទុក​ទៅ​ដោយ​គ្រាប់​បែក​តូច​ៗ​ជា​ច្រើន។ ប្រជា​ជន​កម្ពុជា​២​រូប​បាន​បាត់​បង់​ជីវិត​ដោយ​សារ​គ្រាប់​ប្រភេទ​នេះ ហើយ​២​នាក់​ផ្សេង​​ទៀត​បាន​រង​របួស។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ថៃ​បាន​អះ​អាង​ថា ខ្លួន​មិន​បាន​​ចាត់​ទុក​គ្រាប់ DPICM ជា​គ្រាប់​បែក​ចង្កោម​ទេ។ យើង​មិន​យល់​ស្រប​យ៉ាង​ដាច់​អហង្ការ​ជា​មួយ​នឹង​ទស្សនៈ​នេះ ដោយ​សារ​តែ​គ្រាប់ DPICM យ៉ាង​ច្បាស់​លាស់ និង​ដោយ​គ្មាន​ការ​​សង្ស័យ​ស្ថិត​នៅ​ក្នុង​និយម​ន័យ​គ្រាប់​បែក​ចង្កោម ​ដែល​មាន​នៅ​ក្នុង​អនុ​សញ្ញា​ឆ្នាំ​២០០៨ ស្តីអំពី​គ្រាប់​បែក​ចង្កោម ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​ចំនួន​១០៨ រួម​ទាំង​ណូវែល​ហ្សេឡង់​ផង​ដែរ។ ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម DPICM ជា​មួយ​នឹង​គ្រាប់​បែក​តូច​ៗ M85 ដោយ​អង់​គ្លេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឆ្នាំ​២០០៣ ដោយ​អ៊ីស្រាល​អែល ក្នុង​ប្រទេស​លីបង់ ឆ្នាំ​២០០៦ ដោយ Georgia ឆ្នាំ​២០០៨ បាន​បណ្តាល​ឱ្យ​របួស​ និង​បាត់​បង់​ជីវិត​ជន​ស៊ីវិល​យ៉ាង​ច្រើន។

យើង​សូម​ទាម​ទារ​ឱ្យ​ថៃ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ រួម​ទាំង DPICM ហើយ​នឹង​ចូល​រួម​នៅ​ក្នុង​អនុ​សញ្ញា​ឆ្នាំ​២០០៨ ស្តីអំពី​គ្រាប់​បែក​ចង្កោម​ជា​បន្ទាន់។ លើស​ពី​នេះ​ទៅ​ទៀត យើង​សុំ​ជំរុញ​ឱ្យ​ថៃ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​ការ​ទូត​ដោយ​សន្តិ​វិធី​ចំពោះ​ជម្លោះ​របស់​ខ្លួន​ជា​មួយ​នឹង​កម្ពុជា។ យើង​សូម​ស្វាគមន៍​នូវ​ឱកាស​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ដោយ​ផ្ទាល់​ជា​មួយ​គ្នា។ យើង​ខ្ញុំ​រង់ចាំ​ទទួល​ការ​ឆ្លើយ​តប​ពី​ឯកឧត្តម។ លិខិត​នេះ​​បាន​ចម្លង​ជូន Hon Georgina Te Heuheu រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ការ​កាត់​បន្ថយ និង​ត្រួត​ពិនិត្យ​សព្វា​វុធ និង Laura Cheeseman នាយក​អង្គ​ការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម៕