ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​មុខសញ្ញា​​ប្រើ​ប្រាស់​​និង​ចែក​ចាយ​ថ្នាំញៀន​ប្រុសស្រី៨នាក់​

14 ឆ្នាំ មុន

​ខេត្ត​សៀម​រាប ៖ ជនសង្ស័យជា​មុខសញ្ញា​ប្រើប្រាស់និងចែកចាយថ្នាំញៀនប្រុស-ស្រីចំនួន​៨​នាក់ បានត្រូវកម្លាំងសមត្ថកិច្ចជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នង ការ​ដា្ឋននគរបាលខេត្ត សហការជាមួយ​មន្រី្ត​​សាលា​​ដំបូង​​ខេត្តនិង​សមត្ថកិច្ច​ប៉ូលិស​​អាជា្ញធរ​មូលដា្ឋនក្រុងសៀមរាប ធ្វើការឃាត់ខ្លួន​ដើម្បី​ចាត់​​ការទៅតាម​

​ខេត្ត​សៀម​រាប ៖ ជនសង្ស័យជា​មុខសញ្ញា​ប្រើប្រាស់និងចែកចាយថ្នាំញៀនប្រុស-ស្រីចំនួន​៨​នាក់ បានត្រូវកម្លាំងសមត្ថកិច្ចជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នង ការ​ដា្ឋននគរបាលខេត្ត សហការជាមួយ​មន្រី្ត​​សាលា​​ដំបូង​​ខេត្តនិង​សមត្ថកិច្ច​ប៉ូលិស​​អាជា្ញធរ​មូលដា្ឋនក្រុងសៀមរាប ធ្វើការឃាត់ខ្លួន​ដើម្បី​ចាត់​​ការទៅតាម​ផ្លូវច្បាប់កាលពី​​ថ្ងៃទី​​៧ ឧសភា វេលា​ម៉ោង​​១២​​ថ្ងៃត្រង់​ ។

សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ក្រុមជន​សង្ស័យជាមុខសញ្ញាប្រើប្រាស់​និងចែកចាយថ្នាំ​ញៀនប្រុសស្រីដែលត្រូវ​បាន​ឃាត់ខ្លួនចំនួន៨​នាក់នោះ១-ឈោ្មះសំអុន  ធានឡុង ភេទ​ប្រុស​អាយុ២៣ឆាំ្ន មានស្រុកកំណើតភូមិកំពង់​សា្វយ​ឃុំកំពង់សា្វយ ក្រុង​សិរី​សោភ័ណ ខេត្តបនា្ទយ​មានជ័យ បច្ចុប្បន្នសា្នក់នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​វត្ត​បូរព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជា​មេ​កោ្លងទិញមកពីស្រុកអារញ្ញ ខេត្តស្រះ​កែវ​ ប្រទេស​ថៃ នាំចូលតាមច្រកប៉ោយប៉ែតមកលក់​បន្តនៅក្នុងខេត្តសៀមរាប។ ២-ឈោ្មះគង់ ធឿន ហៅធី ភេទប្រុស អាយុ២៨ឆាំ្ន មាន​ស្រុក​កំណើត​​ភូមិត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្នសា្នក់នៅ​​ផ្ទះជួល​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់សា្វយដង្គំ ក្រុងសៀមរាប ។ ៣-ឈោ្មះគឹម សុផារិន ហៅលីន ភេទ​ស្រី អាយុ ៣២​ឆាំ្ន ស្រុកកំណើតភូមិសូរៀម  សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង បច្ចុប្បន្នសា្នក់​នៅ​ផ្ទះជួល​​ក្នុង​ភូមិត្រពាំងសេះ សង្កាត់​គោកចក​ក្រុងសៀម​រាប ។ ៤-ឈោ្មះធិម សុខ​ហេង ភេទប្រុស អាយុ​២៦ឆាំ្ន សា្នក់នៅផ្ទះជួលក្នុង​ភូមិដក​ពោធិ៍ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប ជាអ្នកប្រើ​ប្រាស់​និង​ចែកចាយ​​​ថ្នាំញៀន​បន្តយ៉ាងសកម្មនៅក្នុង​ខេត្ត​សៀម​រាប និង៤នាក់ទៀតគឺជាអ្នក​ប្រើប្រាស់ ។

លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយកា​រិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តមានប្រសាសន៍ថា ក្រុមជនជាមុខសញ្ញា​ប្រើ​ប្រាស់​និងចែកចាយថ្នាំញៀន​ប្រុសស្រីខាង​លើ​នេះ ​បាន​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួនក្នុងប្រតិបតិ្តការ​ចុះ​បង្រ្កាបមួយនៅចំណុចផ្ទះជួលយីហោ «២៤​​ម៉ោង» ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ។ ពេល​​ឃាត់​ខ្លួន​​ពួកគេ​​ សមត្ថ​កិច្ច​​បាន​ដក​ហូតវត្ថុតាងមាន​​ថ្នាំ​ញៀន​ម៉ាទឹកកកចំនួន៣កញ្ចប់ ក្នុងមួយកញ្ចប់​តម្លៃ១៥ដុលា្លរ, ២៥ដុលា្លរ ​និង៣០ដុលា្លរ ព្រម​ទាំងសំភារពាក់ព័ន្ធមួយចំនួនទៀត ​​រួចកសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តកាលពី​រសៀលថ្ងៃទី៩ ឧសភា កន្លងទៅនេះ ៕