ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់នៅកន្លែងផឹកស៊ី​ទាស់ទែង​ពាក្យ​សម្ដី​ឈាន​ដល់​ប្រើ​ហិ.​ង្សា បណ្តាល​ឱ្យ​របួសធ្ងន់ម្នាក់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ព្រំដែន​៧៩៣ ផឹកស៊ី​ជុំ​គ្នា​ជាមួយ​អ្នក​សារព័ត៌មាន​ទាស់ទែង​ពាក្យ​សម្ដី​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​យក​កាំបិត​ហាន់សាច់​ប្រ​វង​៣០CM កា​.​ប់ បណ្តាល​ឱ្យ​របួសធ្ងន់​ដេរ​៨​ថ្នេរ ត្រូវ​បាន​កង​រាជ អាវុធហត្ថ​ស្រុក​អង្គរធំ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​មាន​ស្ថាន​ទម្ងន់ទោស ។ ករណី​ហេតុការណ៍​កា​.​ប់​គ្នា​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០…

ខេត្តសៀមរាប ៖ ប៉ូលិស​ព្រំដែន​៧៩៣ ផឹកស៊ី​ជុំ​គ្នា​ជាមួយ​អ្នក​សារព័ត៌មាន​ទាស់ទែង​ពាក្យ​សម្ដី​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​យក​កាំបិត​ហាន់សាច់​ប្រ​វង​៣០CM កា​.​ប់ បណ្តាល​ឱ្យ​របួសធ្ងន់​ដេរ​៨​ថ្នេរ ត្រូវ​បាន​កង​រាជ អាវុធហត្ថ​ស្រុក​អង្គរធំ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​មាន​ស្ថាន​ទម្ងន់ទោស ។

ករណី​ហេតុការណ៍​កា​.​ប់​គ្នា​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ស្ថិត​នៅ​ចំណុច​ប៉ុស្ដិ៍ យាម​តំបន់​អភិ​វ​ឌ្ឈ​ពាក់​ស្នែង ក្នុងភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។ រហូត​ការ​ដល់​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​ចាប់ខ្លួន​បាន​នៅផ្ទះ​ជន​បង្ក ។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​មូល​អង្គរធំ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា ជន​បង្ក​ឈ្មោះ ញ៉ែ​ម ខឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​នគរបាល​ព្រំដែន​វរៈ​៧៩៣ រស់នៅ​តំបន់​អភិ​វ​ឌ្ឈ​ពាក់​ស្នែង ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ មុំ ខាន់​ដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ចាងហ្វាង​សារព័ត៌មាន​កំពង់សោម​ប៉ុស្តិ៍ រស់នៅ​ភូមិ​ផ្សារ​កណ្តាល ឃុំ​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​រូប​នេះ​បាន​យក (​កាំបិត​ហាន់សាច់​កា​.​ប់ម​កលើ​ជន​រង​គ្រោះ ជា​អ្នក​សារព័ត៌មាន​ចំនួន​១​កាំបិត ត្រូវ​ចំ​ក្បាល​ផ្នែក​ខាង​មុខ​លើ​ថ្ងាស​ខាងឆ្វេង រយះ​ហូរ​ឈា​.​ម​ប្រវែង ០៨ សង់ទីម៉ែត្រ​ដេរ ចំនួន​០៨​ថ្នេ និង​ត្រូវ​ដើមដៃ​ខាងឆ្វេង​ប្រវែង​១០ សង់ទីម៉ែត្រ ។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អង្គរធំ​បាន​បន្ត​ទៀត​ថា ក្រោយ​ធ្វើ​សកម្មភាព​ជន​បង្ក​បាន​គេចខ្លួន​បាត់ ។ ក្រោយ​ឃាត់ខ្លួន​បាន​ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។

ចំពោះ​មូលហេតុ កំពុង​ផឹកស៊ី​ជុំ​គ្នា​រូបគេ​ខឹង និង​ជន​រង​គ្រោះជា​អ្នក​សារព័ត៌មាន​ប្រើ​ពាក្យ​សម្ដី​មើលងាយ​ខ្លួន ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​និង​គ្នា ដោយ​ខ្លួន​ហាម​ទៅ​ជន​រង​គ្រោះ​មិន​ស្តាប់​ថា កុំឱ្យ​មើលងាយ​ខ្លួន តែ​ជន​រង​គ្រោះ​មិន​ស្តាប់​ក៏​ខ្លួន​បាន​យក​កាំបិត​ហាន់សាច់​នៅ​ក្បែរ​ខ្លួន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រយះ​ក្បាល​ហូរ​ឈា​.​ម​តែ​ម្ដង ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​កម្លាំង​យើង​ដកហូត​បាន​វត្ថុ​តាង រួម​មាន កាំបិត​ហាន់សាច់​ដង​ឈើ ប្រវែង ៣០CM ចំនួន​០១ ដើម ។

បច្ចុប្បន្ន​ជន​បង្ក ខាងលើ​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំ រឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រ​ហ​ទណ្ឌ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ច្បាប់ រួច​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ រីឯ​ជន​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ពាក់​ស្នែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ