ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំនួនអ្នកស្លា.ប់​កើនឡើង​ជិត​​​៤០នាក់ ក្នុងគ្រោះមហន្តរាយ​ភ្លើង​ឆេះ​ព្រៃដ៏សាហា.វ​នៅ​កោះហាវ៉ៃ​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ​នៅ​កោះ​ហា​វ៉ៃ បណ្ដាល​ឲ្យ​មនុស្ស​

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ​នៅ​កោះ​ហា​វ៉ៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់​យ៉ាងតិច​៣៦​នាក់​នៅ​កោះ​MAUI ជា​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​នេះ ដែល​រង​ការ​បំផ្លាញ​ដោយ​អណ្ដាតភ្លើង​។ គួររំលឹកថា ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា​.​វ​នៅ​កោះ​ហា​វ៉ៃ ឆ​.​ក់​យក​ជីវិត​មនុស្ស​ជិត​១០​នាក់

នៅ​លើ​កោះ​នោះ​អគារ​ដល់​ជាង​២៧០ រង​ការ​ខូចខាត​ឬ​បំផ្លាញ​ក្នុង​ទីក្រុង​ប្រវត្តិ សាស្ត្រ​LAHAINA ដែល​ទទួល​រង​ការ​បំផ្លាញ ស្ទើរ​ទាំងស្រុង​ដោយ​អណ្ដាតភ្លើង​។ ពលរដ្ឋ​ទីក្រុង​នេះ​រៀបរាប់​ថា ទីក្រុង​LAHAINA ទាំងមូល​ក្លាយជា​ផេះ​។ មនុស្ស​ច្រើន​ណាស់ បាត់បង់​ផ្ទះសម្បែង​និង​គ្មាន​អ្វី​នៅ​សល់​ទាំងអស់​។ ពិតជា​សោកនា.ដកម្ម​សម្រាប់​ពលរដ្ឋ​ក្រុង​នេះ​។ គេ​គិត​ថា​ចំនួន​អ្នក​បាត់បង់​ជីវិត​អាច​មាន​ច្រើន​លើស​ពី​ចំនួន​ដែល​អាជ្ញាធរ​ប្រកាស​កាលពី​ថ្ងៃ​ទី​១០​ សីហា​។

ស្លា.ប់​៣៦​នាក់​មិនមែន​ជា​តួលេខ​ប្រាកដនិយម​ឡើយ​។ ចំនួន​អ្នក​ស្លា.ប់​អាច​មាន​ដល់​ជាង​១០០​នាក់​នៅ​ក្រុង​LAHAINA​។ មនុស្ស​ជា​ច្រើន​មាន​បំណង​ចាកចេញ​តែ​មិន​អាច​ចេញ​ទាន់​ពេល​។ មនុស្ស​ជា​ច្រើន​វង្វេងគ្នា​ដោយសារ​ផ្សែង​ខ្មៅ​ហុយ​យ៉ាង​ក្រាស់​មិន​អាច​មើល​អ្វី​ឃើញ​នៅ​តាម​ផ្លូវ​។ ការ​ជម្លៀស​មនុស្ស​ចេញ​មានការ​យឺតយ៉ាវ​យ៉ាង​ខ្លាំង​។ ទន្ទឹម​នឹង​នេះ​មនុស្ស​ម្នា​ភ័.យ​ជ្រួលច្របល់ និង​ប៉ុនប៉ង​រត់​ចេញ​។ បណ្ដា​ផ្លូវថ្នល់​ត្រូវ​កកស្ទះ​យ៉ាង​ឆាប់​បំផុត គឺ​កក​ណែន​ដោយ​មនុស្ស​និង​រថយន្ត ខណៈ​ភ្លើង​កំពុង​ឆេះ​រាលដាល​។

នា​ថ្ងៃ​ទី​៩​សីហា​ពុំ​មានការ​ប្រកាស​អាសន្ន​ណាមួយ​ពី​ភ្លើង​ឆេះ​សាហា.វ​ឡើយ​។ គេ​ថា​ភ្លើង​អាច​គ្រប់​ក្រង​បាន​នា​ពេល​ព្រឹក ហើយ​គេ​គិត​ថា​នឹង​មិន​មាន​គ្រោះថ្នាក់​។ ប៉ុន្តែ​រយៈពេល​ត្រឹម​១៥​នាទី ខ្យល់​ស្រាប់​តែ​បោកបក់​មក​យ៉ាង​ខ្លាំង​ដោយសារ​ព្យុះ​មួយ ហើយ​ភ្លើង​ក៏​ឆេះ​រាលដាល​យ៉ាង​លឿន​បំផុត​ក្នុង​គ្រប់​ទិស​ទាំងអស់​។ គេ​មាន​ពេល​ត្រឹមតែ​៥​នាទី​ដើម្បី​រត់គេច​ចេញពី​ភ្លើង​។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ចូ​ បៃ​ដិ​ន​ កាលពី​ថ្ងៃ​ទី​១០​សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​គ្រោះ​ធម្មជាតិ​នៅ​កោះ​ហា​វ៉ៃ​នោះ ដែល​អាច​បញ្ចេញ​ជំនួយ​សហព័ន្ធ​ច្រើន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​សេត​វិមាន​និយាយ​ថា សកម្មភាព​ប្រធានាធិបតី​គឹ​បញ្ចេញ​មូលនិធិ​សហព័ន្ធ ជួយ​ដល់​បណ្ដា​អ្នក​រង​គ្រោះ​នៅ​កោះ​MAUI​។ ជំនួយ​នេះ​អាច​ជា​ពិសេស ផ្គត់ផ្គង់​ហិរញ្ញវត្ថុ ដល់​ការ​សង្គ្រោះ​បន្ទាន់ និង​ដល់​ការ​ខិតខំ​ប្រឹងប្រែង​កសាង​ឡើង​វិញ​ ៕