ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​ជំងឺ​រើឡើង ពូដេញកា.ប់ ក្មួយ​តដៃវិញ ក្លាយ​ជា​សោកនា.ដកម្ម ផ្អើលភូមិ​

8 ខែ មុន
  • កណ្តាល

​ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ ​​បាន​ទាញ​កាំបិ.ត​ប៉័ងតោ​ដេញ​កា.ប់​ក្មួយ​ប្រុស តែ​

​ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ ​​បាន​ទាញ​កាំបិ.ត​ប៉័ងតោ​ដេញ​កា.ប់​ក្មួយ​ប្រុស តែ​ត្រូវ​ក្មួយ​ការពារ​ខ្លួន​ កា.ប់​តដៃ​វិញ​ បណ្តាល​ឱ្យ​បុរស​ជា​​ពូ​ដេក​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​លើ​ផ្លូវ​បេតុងមួយកន្លែង​​។​

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ ​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។

​បុរសជា​ពូ​ដែល​បាត់បង់ជីវិត​​ខាងលើ​​ឈ្មោះ សេក កែវ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ប្រពន្ធ​ឈ្មោះ យិ​ម រក្សា​ អាយុ​៣៨​ឆ្នាំ មានកូន​តូច​ៗ​ចំនួន​៤​នាក់​ រស់នៅ​ភូមិ​​ឃុំ​កើតហេតុ​។ ចំណែក​ក្មួយ​​ឈ្មោះ យ៉​ន ជៀម ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ។​

បើ​តាម​ស្ត្រី​ឈ្មោះ យិ​ម រក្សា​បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព៌​ត​មាន​អោយ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺសរសៃប្រសាទ​យូ​ណាស់​មក​ហើយ ​ដោយសារ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ​និង​​មាន​សំបុត្រ​បញ្ជាក់​ចេញពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យ​រុ​ស្សី​) ថែម​ទៀតផង ​ហើយ​ប្តីរបស់គាត់​បាន​ប្រើប្រាស់​ថ្នាំ​ញៀ.ន​ផង​ដែរ​។​

ស្ត្រី​ជា​ប្រពន្ធ​​បាន​​បន្ត​​ថា ដោយសារ​ជីវភាព​ក្រីក្រ គាត់​គ្មាន​លទ្ធភាព​ទិញ​ថ្នាំ​សរសៃប្រសាទ​អោយ​ប្តី​លេប​បាន​ទៀងទាត់​តាម​គ្រូពេទ្យ​ណែនាំ​នោះ​ទេ​ ។ ​ដោយហេតុ​នេះហើយ​ ពេល​ដាច់​ថ្នាំ​ ជំងឺ​ប្តីរបស់​​គាត់​រើ​ឡើង​ម្តង​ៗ​តែងតែ​រករឿង​ប្រើ​អំពើ​ហិ.ង្សា​គំរា.ម​សម្លា.ប់​គាត់ ​និង​ចង់​ដុ.ត​ផ្ទះ រុះរើ​ផ្ទះ​ ដុ.ត​បំផ្លាញ​សម្លៀក​បំពាក់​គាត់​ចោល​ជា​រើ​យ​ៗ តែ​រូប​គាត់​ចេះ​តែ​នឹកឃើញ​អាណិត​ប្តី​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ទេ ព្រោះ​ប្តី​តែងតែ​មកសុំ​ទោស​គាត់​វិញ​ថា កុំ​​ខឹង​ប្តី ប្តី​អត់​ដឹង​អី​នោះ​ទេ​។​

ស្ត្រីជា​ប្រពន្ធ​​​បាន​បន្ត​ទៀត​ថា ប្តី​គាត់​តែងតែ​វា.យ​ធ្វើបាប​កា.ប់​ចា.ក់​ក្មួយ​ជា​ញឹក​ញ៉ាប់ដែរ ​តែ​ក្មួយ​មិន​ដែល​តដៃ​ជាមួយ​ពូ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​ ជំងឺសរសៃប្រសាទ​ប្តី​បាន​រើ​ឡើង ​ធ្វើ​អោយ​ប្តី​គ្រប់គ្រង​ខ្លួន​លែង​បានក៏​ទាញ​កាំបិ.ត​ប៉័ងតោ​កា.ប់​ទៅ​លើ​ក្មួយ បណ្តាល​អោយ​ដាច់​ម្រាមដៃ ខណ​:​នោះ​ក្មួយ​មិន​តបត​ពូ​ទេ​ សុខ​​ចិត្ត​រត់​ចេញពីផ្ទះ តែ​ពូ​នៅ​តែ​ដេញ​តាម​កា.ប់​ក្មួយ​រហូត​បាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៤០​ម៉ែត្រ ​ប្រហែលជា​ក្មួយ​ប្រតាយប្រតប់​យក​បាន​កាំបិ.ត ហើយ​កា.ប់​ស្រោច​តដៃ​ទៅ​លើ​ពូ​វិញ ទើប​ធ្វើ​អោយ​ពូ​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​បែប​នេះ ព្រោះ​យប់​ង​ងឹ​ត​ហើយ ​គ្មាន​អ្នក​ណា​មើលឃើញ​សកម្មភាព​នោះ​ទេ សូ​ម្បី​តែ​អ្នក​ជិតខាង​ក៍​គេ​បិទទ្វារ​​ចូល​ផ្ទះ​ដេក​អស់ហើយ​ដែរ ស្រប​ពេល​នោះ​ឪពុក​របស់​ឈ្មោះ យ៉​ន ជៀម និង​ឈ្មោះ​សេក ចិត្ត​ ត្រូវជា​បងប្រុស​បង្កើត​ជន​រង​គ្រោះ​ និង​ក្មួយ​ម្នាក់​ទៀត​ឈ្មោះ យ៉​ន ច​យ មក​ពី​នេសាទ​ត្រី ក៍បាន​ស្ទុះ​ទៅ​ជួយដែរ ​តែ​ជា​អកុសល់​ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ស្លា.ប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ទទួល​បាន​ព៌​ត​មាន​ខាងលើនេះ​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចុះ​ទៅ​យក​ខ្សែ​ហំ​ព័ទ្ធ និង​ដាក់​កម្លាំង​យាម​មួយ​យប់​ដល់​ភ្លឺ​ ។ ​លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ក​ស្នងការដ្ឋាន​ខេត្តកណ្តាល​បាន​ចុះ​មក​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​.ព​ជន​រង​គ្រោះ និង​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ​។

​ជនសង្ស័យទាំង​​​៣នាក់ដែល​ត្រូវ​​ឃាត់ខ្លួន​រួម​មាន​ ទី​១-​ឈ្មោះ សេក ចិត្ត​ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ​ ត្រូវជា​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ ​ទី​២-​ឈ្មោះ​យ៉​ន ជៀម ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ត្រូវជា​ក្មួយ​ជន​រង​គ្រោះ បាន​រង​របួស​១​ដៃ​ និង​​ទី​៣-​ឈ្មោះ យ៉​ន ច​យ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ត្រូវជា​ក្មួយ​ជន​រង​គ្រោះ​។​ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្តម​២ ​ឃុំ​សំរោង​ធំ​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ និង​ម្តាយបង្កើត​ជន​រង​គ្រោះ​ សូម​សំណូមពរ​ដល់​ឯកឧត្តម ឈឿ​ន សុចិត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល ​សូម​មេត្តា​កុំ​ដាក់ទោស​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​អី​ ជួយ​ដោះ​លែងអោយ​ពួក​គាត់​បាន​នៅ​ក្រៅ​ឃុំ​ទាំង​៣​នាក់​នេះ​ផង ព្រោះ​​សព្វថ្ងៃ​បន្ទុក​ក្នុង​គ្រួ​សារបាន​ឈ្មោះ សេក ចិត្ត​នេះ​ជា​អ្នករ៉ាប់រង​ចិញ្ចឹម​ទាំង​គ្រួសារ​ប្រពន្ធ​កូន​ជន​រង​គ្រោះ​ផង​ដែរ ព្រោះ​ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ​នៅ​ដេក​តែ​ផ្ទះ​ រកស៊ី​​ធ្វើ​អ្វី​មិនកើត​នោះ​ទេ បើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​កូន​ និង​ត្រូវ​ជា​ប្តី​បាន​ស្លា.ប់​ទៅ​ហើយ សូមឱ្យ​​វិញ្ញាណ​ក្ខ​ន្ធ​​ជនរងគ្រោះ​​ទៅ​បាន​ស្ងប់ផង​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ