ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ​​

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះ​អា សន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​ជា​ផ្លូវការ​រួច មក ។ ចំណែក​សន្តិសុខ​៨ នាក់​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ហេតុ​មិន​ពាក់​ពន្ធ​បទល្មើស ។

ជន​ត្រូវ​ចោទ​ទាំង​៦ នាក់​មាន ៖
១-ឈ្មោះ ហ៊ី គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​លេខ​៥១​ដេ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជាប់ចោទ​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស “​ជា​ក្រុម​មានការ​ចាត់តាំង​”) តាម​បញ្ញត្តិ​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ឈ្មោះ លី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ ប្រធាន​សន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។៣-ឈ្មោះ កែ វិច្ឆិកា ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

៤-ឈ្មោះ ម៉ិច សុធា​រ៉ា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ពិភព​ដី​មាស​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី ។៥-​ឈ្មោះ ឈឹ​ម សុភា ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ បើកបរ​រថយន្ត និង​សន្តិសុខ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ៦-​ឈ្មោះ ប៊ុត រ៉ី ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ ជំនួយការ​ផ្នែក​ទីផ្សារ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ក្រាំង​ទា ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (៥ នាក់ ជាប់ចោទ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​) តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​ស​២០២៣ វេលា​ម៉ោង​៣ រសៀល កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង នៅ​ចំណុច​សា្ន​ក់​ការ ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) លើ​ទឹកប្រាក់​ចំនួន ៣៨៧,២០០ ដុល្លារ​អា​មេ​រិ​ក (​សាមសិប​ប្រាំបី​ម៉ឺន​ប្រាំពីរ​ពាន់​ពីរ​រយ​ដុល្លារ​អា​មេ​រិ​ក​) ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០២១ ,​ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ លេខ ៣០៧ អយក ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ចេញ​ដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​ស្នាក់​ការ​ក្រុមហ៊ុន​ឈ្មោះ ហ៊ី គឹ​ម​ហុង បាន​ប្រើ​ក្រុម​សន្តិសុខ និង​បុគ្គលិក​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​ធ្វើការ​រារាំង​ប្រឆាំង និង​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​អនុវត្ត​ដីកា​បញ្ជា​ខាងលើ ដោយ​ក្រុម​សន្តិសុខ និង​បុគ្គលិក​របស់​ក្រុមហ៊ុន បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​មក​លើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចំនួន​៤ នាក់​រង​របួស បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង និង​ក្រុម​សន្តិសុខ បុគ្គលិក​របស់​ក្រុមហ៊ុន​សរុប​ចំនួន​១៤ នាក់ បញ្ជូន​មក​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិ​វី​ធី ។

ដើមបណ្តឹង ឈ្មោះ ង៉ែត រតនា ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ និង​ឈ្មោះ​ឃុ​ត សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ​កសិករ ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៨ គ្រួសារ​ឈ្មោះ សេង ហាក់ ,​ឈ្មោះ អាន រី ,​ឈ្មោះ ផ​ន ភា ,​ឈ្មោះ ប៉ាន់ ផា​រី ,​ឈ្មោះ ហាន វិ​ច្ឋ​រ៉ា ,​ឈ្មោះ សេង កុសល​,​ឈ្មោះ ផេង ផ​ល្លី ,​ឈ្មោះ ឃុ​ត សុ​ផា​ន់​ណា​,​ឈ្មោះ អ៊ុ​ក ប៊ុ​ន ធឿ​ន​,​ឈ្មោះ ចាន់ ស៊ា​ប​,​ឈ្មោះ វ៉ង់ កុសល ,​ឈ្មោះ ជិន វុ​ទ្ធី ,​ឈ្មោះ ខ្លី ខ្លឹ​ង ,​ឈ្មោះ សុខុម តុល​,​ឈ្មោះ អ៊ុំ ភឿ​ង ,​ឈ្មោះ ផេង ផា​ន ,​ឈ្មោះ សេង ស្រី​នាង ,​ឈ្មោះ គឹ​ម សា​រិ​ន ។

ការ​ស្តាប់​បំភ្លឺ​របស់​ដើមបណ្តឹង​ឈ្មោះ ង៉ែត រតនា បាន​ឆ្លើយ​បំភ្លឺ​ថា ខ្លួន​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៨ គ្រួសារ​មានឈ្មោះ សេង ហាក់ ,​ឈ្មោះ អាន រី ,​ឈ្មោះ ផ​ន ភា ,​ឈ្មោះ ប៉ាន់ ផា​រី ,​ឈ្មោះ ហាន វិ​ច្ឋ​រ៉ា ,​ឈ្មោះ​សេង កុសល​,​ឈ្មោះ ផេង ផ​ល្លី​,​ឈ្មោះ ឃុ​ត សុ​ផា​ន់​ណា​,​ឈ្មោះ អ៊ុ​ក ប៊ុ​ន ធឿ​ន​,​ឈ្មោះ​ចាន់ ស៊ា​ប​,​ឈ្មោះ​វ៉ង់ កុសល ,​ឈ្មោះ​ជិន វុ​ទ្ធី ,​ឈ្មោះ​ខ្លី ខ្លឹ​ង ,​ឈ្មោះ សុខុម តុល​,​ឈ្មោះ អ៊ុំ ភឿ​ង​,​ឈ្មោះ ផេង ផា​ន ,​ឈ្មោះ សេង ស្រី​នាង ,​ឈ្មោះ គឹ​ម សា​រិ​ន បាន​ទិញ​ដី​ឡូ​តិ៍ ដែល​មាន​តម្លៃ​ចាប់ពី​១៤,០០០ (​មួយ​ម៉ឺន​បួន​ពាន់​ដុល្លារ​អា​មេ​រិ​ក​) រហូត​ដល់​តម្លៃ​៣២,០០០​ដុល្លារ​អា​មេ​រិ​ក​(​បី​ម៉ឺន​ពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ពី​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក ដែល​មានឈ្មោះ ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន​,​ឈ្មោះ ចេ​ង សង្ហា​ក់ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន​,​ឈ្មោះ ប្រាក់ ពិន អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ,​ឈ្មោះ ហួត សូ​ម៉ុ​ន ជាទី​ប្រឹក្សា​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ,​ឈ្មោះ ហ៊​ន ស្រី​មុំ ជាទី​ប្រឹក្សា​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ,​ឈ្មោះ ម៉េ​ត ពុទ្ធា​រ៉ូ អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន និង​ឈ្មោះ អៀវ សា​វឿ​ន អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ដូច​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ ។

ក្នុង​ពេល​ទិញ​ដី​ឡូ​តិ៍ គឺ​បុគ្គលិក​ផ្នែក​ទីផ្សារ​បាន​ជូន​ឲ្យ​ពួក​ខ្លួន​ជា​ប្រជាពលរដ្ឋ យក​ប្លង់​ផ្ទះ​ដែល​រស់នៅ​ទៅ​ដាក់បញ្ចាំ​និង​ធនាគារ​ប្រៃសណីយ៍ ,​ធនាគារ​LOLC ,​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា ,​ធនាគារ​ABA ,​ធនាគារ​អូ​រី ,​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ,​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា និង​ធនាគារ​អេ​ស៊ី​លី​ដា ។ បន្ទាប់​ពី​ខ្ចីប្រាក់​ពី​ធនាគារ​បាន​ហើយ បុគ្គលិក​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​នាំ​ពួក​ខ្លួន​យក​ប្រាក់​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​តារាង​បើកប្រាក់​ប្រចាំខែ មក​ឲ្យ​ពួក​ខ្លួន​តាម​ចំនួន​ប្រាក់ ដែល​ពួក​ខ្លួន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​ភាគរយ ដែល​មាន​ចំនួន​ចាប់ពី​៣០០​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ចំនួន​៩៦០​ដុល្លារ​អា​មេ​រិ​ក​(​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​)​។ ចំណែក​ទីតាំង​ដី​ឡូ​តិ៍​ដែល​ពួក​ខ្លួន​ទិញ ស្ថិត​នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​ត្រាច​ទង ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយ​ក្រុមហ៊ុន​គ្រាន់តែ​ចង្អុលបង្ហាញ​ទីតាំង​ដី​ព្រៃ (​ពុំ​ដឹង​ដី​ឡូ​តិ៍​ខ្លួន​នៅ​ទីណា​) និង​បង្ហាញ​ប្លង់​គំរោង​ដី​ឡូ​តិ៍​ឲ្យ​ពួក​ខ្លួន​មើល​តែ​ប៉ុណ្ណោះ ។

ជាង​នេះ​ទៅ​ទៀត​តំណាង​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន បាន​សន្យា​ទិញ​យក​ដី​ឡូ​តិ៍​ពី​ពួក​ខ្លួន​វិញ ក្នុង​តម្លៃ​ដដែល នៅ​ពេល​ក្រុមហ៊ុន​បាន​បង់ប្រាក់​មក​ឲ្យ​ពួក​ខ្លួន​បាន​ចំនួន​២៤​ខែ ។ បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ទិញ​-​លក់​ដី រួច​ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឈប់​បើកប្រាក់​ប្រចាំខែ​ឲ្យ​ពួក​ខ្លួន​ទៀត ហើយ​ក្រុមហ៊ុន​ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ចេះ​តែ​សន្យា​ម្តង​ថា​ខែ​នេះ ម្តង​ថា​ខែ​នោះ រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ