ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៣​កន្លះ​ទៀប​ភ្លឺ ជន​មិន​ស្គាល់​មុខ​លប​​ទៅ​ផ្តា-ច់-ជី-វិ-ត​ថៅកែ​ចិញ្ចឹម​ទា២​នាក់​ប្តី​-ប្រពន្ធ

8 ខែ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ ​​ករណី​​ឃា-ត-ក-ម្មមួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣កន្លះ​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល…

ខេត្ដកណ្ដាល ៖ ​​ករណី​​ឃា-ត-ក-ម្មមួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣កន្លះ​ទៀប​ភ្លឺ​ឈាន
​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជា​ថៅកែ​ចិញ្ចឹម​ទាទិញ​-​លក់​ពង​ទា និង​ចំណី​សត្វ​ទាស្លា-ប់​បាត់បង់​ជីវិត​កំពុង​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ដែល​ហេតុ​ការ​ណ៍​នេះ ​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​១​ក្រុម​បាន​ចូល​ទៅ​បាញ់ប្រហារ រួច​គេចខ្លួន​បាត់​អស់ ។

ជន​រង​គ្រោះ​ខាងលើ ​ឈ្មោះ ម៉ុ​ច ម៉ៅ ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ​​មុខរបរ​ចិញ្ចឹមសត្វ​ទា​ទិញ​លក់​ពង​ទា និង​លក់​ចំណី​សត្វ​ទា (​ជា​ប្តី​) ដែល​អ្នកស្រុក​គេ​តែងតែ​ហៅ​ថា ថៅ​ម៉ៅ ៗ និង​ម្នាក់​ឈ្មោះ គល់ ហ៊ាន់ អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។ ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ដល់ និង​បាន​ពិនិត្យ​ឃើញ​វត្ថុ​តាង ៖.​សំបក​គ្រាប់កាំភ្លើង​ចំនួន​៩ គ្រាប់ .​ក្បាល់​គ្រាប់កាំភ្លើង​ចំនួន​៣ ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ជា​សាច់ញាតិ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វា​លា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​ចូល​ទៅ​សម្រាន្ត​​​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​​របស់​ខ្លួន​ដូច​សព្វដង ។ ចំណែក​កម្មករ​ដើរ​ប្រមូល​ពង​ទា​ម្នាក់​ឈ្មោះ ស៊ា​ន់ សេង​ហ័​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ក៏​ដេក​នៅ​លើ​គ្រែ​មួយទៀត​នៅ​ក្បែរ​ជន​រង​គ្រោះ​ដែរ រីឯ​កូនបង្កើត និង​កូនប្រសារ ដេក​ក្នុង​បន្ទប់​នៅ​លើ​ផ្ទះ ។

សាក្សី​បន្ត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​៣​កន្លះ​ទៀប​ភ្លឺ ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​១​ក្រុម​បាន​ចូល​ទៅ​បាញ់ប្រហារ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​អាយុជីវិត​ភ្លាម​ៗ ។ ករណី​ខាងលើ​នេះ ​សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ