ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ ជន​មិន​ស្គាល់​មុខ​១​ក្រុមចូល​ទៅ​ផ្តា.ច់ជីវិត​ថៅកែ​ចិញ្ចឹម​ទា ២​នាក់​ប្តី​ប្រពន្ធ​កំពុង​ដេក​លើ​គ្រែ​ក្រោមផ្ទះ​

8 ខែ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ មាន​ករណី​អំពើ​ឃា​.​ត​កម្ម​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល…

ខេត្ដកណ្ដាល ៖ មាន​ករណី​អំពើ​ឃា​.​ត​កម្ម​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ជា​ថៅកែ​ចិញ្ចឹម​ទា ទិញ​.​លក់​ពង​ទា និង​ចំណី​សត្វ​ទា បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ខណៈ​កំពុង​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ហេតុ​ការ​នោះ​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​១​ក្រុម​បាន​ចូល​ទៅ​បា​.​ញ់​ប្រហារ រួច​គេចខ្លួន​បាត់​អស់ ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ម៉ុ​ច ម៉ៅ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ទា ទិញ​លក់​ពង​ទា និង​លក់​ចំណី​សត្វ​ទា (​ជា​ប្តី​) ដែល​អ្នកស្រុក​គេ​តែងតែ​ហៅ​ថា ថៅ​ម៉ៅ​ៗ និង​ម្នាក់​ឈ្មោះ គល់ ហ៊ាន់ អាយុ​៤៥​ឆ្នាំ​ជា​ប្រពន្ធ (​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​)​។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ និង​បាន​ពិនិត្យ​ឃើញ​វត្ថុ​តាង ៖ សំបក​គ្រា​.​ប់​កាំភ្លើង​ចំនួន​៩ គ្រាប់ ក្បាល់​គ្រា​.​ប់​កាំភ្លើង​ចំនួន​៣ ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ជា​សាច់ញាតិ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ទាំង​២ នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ចូល​ទៅ​សម្រាន្ត​នៅ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន​ដូច​សព្វដង ចំណែក​កម្មករ​ដើរ​ប្រមូល​ពង​ទា​ម្នាក់​ឈ្មោះ ស៊ា​ន់ សេង​ហ័​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ក៏​ដេក​នៅ​លើ​គ្រែ​មួយទៀត​នៅ​ក្បែរ​ជន​រង​គ្រោះ​ដែរ រីឯ​កូនបង្កើត និង​កូនប្រសា​ដេក​ក្នុង​បន្ទប់​នៅ​លើ​ផ្ទះ ។

សាក្សី​បន្ត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​៣​កន្លះ​ទៀប​ភ្លឺ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បាន​ចូល​ទៅ​បា​.​ញ់​ប្រហារ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​ស្លា​.​ប់​បាត់បង់​អាយុជីវិត​ភ្លាម​ៗ​។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ