ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មហាសេដ្ឋី​ថៃ​១រូប ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារពាក់ព័ន្ធ​រឿង​រំលោ.ភច្បាប់​ដីធ្លី

1 ឆ្នាំ មុន

ថៃ ៖ យោង​តាម​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ថៃ ដែល​ហៅ​កាត់​ថា NACC

ថៃ ៖ យោង​តាម​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ថៃ ដែល​ហៅ​កាត់​ថា NACC បានឱ្យ​ដឹង​ថា តុលាការ​ព្រហ្មទណ្ឌ នៃ​សំណុំរឿង​ពុក​រលួយ និង​ប្រព្រឹត្តិ​ខុស​ភូមិភាគ​ទី ៨ បាន​កាត់ទោស​មហាសេដ្ឋី​ថៃ លោក Prayudh Mahagitsiri ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង ៨​ខែ ជុំវិញ​រឿងអាស្រូ.វ​ដីធ្លី​។ នេះ​បើ​យោង​តាម​ប្រភព​ពី បាងកក​ប៉ុ​ស្តិ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០២៣​។

លោក Niwatchai Kasemongkol អគ្គលេខាធិការ NACC បាន​ថ្លែង​ថា តុលាការ​បាន​រក​ឃើញ​អតីតមន្ត្រី​ដីធ្លី​ចំនួន ១០​នាក់ នៅ​ក្នុង​ខេត្ត​ក្រា​បី (Krabi) មាន​ពិរុទ្ធ​ពី​បទ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ខុសច្បាប់​សម្រាប់​ដី​រដ្ឋ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល ៣.០៤​ហិ​កតា នៅ​ក្នុងស្រុក​មឿង (Muang) ។ លោក Niwatchai បាន​បន្ត​ថា មហាសេដ្ឋី Prayudh Mahagitsiri ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​ក្នុង​ការ​ជួយ​មន្ត្រី​រដ្ឋ​ទាំងនោះ ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ខុសច្បាប់​។

លោក Niwatchai បន្ត​ថា ជនជាប់ចោទ​ម្នាក់ ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត រួម​ទាំង​លោក Prayudh ត្រូវ​កាត់ទោស​ម្នាក់​ៗ ៤​ឆ្នាំ​ដូច​គ្នា​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយសារ​តែ​ចម្លើយ​សារភាព ជនជាប់ចោទ​ទី​១​ត្រូវ​បាន​បន្ធូរ​បន្ថយទោស​មក​ត្រឹម​៤​ឆ្នាំ ចំណែក​អ្នក​ផ្សេង​ទៀត រួម​ទាំង​លោក Prayudh ត្រូវ​បន្ធូរបន្ថយ​មក​នៅ​ត្រឹម ២​ឆ្នាំ និង ៨​ខែ ស្រប​ពេល​ដែល​តុលាការ​ក៏​បាន​បញ្ជា​ឱ្យ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ផង​ដែរ​។

យ៉ាងណាមិញ ប្រភព​ពី​បាងកក​ប៉ុ​ស្ត៍​បានឱ្យ​ដឹង​ថា លោក Prayudh បាន​លក់​ដី​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​រួច​ទៅ​ហើយ នៅ​ក្នុង​តម្លៃ ៤០០​លាន​បាត ដែល​ស្មើនឹង ១១.៤​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០១៧ ។

លោក Niwatchai បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស នៅ​តែ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ខណៈ​ដែល​លោក​បន្ថែម​ចុង​ក្រោយ​ថា ករណី​មួយ​ផ្សេង​ទៀត NACC បាន​ចោទប្រកាន់​អ្នកនយោបាយ​១០​រូប រួម​ទាំង​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា ជុំវិញ​ការ​កាន់កាប់​ដី​ខុសច្បាប់ ឬ​ជួយ​មន្ត្រី​រដ្ឋ​ក្នុង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ខុសច្បាប់​។

យោង​តាម​ទិន្នន័យ​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម​អា​មេ​រិ​ក Forbes បាន​បង្ហាញ​ថា មហាសេដ្ឋី​ថៃ Prayudh Mahagitsiri មានទ្រព្យ​សុទ្ធ​ចំនួន ២.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឈរ​នៅ​ចំណាត់​ទី​១៤២៨ ពិភពលោក​។

ជំនួញ​ធំ​របស់​មហាសេដ្ឋី​វ័យ​៧៧​ឆ្នាំ​រូប​នេះ គឺ​ផលិតផល​កាហ្វេ​គុណភាព ដែល​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Nestle អស់​រយៈពេល​ជា​យូរ​មក​ហើយ ជាមួយនឹង​ចំណែក​ទីផ្សារ ៩០% កាហ្វេ​គុណភាព​របស់​លោក បាន​និង​កំពុង​រក​ប្រាក់​ចំណូល​លើ​វប្បធម៌​កាហ្វេ ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ថៃ​។ លោក​ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ដែកថែប ទង់ដែង ការ​ដឹក​ជញ្ជូន ការ​ខួង​យក​រ៉ែ និង​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ