កិច្ចប្រជុំពិគ្រោះយោបល់លើកទី13 របស់មេដឹកនាំក្រុមប្រទេស CCG
យោងតាមទូរទស្សន៍អាល់អារ៉ាប៊ីយ៉ាថា កិច្ចប្រជុំពិគ្រោះយោបល់លើកទី១៣ របស់មេដឹកនាំនៃ បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ CCG បានបើកធ្វើកាលពីថ្ងៃទី១០ ឧសភា នៅទីក្រុងរីយ៉ាដ ។
ការវិវត្តន៍នៃនយោបាយក្នុងពិភពអារ៉ាប់ ក្នុងនោះរួមមានទំនាក់ទំនងដែលតានតឹងរវាង CCG និងអ៊ីរ៉ង់នឹងជារបៀបវារៈសំខាន់នៃការពិភាក្សាគ្នាក្នុង ឱកាសនៃកិច្ចប្រជុំនោះ ។ កិច្ចប្រជុំនេះក៏នឹងពិនិត្យផងដែរពីមធ្យោបាយទាំងឡាយ ដើម្បីដោះស្រាយវិបត្តិ ក្នុងប្រទេសជាច្រើនរបស់តំបន់ ជាពិសេសនៅយេម៉ែន លីប៊ី ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ។
ចែករំលែកព័តមាននេះ