ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ប៉ង​វា.យប្រហារ​ដោយ​ដ្រូ​ន​និង​មី​ស៊ី​ល​លើ​គ្រី​មេ​ ជា​ពិសេស​ស្ពាន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី​​អះអាង​កាលពី​ថ្ងៃ ទី​១២ សីហា​ថា បាន​បំផ្លាញ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី​​អះអាង​កាលពី​ថ្ងៃ ទី​១២ សីហា​ថា បាន​បំផ្លាញ
ការ​ប៉ុនប៉ង​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​២០​គ្រឿង​វាយប្រហារ​តំបន់​គ្រី​មេ ។

ក្រសួង​នោះ​និយាយ​ថា នា​យប់​ថ្ងៃ​ទី​១១ មក១២ សីហា មានការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ប្រឆាំង គោលដៅ​នានា នៅ​ឧបទ្វីប​គ្រី​មេ​របស់់អ៊ុយ​ក្រែ​ន ដោយ​ប្រើ​ដ្រូ​ន​២០​គ្រឿង​ប៉​ន្តែ​ការ​ប៉ុនប៉ង​នោះ​បាន​ត្រូវ​បំផ្លាញ ។ ដ្រូ​ន​អ៊ុយ​ក្រែ​ន​១៤គ្រឿង​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារអាកាស និង​៦​គ្រ៉ឿ​ង​ទៀត​បាញ់​ទម្លាក់​ដោយ​ម​ធ្យោបាយ​សង្គ្រាម​អេ​ឡិច​ត្រូ​និក ។ ការ​វាយប្រហារ​នោះ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឬ​ការ​ខូចខាត​នានា​ឡើយ ។ ម្យ៉ាងទៀត​កងទ័ព​រុ​ស្ស៊ី​​អះអាង​នាថ្ងៃ​ទី​១១ សីហា ថា​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន១​គ្រឿង​ខាងលិច​ក្រុង​មូ​ស្គូ ខណៈ​អ៊ុយ​ក្រែ​ន​បង្កើន​ការ​វាយប្រហារ​បែប​នេះ​សំដៅ​រដ្ឋធានី​រុ​ស្ស៊ី​ ។ ដ្រូ​ន​មួយ​របស់​អ៊ុយ​ក្រែង​ក៏​ត្រូវ​រុ​ស្ស៊ី​​បាញ់​ទម្លាក់​ពីលើ​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​ផង​ដែរ ។

ម្យ៉ាង​​វិញទៀត​នា​ថ្ងៃ​ទី​១២ សីហា ស្ពាន​គ្រី​មេរង​ការ​វាយប្រហារ​ជា​ថ្មី​ពី​សណាក់​កងទ័ព​អ៊ុយ​ក្រែ​ន ។ អាជ្ញាធរ​មូលដ្ឋាន និង​កងទ័ព​រុ​ស្ស៊ី​​ប្រកាសថា ការ​វាយប្រហារ​ជ​ដោយ​គ្រាប់​មី​ស៊ី​ល​អ៊ុយ​ក្រែ​ន​ប្រឆាំង​ស្ពាន​គ្រី​មេ ត្រូវ​រារាំង​កាលពី​ថ្ងៃ​ទី​១២ សីហា ។ តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​ថា ស្ពាននេះ​ប៉ង​វាយប្រហារ​ដំបូង​ដោយ​មី​ស៊ី​ល​ការពារអាកាស​១​គ្រាប់​ធុន S-200 ដែល​កែ​មក​ជា​មី​ស៊ី​​លវាយប្រហារ​លើ​ដី ។ មី​ស៊ី​​ល​នោះ​ត្រូវ​បាន​ចាប់ឃើញ​ទាន់​ពេល និង​ស្ទាក់​កម្ទេច​លើ​អាកាស​ដោយប្រព័ន្ធ​ការពារ​អាកាស ។

ពុំ​មាន​ជន​រង​គ្រោះ​ឬ​ការខូចខាត​ឡើយ ។ ប៉ុន្តែ​តាម​តេ​ឡេ​ក្រាម​មេដឹកនាំ​គ្រី​មេ​លោក​ស័​រ​ហ្គេ​យ​អាក់​ស៊ី​យ៉ូ​ណូ​វ​គូសបញ្ជាក់​ថា មាន​មី​ស៊ី​ល​អ៊ុយ​ក្រែ​ន​ដល់​២​គ្រាប់ វាយប្រហារ​សំដៅ​ស្ពាន​គ្រី​មេ មិនមែន​១​គ្រាប់​ឡើយ ហើយ​ត្រូវ​បាញ់​ទម្លាក់​នៅ​ច្រក​សមុទ្រ​គ្រី​មេ ។

ទោះបី​យ៉ាងណា​គេ​ឃើញ​ពពក​ផ្សែង​នៅ​តាមកន្លែង​ជា​ច្រើន​នៃ​ស្ពាន​គ្រី​មេមាន​ប្រវែង​១៨​គីឡូ
ម៉ែត្រ ដូច​គេ​ឃើញ​តាម​រូបភាព​វី​ដេ​អូ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក​មានការ​វាយប្រហារ​ថ្មី​មួយទៀត ដោយ​មី​សី​ុ​ល S-200 កែ​ច្នៃ​ដែល​ក៏​ត្រូវស្ទាក់​កម្ទេច​លើ​អាកាស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ