ថៃត្រៀមជ្រើសតាំងនាយករដ្ឋមន្ត្រីនៅថ្ងៃ២២ សីហា
ប្រទេសថៃ ៖ លោកស្រ៊ីថាថាវីស៊ីន បេក្ខជនរបស់គណបក្សភឿថៃ មានជំនឿជាក់ថា បេក្ខភាពនាយក
ប្រទេសថៃ ៖ លោកស្រ៊ីថាថាវីស៊ីន បេក្ខជនរបស់គណបក្សភឿថៃ មានជំនឿជាក់ថា បេក្ខភាពនាយក
ប្រទេសថៃ ៖ លោកស្រ៊ីថាថាវីស៊ីន បេក្ខជនរបស់គណបក្សភឿថៃ មានជំនឿជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតតែមួយជុំ នាពេលខាងមុខនេះ។
លោកស្រ៊ីថាថាវីស៊ីនសង្ឃឹមមុតមាំថា លោកនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំរួមរបស់សភាទាំង២ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ប្រធានព្រឹទ្ធសភាលោកPORNPETCH WICHETCHOLCHAI ថ្លែងថា ការបោះឆ្នោតប្រហែលធើ្វនាថ្ងៃទី២២សីហា។
នេះជាលើកដំបូងហើយដែលបេក្ខជន១រូប របស់គណបក្សភឿថៃ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃត្រូវបានស្នើឲ្យឈរឈ្មោះបោះឆ្នោត ក្រោយពីប្រមុខគណបក្សឆ្ពោះទៅមុខ លោកភីថាលីមចារឺនរ៉ាត មិនត្រូវបានជ្រើសរើសសម្រាប់តំណែងនោះ មកពីភាពមិនច្បាស់លាស់ក្នុងរឿងដែលតុលាការត្រូវសម្រេច ជុំវិញការទទួលឲ្យលោកឈរឈ្មោះជាថ្មី។
មហាសេដ្ឋីខាងអចលនទ្រព្យរូបនេះថ្លែងកាលពីថ្ងៃទី១២សីហាថា រូបលោកមានសង្ឃឹមទទួលបានការគាំទ្រពីសំណាក់បណ្ដាសមាជិកព្រឹទ្ធសភានិងបណ្ដាសមាជិកសភារបស់គ្រប់គណបក្ស។ លោកក៏ថ្លែងអំណរគុណផងដែរដល់គណបក្សPALANG PRACHARATH ដែលសន្យាបោះឆ្នោតគាំទ្ររូបលោក។
លោកស្រ៊ីថាថ្លែងទៀតថាវាជាការ ប្រញាប់ប្រញាល់ពេក ក្នុងការនិយាយថាគណបក្ស២ទៀតក៏ចូលរួមក្នុងក្រុមចម្រុះជាមួយគណបក្សភឿថៃដែរឬយ៉ាងណា ។លោកចង់និយាយសំដៅលើគណបក្សPPRPនិងគណបក្សប្រជាជាតិថៃរួបរួមUTN។ គណបក្សPPRPដឹកនាំដោយឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកប្រាវីតវង្សស៊ូវ៉ុន ហើយនាយករដ្ឋមន្ត្រីចាំផ្ទះលោកប្រាយុទ្ធចាន់អូចា ជាអតីតទីប្រឹក្សាសំខាន់របស់គណបក្សUTN មុនពេលលោកប្រកាសពីការចាកចេញពីជីវិតនយោបាយ។
មានការរិះគន់នានាចំពោះគណបក្សភឿថៃថា គ្រោងធ្វើដៃគូជាមួយគណបក្សទាំង២នេះដើម្បីឲ្យក្រុមចម្រុះមួយមានកៅអីសភាដល់៣១៥ ក្នុងចំណោមកៅអីទាំង៥០០ ដែលអាចទ្រទ្រង់រដ្ឋាភិបាលមួយឲ្យមានស្ថេរភាព។
គណបក្សភឿថៃនិយាយថា មកទល់ពេលនេះខ្លួនអាចបង្កើតក្រុមចម្រុះមួយមាន៨គណបក្សរួចហើយ ដែលមានកៅអីសរុប២៣៨។ បើបូកបញ្ចូលគណបក្សPPRPដែលមានកៅអី៤០ទៀត នោះក្រុមចម្រុះមានកៅឡើងដល់២៧៨។ បើគណបក្សUTN ចូលរួមទៀត នោះចំនួនសមាជិកសភាក្រុមចម្រុះនឹងឡើងដល់៣១៥រូប។ មានគណបកក្សមួយទៀតមិនចូលរួមក្នុងក្រុមចម្រុះតែសន្យាគាំទ្របេក្ខជនរបស់ភឿថៃដែរ ៕
ចែករំលែកព័តមាននេះ