ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនួយការ និង​ទីប្រឹក្សា​ផ្ទាល់​ប្រធាន​គណ​បក្ស​ខ្មែរ​តែ​មួយ ត្រូវ​ចាប់ខ្លួន​ពាក់​ព័ន្ធ​ករណី​​រត់ការ​ចែក​ដី​ជូន​ពលរដ្ឋ ដោយ​មិន​ស្របច្បាប់​

8 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​២ នាក់​ដែល​តាម​ការ​អះអាង​ថា ម្នាក់​ជា​ជំនួយការ និង​ម្នាក់​ជាទី​ប្រឹក្សា​ផ្ទាល់​

ខេត្តក្រចេះ ៖ មនុស្ស​២ នាក់​ដែល​តាម​ការ​អះអាង​ថា ម្នាក់​ជា​ជំនួយការ និង​ម្នាក់​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ប្រធាន​គណៈបក្ស​ខ្មែរ​តែ​មួយ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តក្រចេះ​ធ្វើការ​ឃាត់ខ្លួន ពាក់​ព័ន្ធ​ករណី ឆបោក «​រត់ការ​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ស្របច្បាប់​» ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុន សា​មេឃ ភេទ​ប្រុស អាយុ​៥១ ឆ្នាំ មុខរបរ ជា​ជំនួយការ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ រស់នៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​ត្រែង ខេត្តកំពង់ធំ ។ និង ម្នាក់​ឈ្មោះ លាម ចំរើន ភេទ​ប្រុស អាយុ​៦១ ឆ្នាំ (​តាម​ចម្លើយ​អះអាង​ថា ខ្លួន​ជា​តំណាងរាស្ត្រ​គណបក្ស​ខ្មែរ​តែ​មួយ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ នៅផ្ទះ​របស់​ឈ្មោះ លាម ចំរើន ភូមិ​សាមគ្គី ឃុំ​ស្វាយ ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​ឆបោក (​រត់ការ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​) នៅ​ចំណុច​អូរ​និមិត្ត ភូមិ​សាមគ្គី ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២ នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គៀរគរ​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ប​ញ្ផី ដើម្បី​យក​ទៅ​រត់ការ​ចែក​ដី នៅ​ចំណុច​អូរ​និមិត្ត ភូមិ​សាមគ្គី ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​សន្យា ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ​ពី ២ ហិ​កតា​ទៅ ៥​ហិ​កតា ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នេះ ក្រុមការងារ​គណៈ​ប​ញ្ផា​ការ​ឯកភាព​ស្រុក រួម​មាន កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ ដឹកនាំ​ដោយ​លោក គា ណុ​ច អភិបាលរង​ស្រុក​ស្នួល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់ ហើយ​ក៏​បាន​ដកហូត​វត្ថុ​តាង ៖ ​ប​ញ្ផី​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​៣១៩​ច្បាប់, ​កាត​គណបក្ស​ចំនួន១, ​អត្តសញ្ញាណប័ណ្ណ​ចំនួន១, សៀវភៅ​ដាក់​នាមប័ណ្ណ​ចំនួន​១​ក្បាល, កាបូបដៃ​១, ​លុយ​ចំនួន​១៥ ម៉ឺន​រៀល, ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក ViVo, ហឹប​ដែក​មាន​ឯកសារ​ចំនួន​២, ​កា​តាប​ដាក់​ឯកសារ​ផ្សេង​ៗ ចំនួន​៣, ​សាក់​កាដូ​ដាក់​ខោអាវ​៣ និង​សំភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គាត់​ពិតជា​បាន​ធ្វើ​សកម្មភាព​គៀរគរ ប្រមូល​ប្រជាពលរដ្ឋ​បាន​ចំនួន​៣១៩​គ្រួសារ​ដូច​ជា ៖ ​ខេត្តក្រចេះ ៨៨ គ្រួសារ, ​ខេត្ត​ត្បូងឃ្មុំ ២០៦​គ្រួសារ, ​ខេត្តកណ្តាល​២ គ្រួសារ, ​ខេត្ត​ព្រះ​សីហ​នុ​២​គ្រួសារ, ​ខេត្តសៀមរៀប​១ គ្រួសារ, ​ខេត្តកំពង់ចាម​៤ គ្រួសារ, ​ខេត្តព្រៃវែង​៦ គ្រួសារ, ​ខេត្តស្វាយរៀង​៤ គ្រួសារ
​ខេត្តកំពង់ឆ្នាំង​១​គ្រួសារ​, ​ខេត្តបាត់ដំបង​១​គ្រួសារ, ​ខេត្តឧត្តរមានជ័យ​១​គ្រួសារ និង​ខេត្តកំពត​១​គ្រួសារ ដើម្បី​ចុះ​ប​ញ្ផី​ឈ្មោះ ស្នើ​សុំ​ទៅ​ថ្នាក់​ដឹក​នាំ​ចែក​ដី​នៅ​ចំណុច​អូរ​និមិត្ត ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ចំនួន​២​ហិ​កតា​ទៅ​៥​ហិច​តា​ប្រាកដ​មែន ។

ដោយឡែក​ថវិកា​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ជូន​ឲ្យ​ពួក​គាត់​ចំនួន​១៥​ម៉ឺន​រៀល គឺ​ឲ្យ​ដោយ​ស្ម័គ្រចិត្ត​ពួក​គាត់​ទាំង​២​នាក់​ពុំ​បាន​ទាមទារ​នោះ​ទេ ។ ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ