ប្រទេសចិន និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ឧសភា នៅទីក្រុងវ៉ាស៊ីនតោន លើកិច្ចព្រមព្រៀងក្របខណ្ឌជាសាកលមួយស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងឱកាសនៃការចរចាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៣ ។
យោងតាមកិច្ចព្រមព្រៀងនោះ សហរដ្ឋអាមេរិក និងចិននឹងធ្វើការរួមគ្នាឈរលើមូលដ្ឋានមានផលប្រយោជន៍រួមជម្រុញកិច្ចសហប្រតិបត្តិការដែលប្រកបដោយចីរភាព និងយុទ្ធសាស្ត្រ ដើម្បីបង្កើតភាពជាដៃគូជាសាកលដែលមានផលប្រយោជន៍ខាងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំង២បង្កើនភាពរុងរឿង និងសុខុមាលភាព ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិតស្ថេរ និងមានតុល្យភាពនៃសេដ្ឋកិច្ចពិភពលោក។
កិច្ចព្រមព្រៀងនោះបន្តទៀតថា ក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចធំ២លើពិភពលោកបណ្តាលទ្ធផលសេដ្ឋកិច្ច និងសកម្មភាពនយោបាយនៅសហរដ្ឋអាមេរិក និងនៅចិនមានឥទ្ធិពលខ្លាំង លើសុខភាពនៃសេដ្ឋកិច្ចពិភពលោក ។ សហរដ្ឋអាមេរិក និងចិនទទួលស្គាល់ និងគិតទៅដល់ផលប៉ះពាល់នៃនយោបាយរបស់ខ្លួនលើសេដ្ឋកិច្ចពិភពលោក ហើយរួមសហការគ្នាដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិ និងបណ្តាស្ថាប័នហិរញ្ញវត្ថុដែលជួយទ្រទ្រង់ ដល់កំណើន និងស្ថេរភាពពិភពលោក ៕
ចែករំលែកព័តមាននេះ