ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ដក​តំណែង​បណ្ដា​មន្ត្រី​ទទួល​បន្ទុក​រើស​ទ័ព​ ព្រោះ​​មូលហេតុ​ម្យ៉ាង​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រឈម​មុខ​នឹង​ការលុកលុយ​របស់​រុ​ស្ស៊ី​​អស់​ពេល​ជាង​១​ឆ្នាំ​មក​ហើយអ៊ុយ​ក្រែ​ន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រឈម​មុខ​នឹង​ការលុកលុយ​របស់​រុ​ស្ស៊ី​​អស់​ពេល​ជាង​១​ឆ្នាំ​មក​ហើយអ៊ុយ​ក្រែ​ន​ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​រឿង​ឈឺក្បាល​មួយទៀត​គឹ​រឿង​ពុក​រលួយ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ប្រកាស​កាលពី​ថ្ងៃ​ទី​១១ សីហា ពី​ការដក​ហូត​តំណែង​មន្ត្រី​តំបន់​ទាំងអស់​ទទួល​បន្ទុក​ខាង​ជ្រើសរើស​ទាហាន បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ធំ​មួយ ។ ក្នុង​ចំណោម​ម​ន្ត្រី​ទាំងនោះ​មួយ​ចំនួន​សង្ស័យ​បង្កើត​ប្រព័ន្ធ​ប្រមូល​ទ្រព្យ​តាម​រយៈ​ការក្លែងបន្លំ ។ ពួក​គេ​ទទួល​ការ​សូកប៉ាន់ ដែល​អាចឲ្យ​អ្នក​សូក​គេច​ផុត​ពី​កាតព្វកិច្ច​យោធា​ក្នុង​ពេលប្រទេស​កំពុង​មាន​សង្គ្រាម ។

ប្រធានាធិបតី​រូប​នោះ​លើក​ឡើង​តាម​តេ​ឡេក្រាម​ថា ពួក​គេ​ជា​អ្នក​ប្រមូល​ទ្រព្យ​ដោយ​ខុសច្បាប់​ធ្វើ​បែបបទ​យ៉ាងណា​ឲ្យ​ទទួល​បាន​មូលនិធិ​ដោយ​ខុសច្បាប់ ស្វែងរក​លាភសក្ការៈ​ខុសច្បាប់ ធ្វើ​ដំណើរ​រក​ស៊ី​​ដោយ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​។

ដំណោះស្រាយ​របស់​យើង​គឺ​យើង​ដក​តំណែង​ស្នងការ​យោធា​ទាំងអស់ ។ លោក​បញ្ជាក់​ថា​ការ
ស៊ើប​អង្កេត​ពី​បទឧក្រិដ្ឋ​លើ​មនុស្ស​១១២​នាក់ ត្រូវបាន​បើក​ធ្វើ​បន្ទាប់​ពី​ការ​ឆែកឆេរ​របស់​អង្គការ​ប្រឆាំង​ពុក​រលួយ​របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​និង​របស់​រដ្ឋ​អយ្យការ ។

លោក​ហ្សេ​ឡេ​ន​ស្គី​បាន​ចេញ​បញ្ជា​ថា បណ្ដា​អ្នក​ដក​តំណែង​ត្រូវ​ជំនួស​ដោយ​បណ្ដា​អតីត​យុទ្ធ​ជន ដែល​ធ្លាប់​ប្រយុទ្ធ​នៅ​លើ​ទីលាន​ប្រឆាំង​កងទ័ព​រុ​ស្ស៊ី​ ។ អំពើ​វៀចវេរ​និង​ពុក​រលួយ​គឺជា​អំពើក្បត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ