ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលពីស្នាដៃបង្ក្រាបករណីចិនចាប់ចិនជម្រិ.តទារប្រាក់ចំនួន១លានដុល្លារអាមេរិក ដោយការផ្ទុះអាវុធមួយប្រ៉ាវ ហើយចាប់ខ្លួនជនសង្ស័យចំនួន២នាក់ (ក្នុងនោះម្នាក់ត្រូវរងរបួសដោយសារគ្រាប់កាំភ្លើ.ង) និងរំដោះជនរងគ្រោះម្នាក់ដោយជោគជ័យ ។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ១ក្រុម គ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនដូចគ្នាម្នាក់រុញចូលក្នុងរថយន្ត (អាចជាករណីនាំយកទៅជម្រិ.តទារប្រាក់)។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត ឲ្យចុះសហការជាមួយអធិការដ្ឋាននគរបាលក្រុង ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតកំណត់បានអត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព។
ភ្លាមៗនោះ កម្លាំងជំនាញ បានធ្វើការជិះប្រដេញតាមរថយន្តរបស់ជនសង្ស័យ រហូតដល់ចំណុចស្ថានីយប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបរថយន្តរបស់ជនសង្ស័យបើកទៅបុកជាមួយនឹងម៉ូតូរបស់ប្រជាពលរដ្ឋដែលកំពុងបើកបរលើផ្លូវ បណ្តាលឲ្យរងរបួសអ្នកដំណើរម្នាក់ ចំណែកជនសង្ស័យវិញក៏បន្តបើករត់គេចខ្លួនទៀត។

លុះទៅ ដល់ចំណុចមុខផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តជនសង្ស័យក៏ជ្រុលទៅបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យខូចខាតគូថរថយន្ត ហើយសមត្ថកិច្ចក៏ដេញតាមស្ទាក់ចាប់រថយន្តនោះបានភ្លាមៗតែម្ដង។ ចំណែកជនសង្ស័យ២នាក់ក៏ចុះពីក្នុងរថយន្តរត់ចែកផ្លូវគ្នា ក្នុងគោលបំណងគេចខ្លួន ដោយជនសង្ស័យម្នាក់មានសៀតកាំភ្លើ.ងខ្លី១ដើមនៅចង្កេះ រួចរត់ចូលទៅក្នុងផ្សារ និងម្នាក់ទៀតនៅដៃមានកាន់កូនកាំបិ.តចុងស្រួច រត់ទៅតាមផ្លូវខាងក្រៅផ្សារ។
ពេលនោះ កម្លាំងសមត្ថកិច្ចបានដេញចាប់ប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនបានម្នាក់ដែលមានអាវុ.ធនៅក្នុងដៃ។ ចំណែកម្នាក់ទៀតដែលក្នុងដៃកាន់កូនកាំបិ.តចុងស្រួចនោះបានបកមកដេញចាក់សមត្ថកិច្ចវិញ ប៉ុន្តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏ផ្ទុះអាវុ.ធចំនួន២គ្រា.ប់បា.ញ់ជុចដី ដើម្បីគំរា.មឲ្យជនសង្ស័យទម្លា.ក់កាំបិ.តចុះ និងចាប់ខ្លួនតាមសម្រួល ប៉ុន្តែគ្រា.ប់កាំភ្លើ.បានផ្លាតទៅត្រូវចំជើងខាងឆ្វេងរបស់ជនសង្ស័យតែម្ដង បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ បន្ទាប់មក សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ ហើយនាំទៅសង្គ្រោះដែរ ដែលត្រូវជនសង្ស័យវា.យធ្វើទារុ.ណក.ម្ម បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

ក្នុងនោះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ រថយន្ត១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជាKLK.9898 (ជាមធ្យោបាយជិះធ្វើសកម្មភាព)។ អាវុ.ធខ្លី១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១ មាន៣គ្រា.ប់) (អាវុធធ្វើសកម្មភាពភ្ជ.ង់ជនរងគ្រោះ)។ កូនកាំបិ.តចុងស្រួច១ (មានប្រឡាក់ឈា.មជនរងគ្រោះ)។ ទូរស័ព្ទដៃចំនួន២គ្រឿង។ លិខិតឆ្លងដែនចំនួន២ក្បាល។ កាតរឹង២សន្លឹក។ កាបូបក្រវាត់ចង្កេះ១។ នាឡិកាដៃ ចំនួន២គ្រឿង និងខ្សែ១ខ្សែ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការយាមកាមពីសំណាក់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកំពុងសាកសួរយកចម្លើយ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ