ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ស័យ​ទំនិញគេចពន្ធលោតឆ័ត្រឆ្លងដែនទៅវៀតណាមតាមស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្លស្រុកកំពង់រោទ៌

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ទំនិញ​បាល់​ក្រណាត់ និង​រថយន្ត​ទ្រុង​បិទ​ជិត​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​មានកម្ម​ករ​បាន​លើក​ទំនិញ​ទម្លាក់​ដាក់​ចូល​ក្នុង​ទូកប៉ុក​ចៃ​វៀតណាម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ប្រឡាយ​ទាហាន​ជិត​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ័​ល្លិ៍​សង្ស័យ​ជា​ទំនិញគេចពន្ធ ។ ករណី​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ មាន​ទំនិញ​បាល់​ក្រណាត់ និង​រថយន្ត​ទ្រុង​បិទ​ជិត​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​មានកម្ម​ករ​បាន​លើក​ទំនិញ​ទម្លាក់​ដាក់​ចូល​ក្នុង​ទូកប៉ុក​ចៃ​វៀតណាម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ប្រឡាយ​ទាហាន​ជិត​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ័​ល្លិ៍​សង្ស័យ​ជា​ទំនិញគេចពន្ធ ។

ករណី​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ សីហា ២០២៣ នៅ​ប្រឡាយ​ទាហាន ស្ថិត​នៅ​ភូមិ​ព្រៃ​វ័​ល្លិ៍​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​កម្មករ​លើកដាក់​ទំនិញ​ដុំ​បាល់​ក្រណាត់​បាន​ឲ្យ​ដឹង​ថា ទំនិញ​នេះ​មាន​រថយន្ត​ដឹក​មក​រាល់ថ្ងៃ ក្នុង​១​ថ្ងៃ​ចំនួន​១​គ្រឿង ទៅ​០៣​គ្រឿង គឺ​គេ​ដឹក​មក​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​រោងចក្រ​កាត់ដេរ បើ​តាម​ថៅកែ​គេ​ប្រាប់​ថា ជា​បាល់​ក្រណាត់​រោងចក្រ​ក្នុង​១​បាល់​ទម្ងន់ ចាប់ពី​១៤៥​គីឡូ ទៅ​១៧៦​គីឡូក្រាម ។ ហើយ​ពួក​គាត់​ជា​កម្មករ​លី​សែង​១​ក្រុម​១០​នាក់ ថ្ងៃ​ខ្លះ​ចែកវេន​គ្នា ហើយ​កម្មករ​នៅ​កំពង់​ផែ​កាណូត​នេះ មាន​គ្នា​៣០​នាក់ ដូច្នេះ​ចែក​ជា​បី​វេន ។ ហើយ​លើក​ទំនិញ​ក្នុង​រថយន្ត​១​គ្រឿង​បាន​ថ្លៃ​ឈ្នួល​២៥​ម៉ឺន​រៀល​ចែក​គ្នា​ម្នាក់​បាន​២៥,០០០​រៀល ។

ប្រភព​បន្ត​ថា កន្លង​មក​សំបូរ​ការងារ​ធ្វើ គឺ​លី​បាវ​ស្រូវ​ក្នុង​១​តោន បាន​២៥,០០០​រៀល បច្ចុប្បន្ន​ស្រូវ គឺ​ភាគច្រើន​គេ​មាន​ផែ មាន​ម៉ាស៊ីន​បង្ហូរ​ស្រូវ​ដាក់​ចូល​ក្នុង​ទូក ទើប​កម្មករ​មិនសូវ​មានការ​ងារ​ធ្វើ ។ មហាជន​បាន​លើក​ឡើង​ថា រថយន្ត​ដឹក​បាល់​ក្រណាត់​នោះ គឺ​គេ​រៀប​បាវ​ក្រណាត់​សល់​ពី​រោងចក្រ​ដាក់​ពីលើ​ពី​ខាង​មុខ​ខាងក្រោយ ក៏​ប៉ុន្តែ​ពេល​លើក​ទម្លាក់​ដាក់​ចូល​ក្នុង​ទូកប៉ុក​ចៃ​វៀតណាម នៅ​ខាងក្រោម និង​កណ្តាល​ទ្រុង​រថយន្ត គឺ​មាន​បង្កប់​បាល់​ក្រណាត់​រំ​វិច​ខ្ចប់​ជិត​គ្រីប​ដែក​លួស​យ៉ាង​ណែន ដោយ​ក្នុង​១​បាល់​ទម្ងន់​១៤៥​គីឡូក្រាម រហូត​ទៅ​១៧៦​គីឡូក្រាម​ឯណោះ ដោយ​គេ​សរសេរ​លេខ និង​ទម្ងន់​នៅ​ជាប់​បាល់​ក្រណាត់​នោះ​តែ​ម្តង ហើយ​ពេល​កម្មករ​លើក​បាល់​ក្រណាត់​នោះ​ទម្លាក់​ពីលើ​រថយន្ត​រមៀល​ដាក់​ចូល​ក្នុង​ទូក គឺ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​មក​ពិនិត្យ​មើល​ឡើយ ។

មហាជន​បាន​លើក​ឡើងជា​សំនួ​រថា តើ​ប្រទេស​វៀតណាម​គេ​ប្រមូល​ទិញ​កម្ទេច​ក្រណាត់​រោងចក្រ​យក​ទៅ​ធ្វើ​អ្វី0x017d7 ។ ហើយ​ក៏​មាន​រថយន្ត​ទ្រុង​បិទ​ជិត មាន​យីហោ​ក្រុមហ៊ុន​ដឹក​ទំនិញ​ចូល​ទៅ​ដាក់​ក្នុង​ឃ្លាំង​ជាប់​ព្រំដែន​ជិត​ច្រក​ទ្វា​ព្រំដែន​ផង​ដែរ ក្នុង​នោះ​មាន​បារី ហេ​រ៉ូ​(HERO) និង​បារី ៥៥៥ និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ត្រូវ​គេ​ដឹក​ចេញ​តាម​ម៉ូតូ​នៅ​ពេល​យប់​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម គឺ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ខុសច្បាប់ ។

ហើយ​សមត្ថកិច្ច​ម្នាក់​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លោក​ឡើង​ថា ឃើញ​មាន​នាំ​ទំនិញ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង និង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្លិ៍ មាន​បន្លែ ផ្លែ​ឈើ និង​ជី​កសិកម្ម គឺ​គ្មាន​មន្ត្រី​ជំនាញ​ណា​ត្រួតពិនិត្យ​គុណ​ភា​ទទេ គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​ពី​សុវត្ថិភាព​សុខភាព​អ្នក​បរិភោគ​ខ្លាំង​ណាស់ ពិសេស​ប្រជាពលរដ្ឋ ។

ទាក់ទិន​ករណី​នេះ​ដែរ កោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ឈ​ជើង​នៅ​ទីនោះ​បាន​ទេ​ដោយ​គេ​ប្រាប់​ថា មេ​មិន​នៅ​មិន​អាច​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌​មានបាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ