ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ចាប់ខ្លួន​ឈ្មួញ​ជនជាតិ​ថៃ​២​នាក់ រួច​រឹបអូស​ថ្នាំ​ជិ​ង​៥០០​គីឡូក្រាម​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន នៃ​អគ្គស្នងការដ្ឋាន​ន​បាល​ជាតិ បាន​បង្ហាញ​លទ្ធផល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​មួយ​ករណី ដោយ​ឃាត់ខ្លួន​ឈ្មួញ​ជនជាតិ​ថៃ​ចំនួន​២​នាក់ និង​សារធាតុ​ញៀ​.​ន​ជិត

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន នៃ​អគ្គស្នងការដ្ឋាន​ន​បាល​ជាតិ បាន​បង្ហាញ​លទ្ធផល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​មួយ​ករណី ដោយ​ឃាត់ខ្លួន​ឈ្មួញ​ជនជាតិ​ថៃ​ចំនួន​២​នាក់ និង​សារធាតុ​ញៀ​.​ន​ជិត​៥០០​គីឡូក្រាម​។ ពិធី​បង្ហាញ​ស្នាដៃ​នេះ​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន និង​មានការ​ចូលរួម​ពី​ក្រឡាបញ្ជី តំណាង​ឲ្យ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា​ឯកឧត្តម​នាយ​ឧត្ដមសេនីយ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​រូប​លោក​ផ្ទាល់ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ ដោយ​សមត្ថកិច្ច​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន (​ក​៤) ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឃឹ​ង សេរី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ទេព សំ​ផ​ន នាយការិយាល័យ (​ក​៤) ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជាង​២​ខែ និង​ឈាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចរាចរ​គ្រឿ​.​ង​ញៀ​.​ន​ឆ្លង​ដែន ពី​តំបន់ត្រីកោណមាស ឆ្លងកាត់​ឡាវ​ចូល​មក​កម្ពុជា នៅ​២​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​។

ដោយ​គោលដៅ​ទី​១- នៅ​មុខ​ផ្ទះសំណាក់ «​កណ្តាលស្ទឹង ព្រែក​ជ្រៃ​» តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ និង​គោលដៅ​ទី​២- នៅ​ចំណុច​បុរី​មួយ​កន្លែង ផ្លូវ​លេខ P-08 ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជា​លទ្ធផល គឺ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ចំនួន​២​នាក់ ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ SAELEE CHALOEMRAT ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​២- ឈ្មោះ SAEYANG THAVON ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​បាន មាន​ដូច​ជា ៖ ១- សារធាតុ​ញៀ​.​ន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​៤៦៥​ដុំ ស្មើនឹង​ទម្ងន់​៤៦៥​គីឡូក្រាម ៦៥១​ក្រាម និង​២- ទូរស័ព្ទ ២​គ្រឿង​។

ក្រោយ​ពី​បញ្ចប់​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ