អ៊ីរ៉ង់ និងអាមេរិកព្រមព្រៀងគ្នាដោះដូរអ្នកទោស
ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់អះអាងនាថ្ងៃទី ១០ សីហា ពីការដោះលែងពួកអ្នកទោសជន ជាតិអាមេរិក ដែល
ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់អះអាងនាថ្ងៃទី ១០ សីហា ពីការដោះលែងពួកអ្នកទោសជន ជាតិអាមេរិក ដែល
ប្រទេសអ៊ីរ៉ង់ ៖ អ៊ីរ៉ង់អះអាងនាថ្ងៃទី ១០ សីហា ពីការដោះលែងពួកអ្នកទោសជន ជាតិអាមេរិក ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារEVIN ក្រុងតេហេរ៉ង់ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសគ្នាជាមួយអាមេរិក។ នេះជាការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA។
យោងតាមកិច្ចព្រមព្រៀងនេះអ្នកទោសអ៊ីរ៉ង់៥នាក់នៅអាមេរិក និងអ្នកទោសអាមេរិក៥នាក់នៅអីុរ៉ង់នឹងត្រូវដោះដូរគ្នា។ អ្នកទោសអាមេរិក៥នាក់បានចាកចេញរួចហើយពីពន្ធនាគារEVIN ក្នុងនោះ៤នាក់ចេញនាថ្ងៃទី១០សីហា ទៅកាន់ផ្ទះមួយដែលមានការយាមកាម ចំណែកស្ត្រីអ្នកទោសអាមេរិកទី៥ចេញទៅកាន់ផ្ទះនេះតាំងពីប៉ុន្មានសប្ដាហ៍មកហើយ។
តាមតំណាងអ៊ីរ៉ង់នៅអ.ស.បថា អ្នកទោសអាមេរិកទាំងអស់សុទ្ធតែមានដើមកំណើតអ៊ីរ៉ង់ ។ អ៊ីរ៉ង់មិនទទួលស្គាល់អ្នកមានសញ្ជាតិ២ហើយក៏គ្មានទំនាក់ទំនងការទូតជាមួយអាមេរិកដែរ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩មក។ ប្រសិនបើអ្វីៗប្រព្រឹត្តទៅរលូនដូចការគ្រោងទុក នោះពួកអ្នកទោសអាមេរិក អាចចាកចេញពីអ៊ីរ៉ង់ក្នុងខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអានតូនីប្លីនកេនលើកឡើងថា នេះជាការបញ្ចប់សុបិនអាក្រក់របស់មនុស្សទាំង៥នាក់និងរបស់គ្រួសារពួកគេ។ តាមលោកដឹងបន្ទាប់ពីនេះទៅ លែងមានអ្នកទោសអាមេរិកណាម្នាក់នៅអីុរ៉ង់ទៀតឡើយ៕
ចែករំលែកព័តមាននេះ