ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​​បង្វឹក Barcelona លើក​​តម្កើង​​កីឡាករ​ម៉េស​​ស៊ី ​ប្រជែង​​យក​​តំណែង​​កីឡា​ករ​​ស៊ុត​​បញ្ចូល​​ទី​ច្រើន​​បំផុត​

14 ឆ្នាំ មុន

លោក​ចូ​សេប គួ​ឌី​យ៉ូ​ឡា គ្រូ​បង្វឹក​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បានកោត​សរ​សើរកីឡា​ករ​លី​យ៉ូ​ណេល ម៉េស​ស៊ី ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប និង​ជូន​ពរ​​ឱ្យ​ឈ្នះ​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណាល់ដូ របស់​ក្លឹប Real Madrid ដណ្តើម​តំណែង​ជា​កីឡា​ករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ក្នុង​ក្រប​ខណ្ឌ​ La Liga នៃ​រដូវ​កាល​២០១០-២០១១​។
កីឡា​ករ​រ៉ូ​ណាល់​ដូ ទើប​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​ក្លឹប​ Sevilla 4-2 កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក គិត​មក​ដល់​ពេល​នេះ​គេ​ទាត់​បញ្ចូល​ទី​សរុប​៣៣​គ្រាប់​ច្រើន​ជាង​កីឡា​ករ​ ម៉េស​សីុ​ចំនួន​២​គ្រាប់​ ខណៈ​ពេល​ការ​ប្រកួត​នៅ​សល់​២​លើកទៀត​។

លោក​ចូ​សេប គួ​ឌី​យ៉ូ​ឡា គ្រូ​បង្វឹក​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បានកោត​សរ​សើរកីឡា​ករ​លី​យ៉ូ​ណេល ម៉េស​ស៊ី ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប និង​ជូន​ពរ​​ឱ្យ​ឈ្នះ​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណាល់ដូ របស់​ក្លឹប Real Madrid ដណ្តើម​តំណែង​ជា​កីឡា​ករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ក្នុង​ក្រប​ខណ្ឌ​ La Liga នៃ​រដូវ​កាល​២០១០-២០១១​។
កីឡា​ករ​រ៉ូ​ណាល់​ដូ ទើប​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​ក្លឹប​ Sevilla 4-2 កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក គិត​មក​ដល់​ពេល​នេះ​គេ​ទាត់​បញ្ចូល​ទី​សរុប​៣៣​គ្រាប់​ច្រើន​ជាង​កីឡា​ករ​ម៉េស​សីុ​ចំនួន​២​គ្រាប់​ ខណៈ​ពេល​ការ​ប្រកួត​នៅ​សល់​២​លើកទៀត​។
លោក​គួឌី​យូ​ណេល​ និយាយ​​ក្រោយ​ពី​ការ​ប្រកួត​ដែល Barcelona យក​ឈ្នះ​ក្លឹប Espanyol ២-០ ដោយ​គ្មាន​ឈ្មោះ​កីឡា​ករ​ម៉េស​សីុ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ថា ម៉េស​ស៊ី ត្រូវ​ការ​ស៊ុត​បញ្ចូល​ទី​ឱ្យ​បាន​ជាប់​លាប់​ ព្រោះ​គេ​កើត​មក​ជា​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​។
គ្រូ​បង្វឹក​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បន្ត​ទៀត​ថា ក្នុង​រយៈ​ពេល​ចាប់​ផ្តើម​រដូវ​កាល​ដំបូង​គេ​មាន​លក្ខណៈ​អស្ចារ្យ​​ ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​ក្នុង​ទម្រង់​ការ​លេង​ដ៏​លេច​ធ្លោ​បំផុត​ក្នុង​រដូវ​កាល​នេះ​។ គេ​អាច​បង្កើត​ឱកាស​​ស៊ុត​បញ្ចូល ទី​បាន​ច្រើន​ជាង​គេ​នៅ​ទី​នេះ​ដើម្បី​ដណ្តើម​ជើង​ឯក​ឱ្យ​បាន​ច្រើន និង​ប្រាកដ​ណាស់​គេ​ជា​កីឡា​ករ​ដ៏លេច​ធ្លោ​បំផុត​របស់​យើង ៕