ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌិត មុន្ទី និងចៅក្រមតុលាការកំពូល ២រូបទៀត ស្នើសុំ​ចូលនិវត្តន៍ ដោយសារវ័យ​កាន់តែច្រើន និងបញ្ហាសុខភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរម​នាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យលោក ឌិត មុន្ទី…

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរម​នាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន ២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តទៅ តាមសំណើរបស់សាមីខ្លួន​។ ​មូលហេតុ ដោយសារតែវ័យកាន់តែច្រើន និងបញ្ហាសុខភាព​។

​ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ ដាក់ឱ្យចូល​និវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៖

​១-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ឋានន្តរស័ក្តិ ឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ៧៤ឆ្នាំ
​២ឯកឧត្តម សោម សិរិវឌ្ឍ ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧០ឆ្នាំ
​៣-ឯកឧត្តម ទី ណេង ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧៩ឆ្នាំ»។

ទន្ទឹមគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជសារជម្រាបជូន​លោក កើត រិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីការត្រាស់បង្គាប់ ដាក់ឱ្យ​លោក ឌិត មន្ទីរ និងចៅក្រម ២រូបទៀត របស់តុលាការកំពូល ចូលនិវត្តន៍ នាពេលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ