ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! លោក​ខេត្តតាកែវ​ដ៏​មហិមា​អើយ​…លេច​សំណង់​​រឹង​មាំ លើ​ដី​ចំណី​មាត់បឹង​នៅ​កំពង់ទូក​លើ ក្បែរ​របង​អាជ្ញាធរ

1 ឆ្នាំ មុន
  • តាកែវ

ទីតាំង​មួយ ដែល​គេ​ដឹង​ថា ជា​ដី​ចំណី​មាត់បឹង នៅ​ចំណុច​កំពង់ទូក​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​គេ​សាងសង់​សំណង់​រឹង​ខុស​ទៅ​នឹង​ច្បាប់ បែរ​ងាក​មក​មើល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​វិញ ដូច​ជា​

ខេត្តតាកែវ ៖ ទីតាំង​មួយ ដែល​គេ​ដឹង​ថា ជា​ដី​ចំណី​មាត់បឹង នៅ​ចំណុច​កំពង់ទូក​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​គេ​សាងសង់​សំណង់​រឹង​ខុស​ទៅ​នឹង​ច្បាប់ បែរ​ងាក​មក​មើល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​វិញ ដូច​ជា​មើល​មិនឃើញ និង​មាន​ចំណាត់ការ​សោះ បើ​ទោះបី​ទីតាំង​នេះ នៅ​ក្បែរ​នឹង​កាំជណ្តើរ​កន្លែង​ការងារ​អស់លោក​ជំនាញ​ៗ​ក៏​ដោយ​។

មហាជន​លើក​ឡើង​ថា ក្រុង​ដូន​កែវ កន្លង​មក មាន​មិន​តិច​នោះ​ទេ ករណី​សាងសង់​សំណង់​រឹង​មាំ រំ​លោ​.​ភយ​ក​ដី​ចំណី​អូរ បឹង ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ តែ​អាជ្ញាធរ​ដូច​ជា​បិទ​មាត់ បិទ​ច្រមុះ​ជា​បន្តបន្ទាប់​ដដែល​ដែរ​។

គួរ​កត់សម្គាល់​ដែរ​ថា រាល់​សំណង់​រឹង​មាំ​ដែល​សង់​ខុសច្បាប់​នានា​ក្នុង​ខេត្តតាកែវ​ទាំងមូល បើ​មាន គឺ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ តែងតែ​បញ្ជា​ទៅ​លោក ខាន់ សុខា អភិបាលរង​ខេត្ត ចុះ​អនុវត្ត​តាម​ផ្លូវច្បាប់​ភ្លាម​ៗ​មិន​បង្អង់​នោះ​ទេ ខុស​អី​តែ​ក្នុង​ក្រុង​ដូន​កែវ ហាក់​គ្មាន​ចំណាត់ការ​ក្តៅ​តាម​ផ្លូវច្បាប់​សោះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​លិ​ប​ល​ៗ រហូត​ដល់​សំណង់​រួចរាល់​១០០​ភាគរយ គឺ សាធុ​ៗ អេ​វាំង ទាំង​សង​ខាង​ទៅ​ហោង​… ឱ​! លោក​អភិបាល​ខេត្តតាកែវ​ដ៏​មហិមា​អើយ​… បើ​រឿង​ប្ដឹង​អ្នកកាសែត ជាប់​លេខ​​ល្អ​ណាស់​… ហេ​! ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ